ដោយ ម៉ៅ សុធានី
2019-10-25
RFA

កម្មកររោងចក្រ ជីន យី (Jiun Ye) ជាង ៣ពាន់ ធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ មុខរោងចក្រ នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ តុលា ដើម្បីទាមទារថៅកែឱ្យបើកប្រាក់ឈ្នួលលើកទី២ ក្នុងខែកញ្ញា។

រូប៖ នគរបាលជាតិ
រោងចក្រដេរសំលៀកបំពាក់កីឡា យីហោ ជីន យី (Jiun Ye) នៅខេត្តកំពង់ឆ្នាំង ដែលមានកម្មករជាង៣ពាន់នាក់ (៣.១៦៥) ប្រកាសប្រាប់កម្មករថា រោងចក្រនេះ អាចនឹងបិទទ្វារនៅចុងឆ្នាំដោយសារ គ្មានប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប។ កម្មករប្រាប់ថា ពួកគេកំពុងរង់ចាំប្រាក់ឈ្នួល និងលុយអត្ថប្រយោជន៍ផ្សេងទៀត ខណៈពួកគេក៏បារម្ភពីភាពគ្មានការងារធ្វើ នៅពេលលេចឮដំណឹងថា រោងចក្រផ្សេងទៀត ក៏មានគម្រោងបិទទ្វារដោយសារ EBA ដែរ។
កម្មករកាន់ផ្នែកឃ្លាំង និងជាប្រធានសហជីពកម្ពុជា ប្រចាំរោងចក្រជីង យី លោក ហឿន ចាន់ថន ប្រាប់ថា ក្រុមកម្មករបានផ្អាកការតវ៉ាហើយ ដោយរង់ចាំសំណង ព្រោះភាគីថៅកែបានសន្យាថា នឹងសងប្រាក់ឱ្យកម្មករគ្រប់ចំនួនចាប់ពីចុងខែតុលានេះទៅ។ លោកប្រាប់ថា ភាគីថៅកែ បានប្រាប់កម្មករថា ពេលសងលុយអស់ រោងចក្រនឹងប្រកាសថា ត្រូវបិទទ្វារឬបន្ត ព្រោះក្រុមហ៊ុនបញ្ជាទិញនៅអឺរ៉ុប លែងកុម្ម៉ង់ទិញហើយ ដោយសារប្រឈមបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA៖ «តាំងពីថ្ងៃទី២២មក ស្ថានភាពហ្នឹងគឺក្រុមហ៊ុនគាត់បានសារភាពថា ព្រមព្រៀងថា បិទ។ និយាយរួមទៅ នៅថ្ងៃទី១៣ ខែ១១ ពេលទៅវិញហ្នឹង គឺ បើគាត់ (ភាគីថៅកែ)ថា ត្រូវបិទគាត់ហ្នឹងនិយាយរឿងផែនការបិទ ត្រូវបង់ខាងផ្លូវច្បាប់។ តែបើគាត់អាចទាក់ទងបានភ្ញៀវ និយាយរួមទៅ បើតាមតែគាត់និយាយហ្នឹងគឺបិទតែម្ដង។ បិទហ្នឹង ដោយសារតែគាត់ធ្លាក់ខ្លួនក្ស័យធនទៅធ្វើឱ្យកម្មករអុកឡុកជាមួយគាត់។ ភ្ញៀវគាត់មើលមកថា ធ្វើឱ្យកម្មករគាត់ពិបាកដែរ។ អ៊ីចឹង ដោយសារអត់Buyer កុម្ម៉ង់ហ្នឹង គាត់ថា ដោយសារមកពីEBA ហ្នឹងដែរ»។
កម្មកររោងចក្រ ជីន យី បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រ ស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ កាលពីថ្ងៃទី២២ តុលា ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលលើកទី២ ក្នុងខែកញ្ញាឱ្យកម្មករគ្រប់ចំនួន។ របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះផ្សាយលើគេហទំព័រអគ្គស្នងការនគរបាលជាតិថា កម្មករតវ៉ាមានចំនួនជាង ៣ពាន់ (៣.១៦៥) នាក់ ហើយតវ៉ាបិទផ្លូវជាតិលេខ៥ ជិតទាំងស្រុង។ កម្មករទាំងជាង ៣ពាន់នាក់ បានយល់ព្រមបើកផ្លូវជាតិលេខ៥វិញ ក្រោយពេលអាជ្ញាធរខេត្ត ទៅសម្របសម្រួលហើយភាគីថៅកែសន្យាសងលុយគ្រប់ចំនួនឱ្យកម្មករ។
