ដោយ វណ្ណ សុគន្ធា
27/10/2019
RFI

លោកយ៉ាណូស អាឌ័រ (Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី (@RFI)
លោកយ៉ាណូស អាឌ័រ (Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីនឹងមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទីឮ២៧ ដល់៣០ ខែតុលា។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកយ៉ាណូស អាឌ័រ (Janos ADER) នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី។
នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក យ៉ាណូស អាឌ័រ នៅកម្ពុជាចាប់តាំងពីលោកឡើងធ្វើជាប្រធានាធិបតីហុងគ្រីកាលពីឆ្នាំ២០១២មក។ ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បើតាមក្រសួងការបរទេសកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជានេះ លោកប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ នឹងចូលជួបដាច់ដោយឡែកជាមួយព្រះមហាក្សត្រកម្ពុជា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកប្រធានាធិបតីហុងគ្រីក៏នឹងមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាច់ដោយឡែកផងដែរ។ ជំនួបនោះ នឹងពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនវិស័យ រួមទាំងបញ្ហាតំបន់ និង អន្តរជាតិ។
ដំណើរទស្សនកិច្ចរបស់លោក យ៉ាណូស អាឌ័រ នៅកម្ពុជានេះ ធ្វើឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅទស្សនកិច្ចនៅហុងគ្រីកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ។ នៅក្នុងជំនួបទ្វេភាគីនៅហុងគ្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកយ៉ាណូស អាឌ័រ បានពិភាក្សាគ្នាពីរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយលោក ហ៊ុន សែន បានស្នើឱ្យហុងគ្រីបន្តគាំទ្រដល់កម្ពុជា ហើយអ្វីដែលដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ ចំណែក លោក យ៉ាណូស អាឌ័រ វិញ បានគូសបញ្ជាក់ថា ហុងគ្រី នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀតលើបញ្ហា EBA នេះ។
សូមបញ្ជាក់ថា កម្ពុជា និង ហុងគ្រី គឺជាសម្ព័ន្ធមិត្តចាស់នឹងគ្នាតាំងពីសម័យសង្គ្រាមត្រជាក់មកម្លេះ។ ប៉ុន្តែបានកាត់ផ្តាច់ទំនាក់ទំនងទៅវិញនៅក្នុងសម័យខ្មែរក្រហម។ អ្នកវិភាគនយោបាយខ្លះបានលើកឡើងថា ការបង្កើនទំនាក់ទំនងឡើងវិញរវាងកម្ពុជា និង ហុងគ្រីនៅពេលនេះ គឺផ្តោតសំខាន់លើបញ្ហានយោបាយជៀសជាងបញ្ហាសេដ្ឋកិច្ច។ នេះ ក៏ព្រោះថា ហុងគ្រី គឺជាសមាជិកនៃសហភាពអឺរ៉ុបហើយតាមរយៈប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយនេះ កម្ពុជាអាចនឹងបញ្ចេញសំឡេងរបស់ខ្លួនបាននៅសហភាពអឺរ៉ុប៕
Send to facebook
វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
*******
Anonymous
October 28, 2019 at 8:12 pm
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
so socheath
October 29, 2019 at 5:53 am
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)