នយោបាយ
25 តុលា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ពលរដ្ឋនៅទីក្រុងភ្នំពេញផ្ដល់ទស្សនៈចម្រុះចំពោះការត្រៀមវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។ ពលរដ្ឋខ្លះបង្ហាញការបារម្ភថា នឹងអាចមានស្ថានការណ៍ច្របូកច្របល់កើតឡើង បើមេដឹកនាំបក្សប្រឆាំងរូបនេះ មកដោយគ្មានការធានាសន្តិសុខពីរដ្ឋអំណាចនៅកម្ពុជា។
ភ្នំពេញ —
អង្គុយលើម៉ូតូកង់បីឥណ្ឌានៅតាមបណ្ដោយផ្លូវមួយក្នុងខណ្ឌទួលគោក លោក សាន និមល វ័យ៣១ឆ្នាំ បារម្ភអំពីភាពច្របូកច្របល់ដែលអាចកើតមាន ប្រសិនបើលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញ។
លោក និមល បារម្ភពីអំពើហិង្សាប្រសិនបើមានការចាប់ខ្លួនលោក សម រង្ស៊ី។
«រឿងហ្នឹងបើគាត់មកដោយសន្តិវិធី គេអត់ចាប់ អត់អី អាហ្នឹង វាដោះស្រាយតាមដំណាក់កាលវាបានហើយ តែតែមកខ្លាចគេប្រើអំពើហិង្សា គេចាប់គេអី អ៊ីចឹង វាដោះស្រាយ វាអត់ចេញ ហើយវាពិបាកតែប្រជាពលរដ្ឋ ដូចពួកខ្ញុំក៏ពិបាក រកស៊ីរកអីដែរអ៊ីចឹង»។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា ខាងមុខ។ ប៉ុន្តែ រដ្ឋាភិបាល បានព្រមានទុកជាមុនថាលោកនឹងប្រឈមនឹងការចាប់ខ្លួនក្រោមការចោទប្រកាន់អំពីបទឧក្រិដ្ឋជាច្រើន។
លោក សាន និមល មិនទាន់ជឿថា លោក សម រង្ស៊ី អាចនឹងត្រឡប់មកប្រទេសកម្ពុជាបាននោះទេដោយសារ លោកសម រង្ស៊ី អាចភ័យខ្លាចថា លោកនឹងត្រូវគេចាប់ដាក់មន្ទីរឃុំឃាំង។
យ៉ាងណាក៏ដោយ យុវជនម្នាក់ ដែលទំនងជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនិងដែលសុំមិនបញ្ចេញអត្តសញ្ញាណដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន គិតថាចលនាមហាជនអាចនឹងប្រមូលផ្ដុំគ្នាទៅទទួលលោក សម រង្ស៊ី ដោយស្ម័គ្រចិត្ត ប្រសិនបើលោកអាចវិលចូលប្រទេសកម្ពុជាបានពិតប្រាកដមែន។
យុវជនរូបនេះហាក់ដូចជាបង្ហាញការគាំទ្ររបស់ខ្លួនចំពោះមាតុភូមិនិវត្តរបស់មេដឹកនាំប្រឆាំងរូបនេះ។
«គាត់និយាយថាមក ទឹកដីខ្មែរបាត់បង់មានប៉ុន្មាន គាត់នឹងយកវិញឲ្យអស់។ ហើយរឿងការងារនៅស្រុកខ្មែរនេះ ក៏បានប្រាក់ខែឡើងថ្លៃអ៊ីចឹង ខ្ពស់ជាងមុនអ៊ីចឹង…ខ្ញុំគិតថា បើប្ដូរឲ្យគាត់កាន់កាប់មួយអាណត្តិទៅ តើដូចអ្វីដែលគាត់និយាយរីកចម្រើន ដូចគាត់និយាយអត់។ បើសិនជាគាត់កាន់មួយអាណត្តិហ្នឹងហើយ គាត់នៅតែ ចាញ់សម្ដេចផង ឲ្យគាត់ចុះចេញ គាត់ចុះចេញខ្លួនឯងហើយ មានអ្នកណាចូលចិត្តគាំទ្រទៀតទេ»។