ក្នុងកិច្ចសន្យាជាមួយកម្មករ ភាគីថៅកែរោងចក្រ នឹងសងប្រាក់ឈ្នួលឱ្យកម្មករជា ៣ដំណាក់កាល គឺនៅថ្ងៃទី២៦ តុលា ក្រុមហ៊ុននឹងសងប្រាក់ឈ្នួល សេសសល់សម្រាប់ខែកញ្ញា។ បន្ទាប់មកថៅកែនឹងឱ្យកម្មករទាំងអស់ព្យួរការងារ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ថៅកែនឹងបើកប្រាក់ឈ្នួលសម្រាប់ខែតុលាឱ្យកម្មករ។ ចុងក្រោយ គឺនៅថ្ងៃទី២ ខែធ្នូ ថៅកែនឹងអញ្ជើញភាគីពាក់ព័ន្ធមកប្រកាសប្រាប់ថា រោងចក្រត្រូវបិទទ្វារ ឬត្រូវបន្ត។
ជំនួយការរដ្ឋបាលប្រចាំរោងចក្រ ជីន យី និងជាអ្នកបកប្រែភាសាលោក ហឹម ហឿន ប្រាប់អាស៊ីសេរីថា ថៅកែពិតជាបានប្រកាសប្រាប់កម្មករពីគម្រោងបិទរោងចក្រមែន ព្រោះក្រុមហ៊ុនបញ្ជាទិញធំបំផុតរបស់រោងចក្រជីង យី នៅប្រទេសបារាំង ឈ្មោះ ឌីកាឡុន (DEACTHLON)បានដកការកុម្ម៉ង់ទិញសម្រាប់ឆ្នាំ២០២០ទាំងអស់ពីរោងចក្រ តាំងពីខែមីនាមក។
លោកប្រាប់ថា ភាគីបញ្ជាទិញ ប្រាប់ភាគីថៅកែរោងចក្រថា ក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ និងស្បែកជើងកីឡាមួយនេះ បានដកការកុម្ម៉ង់ទិញទាំងអស់ ពីរោងចក្រនៅកម្ពុជា មិនមែនតែពីរោងចក្រជីង យី មួយទេ។ លោកថា មូលហេតុ គឺដោយសារភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ តែយ៉ាងណា លោក មិនដឹងថា ក្រុមហ៊ុនឌីកាឡុន (DEACTHLON) នេះ នឹងបញ្ជាទិញផលិតផលកីឡា ពីប្រទេសណាវិញទេ៖ «គាត់ចាប់ផ្ដើមដកទៅវិញ ដោយសារពាក់ព័ន្ធនឹងEBA។ គាត់ដកទៅវិញ អស់រលីងតែម្ដង។ តាមខ្ញុំដឹង គឺគាត់បិទមួយស្រុកខ្មែរហ្នឹងតែម្ដង មិនថា ស្បែកជើង មិនថា ខោអាវគឺគាត់ដកទាំងអស់តែម្ដង DEACTHLON ហ្នឹងណា ដល់ពេលអ៊ីចឹងទៅធ្វើឱ្យក្រុមហ៊ុនមានផលលំបាកយើងអត់មានOrder។ ធម្មតាយើងកុម្ម៉ង់ខោអាវឆ្នាំ២០១៩ សម្រាប់ធ្វើឆ្នាំ២០២០។ អ៊ីចឹង ចុងឆ្នាំ២០១៩។ ចុងឆ្នាំ២០១៨យើងកុម្ម៉ង់សម្រាប់ឆ្នាំ២០១៩។ ដល់ពេល២០១៨ហ្នឹង ដូចថា យើងមានសភាពលឺដំណឹងEBA ហ្នឹង ដល់ឆ្នាំ២០១៩ ខែ៣(មីនា) ហ្នឹង គាត់លែង Orderយើងហ្មង គឺគាត់ត្រូវដកវិញ។ សល់ប៉ុន្មានក៏ត្រូវដកចេញទាំងអស់ដែរ។ និយាយទៅ គាត់ប្រមូលក្រណាត់ ប្រមូលខោអាវដែលសល់ប៉ុន្មានហ្នឹង ប្រមូលចេញទាំងអស់ហ្មង។ ដកទាំងអស់បង និយាយទៅឱ្យតែ DEACTHLONរបស់គាត់ ទាំងស្បែងជើង ទាំងសម្ភារៈកីឡាផ្សេងៗ នៅរោងចក្រផ្សេងៗ នៅស្រុកខ្មែរ គឺគាត់អាហ្នឹងតាមខ្ញុំដឹងលឺគាត់និយាយផ្ទាល់ គឺដកទាំងអស់តែម្ដងបង ឱ្យតែមានការបញ្ជាទិញ គឺគាត់ដកទាំងអស់»។
រោងចក្រ ជីន យី មានថៅកែជាជនជាតិចិន និងជារោងចក្រទទួលដេរផលិតផលបន្ត ម៉ាក ភូម៉ា (PUMA) សម្រាប់នាំចេញទៅសហភាពអឺរ៉ុប។ កម្មករនិងជំនួយការរដ្ឋបាលរោងចក្រ ប្រាប់ថា រោងចក្រនេះ មានកម្មករសរុបជាង ៣ពាន់នាក់។ តែកម្មករជាង៤រយ (៤០០)នាក់ បានឈប់ជាបន្តបន្ទាប់ តាំងពីខែមេសាមក។ បច្ចុប្បន្នរោងចក្រនេះ មានកម្មករជាង២ពាន់ ៦រយ (២.៦០៩) នាក់។ រោងចក្រជីន យី ជារោងចក្រដែលមានកម្មករច្រើន ដំបូងគេ ដែលបានប្រកាសឱ្យកម្មករដឹងពីគម្រោងបិទទ្វារ ដោយសារក្រុមហ៊ុនក្រៅប្រទេសលែងបញ្ជាទិញ ព្រោះជួបបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមអំពីករណីនេះ និងការបញ្ឈប់ការកុម្ម៉ង់ទិញ សម្រាប់ឆ្នាំ២០២០ ពីភាគីខាងសមាគមកាត់ដេរនៅកម្ពុជា ឬសមាគមថៅកែរោងចក្របានទេ ដោយសារប្រធានសមាគម លោក វ៉ាន់ ស៊ូអៀង អគ្គលេខាធិការ លោក ខេន លូ និងលោក កាំង ម៉ូនីកា មិនទទួលទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក៏មិនទទួលទូរស័ព្ទដែរនៅថ្ងៃទី២៤ តុលា។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាព សិទ្ធិមនុស្សនិងការងារ ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់ថា រោងចក្រ ជីន យី មានបញ្ហា និងបានបញ្ឈប់កម្មករជាបន្តបន្ទាប់តាំងពីដើមឆ្នាំ២០១៩មក។ លោកប្រាប់ថា ថៅកែរោងចក្រនេះ បានបង្ហើបប្រាប់ពីគម្រោងបិទរោងចក្រច្រើនដងហើយ នៅក្នុងសវនាការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាលនាពេលកន្លងមក។
លោក ឃុន ថារ៉ូ បន្តថា បើទោះជាមិនទាន់មានតួលេខបិទរោងចក្រផ្លូវការដោយសារតែបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA ក៏ដោយ តែការលែងបញ្ជាទិញពីរោងចក្រ ជីន យី ដែលជាផ្នែកមួយរបស់ម៉ាក់ ភូម៉ា (PUMA) នេះគឺជាសញ្ញាមិនល្អ ដែលធ្វើឱ្យរោងចក្រផ្សេងទៀតអាចនឹងប្រកាសបិទទ្វារជាបន្តបន្ទាប់ដែរ។ លោកថា ដំណឹងនៃការបិទរោងចក្រផ្សេងទៀតអាចនឹងលេឮ នៅប៉ុន្មានខែក្រោយទៀត គឺនៅពេលកៀកពេលសហភាពអឺរ៉ុប ប្រកាសពីគម្រោងដកហូត ឬបន្ត EBA។
លោកយល់ថា ភាគរយនៃការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងមានលទ្ធភាពច្រើន ហើយភាគីអ្នកបញ្ជាទិញ សុទ្ធតែបានដឹងរឿងនេះ ទើបពួកគេលែងកុម្ម៉ង់ទិញជាបណ្ដើរៗ។ លោកថាស្ថានភាពសិទ្ធិការងារមានភាពល្អប្រសើរដែលសហភាពអឺរ៉ុបអាចទទួលយកបានតែស្ថានភាពសិទ្ធិនយោបាយ ទើបជាមូលហេតុ នៃការបន្ត ឬមូលហេតុនៃការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA៖ «ខ្ញុំគិតថា វាអាចជាសញ្ញាមួយ។PUMA មិនទាន់ប្រកាសថា ដកទេ។ យើងគ្រាន់តែថា រោងចក្រហ្នឹង វាជាផ្នែកមួយរបស់ PUMA។ គ្រាន់តែថា វាជាសញ្ញាមួយ ដែលឃើញថា មិនមែនតែរោងចក្រហ្នឹងមួយទៀតទេ រោងចក្រផ្សេងៗទៀត»។
បច្ចុប្បន្នគណៈកម្មការសហភាពអឺរ៉ុប កំពុងសរសេររបាយការណ៍អំពីការរកឃើញ និងការវាយតម្លៃទៅលើស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជា ដែលសហភាពអឺរ៉ុបត្រៀមនឹងចេញផ្សាយនៅខែវិច្ឆិកាខាងមុខនេះ។ បន្ទាប់ពីនេះ នឹងចេញផ្សាយថា សហភាពអឺរ៉ុប នឹងសម្រេចថា ត្រូវផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង ឬផ្ដាច់ផ្នែកណាមួយ ឬមិនផ្ដាច់។ យ៉ាងយូរបំផុតពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញសេចក្ដីសម្រេច។ ប្រសិនបើសហភាពអឺរ៉ុបសម្រេចថា ត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធមែន ការយកពន្ធពីសហភាពអឺរ៉ុប លើទំនិញកម្ពុជានឹងត្រូវធ្វើឡើងជាផ្លូវការ ចាប់ពីខែសីហា ឆ្នាំ២០២០ តទៅ។