យ៉ាងណាក៏ដោយ អ្នកស្រី អឿន សុវណ្ណារី អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សាមួយក្នុងទីក្រុងភ្នំពេញ ហាក់ដូចជាមិនផ្ដោតអារម្មណ៍ខ្លាំងលើវត្តមានលោក សម រង្ស៊ី នោះទេ។
«បងអត់ដែលបានគិតផង និយាយទៅបងអត់សូវបានគិត ណាស់ណាអូន ចង់និយាយអ៊ីចឹង។ បងគិតថា ទីមួយបងចង់តែឲ្យមានភ្ញៀវច្រើនមក។ កាលណាមានភ្ញៀវច្រើនទៅ យើងលក់ដូរវាចេះតែបានអ៊ីចឹងទៅ។ ទីពីរ ចង់ឲ្យថាសុខទៅដំណើរការរលូនចឹងចឹងចុះណា៎ អត់ចង់ឲ្យមានភាពរកាំរកូស អីទេ ចង់និយាយអ៊ីចឹងណា៎ហ្នឹង»។
គិតមកត្រឹមថ្ងៃសុក្រនេះ នៅសល់តែប្រមាណពីរសប្ដាហ៍ទៀតប៉ុណ្ណោះ ដែលត្រូវដល់ពេលកំណត់ដែលលោក សម រង្ស៊ី ប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលរបស់លោក ធ្លាប់បានប្រកាសពីការត្រៀមកងកម្លាំងប្រដាប់អាវុធដើម្បីទប់ស្កាត់ការនិវត្តរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ។
អ្នកស្រី សុខ សាន អាជីវករមួយរូបទៀតវ័យ៤០ឆ្នាំ លើកឡើងថាបើទោះជាអ្នកស្រីមិនដឹងច្បាស់ថាលោក សម រង្ស៊ី វិលមកកម្ពុជាបានឬយ៉ាងណា ក៏អ្នកស្រីរំពឹងថាប្រសិនបើលោកសម រង្ស៊ី អាចវិលមកកម្ពុជាវិញ និងអាចចាប់ផ្ដើមការធ្វើនយោបាយឡើងវិញ នោះប្រហែលជាមេដឹកនាំបក្សប្រឆាំងរូបនេះអាចជួយដោះស្រាយវិវាទរឿងដីធ្លីរបស់ប្រជាពលរដ្ឋបាន។
ទោះជាយ៉ាងណាក្នុងចំណោមប្រជាពលរដ្ឋដែលវីអូអេ បានជួបសម្ភាសន៍នៅថ្ងៃនេះ ចង់ឃើញមានការសម្របសម្រួលគ្នារវាងអ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជានិងអតីតគណបក្សសង្គ្រោះជាតិដើម្បីបញ្ចប់ការវិវាទនយោបាយរវាងគ្នា។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ជឿជាក់ថា ការទម្លុះភាពតានតឹងខាងនយោបាយដែលមានពេលបច្ចុប្បន្ននេះ អាចនឹងធ្វើបាន ប្រសិនបើភាគីជម្លោះនយោបាយនីមួយៗបន្ទន់ជំហរផ្ដើមឲ្យមានការសន្ទនាគ្នាឡើងវិញ។
«គេចង់ឲ្យយើងដែលអ្នកនយោបាយ អ្នកដឹកនាំ បង្រួបបង្រួមគ្នាបាទ។ ហើយគឺដោះស្រាយបញ្ហាហ្នឹងទៅ មានស្អី»។
ជាមួយគ្នានេះក្រុមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានផ្ដល់បទសម្ភាសន៍ដល់វីអូអេ យល់ថាបរិយាកាសនយោបាយស្ងប់ស្ងាត់នឹងជួយផ្ដល់ផលប្រយោជន៍ដល់ការប្រកបរបរទទួលទានរបស់ពួកគេ៕
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។