ក្រុមហ៊ុនអ្នកបញ្ជាទិញពីក្រៅប្រទេសបង្ហាញថា សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកជាង ១ភាគ ៣ (១/៣) ឬស្ទើរតែពាក់កណ្ដាល លើការអនុគ្រោះពន្ធEBA។ សម្រាប់ទំហំនាំចេញទំនិញពីកម្ពុជាវិញ តាមរយៈការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៨ មានទឹកប្រាក់ ៩,៥ពាន់លានដុល្លារ ឬស្មើនឹងជាង ៤៣% នៃផលទុនក្នុងស្រុកសរុប (GDP)។
ប្រសិនបើបាត់ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបកម្ពុជាមិនខាតបង់ ត្រឹមតែប្រាក់ប្រហែល ៧០០លានដុល្លារ ដែលចំណេញពីការរួចពន្ធនោះទេ ប៉ុន្តែ កម្ពុជានឹងបាត់បង់កម្លាំងប្រកួតប្រជែងផ្នែកពាណិជ្ជកម្មយ៉ាងសម្បើមថែមទៀត ខណៈអ្នកបញ្ជាទិញ និងថៅកែរោងចក្រភាគច្រើនអាចរើចេញពីកម្ពុជា ទៅស្វែងរកប្រទេសផ្សេងទៀត ដែលមានលក្ខខណ្ឌអនុគ្រោះពន្ធEBA នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថាប័នជំនាញអន្តរជាតិវាយតម្លៃស្របគ្នាថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះដោយសារការព្យួរ EBA
- ក្រសួងការងារកំណត់ប្រាក់ឈ្នួលកម្មករកាត់ដេរ ១៩០ដុល្លារ សម្រាប់ឆ្នាំ២០២០
- GMAC ថា ការផ្អាកការចរចាពីប្រាក់ឈ្នួលកម្មករដោយសារភាពមិនច្បាស់លាស់នៃ EBA
- មេសហជីពស្នើតុលាការពន្លឿននីតិវិធីទម្លាក់ចោលបទចោទប្រកាន់ជាង ១រយករណីទៀត
- គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យបន្ថយភាពតានតឹងនយោបាយដើម្បីរក្សា EBA
- សាច់ញាតិកម្មករស្លាប់ដោយការបាក់រន្ទាក្នុងការដ្ឋានខុនដូ ក្នុងខណ្ឌដូនពេញទាមទារសំណង
- អ្នកជំនាញ៖ ប្រទេសនៅអឺរ៉ុបខាងកើត មិនអាចជួយបញ្ចៀសសហភាពអឺរ៉ុបពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បានឡើយ
- ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះមកនៅ ៦,៨% ក្នុងឆ្នាំ២០២០
- ក្រសួងសេដ្ឋកិច្ចធ្វើសេចក្ដីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ខណៈរងអន្ទាក់បំណុលចិនវ័ណ្ឌក
- សង្គមស៊ីវិល និងសហជីពជាង២០ ស្នើសុំឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលប្រធានសហជីពចូលធ្វើការវិញ
>>>>>>>> if Cambodian not kick HUN SEN out this country is over soon <<<<<<<<<<> if you work for the rich at lease you still have food to eat. but?? if you work for the people only better then you they will trying to ripe you off until you are staving to dead. this is very true and please thing about that expression.
ទោះខំហែកកាដួយម៉ែអ្ហែងស្រែកប្រាប់គេទៀត
ក៏គ្មានអ្នកណាជឿដែរ ពួកអាថោកជាងឆ្កែ !
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុមថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ ដូចពួកអ្ហែង អាមូស ! (Anonymous)