ក្រុម​យុវជន​ស្នើ​រដ្ឋាភិបាល ឱ្យ​បង្ហាញ​ភាព​ច្បាស់លាស់​រឿង​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន និង​គ្រប់គ្រង​ព្រំដែន​ឲ្យ​រឹងមាំ

ដោយ សេក បណ្ឌិត
2019-10-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ ២៦៥ និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​វៀតណាម ស្ថិត​នៅ​តំបន់​ថ្មបីដុំ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​នៅ​ទី​នេះ​ពុំ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ភាគី​ខ្មែរ​នោះ​ទេ។ រូបថត​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧។ Photo provided

បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ ២៦៥ និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​វៀតណាម ស្ថិត​នៅ​តំបន់​ថ្មបីដុំ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​នៅ​ទី​នេះ​ពុំ​មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ភាគី​ខ្មែរ​នោះ​ទេ។ រូបថត​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧។ Photo provided

 Photo provided



ក្រុមយុវជន និងពលរដ្ឋ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន​ឲ្យ​ច្បាស់លាស់ និង​គ្រប់គ្រង​ដែន​រដ្ឋបាល​ព្រំដែន​ឱ្យ​ត្រឹមត្រូវ ជា​ពិសេស ត្រូវ​រក​យន្តការ​បំបាត់អំពើពុក​រលួយ។ ពួកគេអះអាងថា សមត្ថភាព​ការពារ​ព្រំដែន​របស់​រដ្ឋាភិបាល នៅ​ខ្វះ​ចន្លោះ​ច្រើន ​ បើ​ធៀប​ប្រទេស​ជិត​ខាង​ និង​គ្មាន​ការ​អភិវឌ្ឍ​តាម​ព្រំដែន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

ក្រុមយុវជន និង​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​ទស្សនៈ​ថា ការ​អភិវឌ្ឍ​តាម​ព្រំដែន និង ការ​គ្រប់គ្រង​រដ្ឋបាល​ឱ្យ​ច្បាស់លាស់ គឺ​ជា​ចំណុច​សំខាន់ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​គិត​ជា​ចម្បង និង​ត្រូវ​បង្កើត​ច្បាប់​បញ្ញត្តិ ឬ​លិខិត​បទដ្ឋាន​នានា ធ្វើ​យ៉ាង​ណា​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឱ្យ​រឹង​មាំ។ ទន្ទឹម​នឹង​នេះ ពួក​គេ​ថា រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ច្បាស់លាស់ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ ហាម​មិន​ឲ្យ​មន្ត្រី​ខ្មែរ​លក់​ខ្លួន ឬ​បម្រើ​ប្រទេស​ជិត​ខាង​ដោយសារ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ដើម។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក មួង សូនី ឲ្យ​ដឹងនៅថ្ងៃទី២៧ តុលាថា មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រដ្ឋាភិបាលខ្វះ​ចន្លោះ ក្នុង​ការ​អភិវឌ្ឍ​តាម​ព្រំដែន ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាជន​នៅ​តំបន់​នោះ និង​អធិបតេយ្យ​ជាតិ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ពី​គម្រោង អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន​ឱ្យ​ជាក់លាក់ ដោយ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ២០២០ ជា​អាទិភាព ជា​ពិសេស ត្រូវ​បង្ហាញ​ពី​ទំហំ​ថវិកា​ជាតិ ដើម្បី​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ សាលា​រៀន អគ្គិសនី និង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តាមព្រំដែន​ឲ្យ​ឆាប់​រហ័ស៖ «ចង់​ស្នើ​ទី១ ទៅ​កាន់​រដ្ឋាភិបាល ឱ្យ​ដាក់​គម្រោង​អភិវឌ្ឍន៍​តាម​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​មាន​ភាព​ច្បាស់លាស់​ប្រាកដប្រជា​នូវ​ទំហំ​ទឹក​ប្រាក់ ប្រាកដនិយម ដើម្បី​អភិវឌ្ឍន៍​ឲ្យ​បាន​រហ័ស។ ជួយ​ជំរុញ បង្កើត​ច្បាប់​បទបញ្ញត្តិ​នានា ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ឲ្យ​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ»

លោក មួង សូនី សង្កេត​ឃើញ​ថា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​វៀតណាម​ជាង ១ពាន់​គីឡូ​ម៉ែត្រ ភាគ​ច្រើន ពុំ​សូវ​មាន​ការ​អភិវឌ្ឍ​នោះ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​រស់នៅ ជា​ពិសេស ងាយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា របូត​ដី​ទៅ​ទៀតណាម​គ្រប់គ្រង។ លោក​ថា បច្ចុប្បន្ន​ពលដ្ឋ​ខ្មែរ​ភាគ​ច្រើន រស់​នៅ​តាម​ព្រំដែន គ្មាន​ទឹក​ស្អាត និង​អគ្គិសនី​ប្រើប្រាស់គ្រប់គ្រាន់ ហើយ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ បាន​ទិញ​អគ្គិសនី​ពី​អាជ្ញាធរ​វៀតណាម៖ «កាល​ណា​យើង​មិន​អភិវឌ្ឍន៍​តាម​ព្រំដែន វា​បន្ថយចំ​នួន​មនុស្ស​ខ្មែរ​រស់​នៅ​តាម​ព្រំដែន អត់​មាន​ការ​រីកច​ម្រើន ហើយ​វៀតណាម​ចេញ​តែ​ចូល​មក វា​ប៉ះ​ពាល់​អធិបតេយ្យ និង​បាត់បង់​ទឹក​ដី។ យើង​អត់​ធ្វើ​របង​ការពារ​ព្រំ​របង​ការពារ គេ​នឹង​រំកិល។ យើង​មាន​បង្គោល​ព្រំដែន គឺ​គេ​យក​ពលរដ្ឋ​ទៅ​ធ្វើ​របង គឺ​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​ហ្នឹង​ហើយ»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រំដែន​លើ​គ្រប់​វិស័យ រួម​មាន វិស័យ​ការពារ​ជាតិ សន្តិសុខ និង​ការ​អភិវឌ្ឍ​តាម​ព្រំដែន ជា​ពិសេស រដ្ឋាភិបាល​បាន​កសាង​លំនៅឋាន​ជូន​គ្រួសារ​យុទ្ធជន ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន។ លោក​ថា រដ្ឋាភិបាល​បាន​បង្ហាញ​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​រួចរាល់​ហើយ ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ និង​សន្តិសុខ​សង្គម​នៅ​តាម​ព្រំដែន។ ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​សាង​សង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​រួចរាល់​ហើយ​ដែរ និង​បាន​បញ្ជូន​តម្រូត​ការពារ​ព្រំដែន ឱ្យ​ឈរ​ជើង​ប្រចាំ​ការ​គ្រប់​តំបន់។ លោក​ផ្តាំ​ឲ្យ​ក្រុម​និស្សិត គួរ​តែ​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ជាង​នេះ ហើយ​បើ​មិន​ទាន់​ច្បាស់លាស់​ទេ លោក​ថា លោក​នឹង​ជូន​ទៅ​មើល​ការ​អភិវឌ្ឍ​តាម​ព្រំដែន៖ «គឺ​វិស័យ​ការពារ​ជាតិ​នៅ​ហ្នឹង ទាហាន និង​តម្រូវ​នៅ​ហ្នឹង។ បញ្ហាទី២ យើង​ធ្វើ​ការ​អភិវឌ្ឍ ដូចជា តំបន់​សេដ្ឋកិច្ច​នៅ​ហ្នឹង យើង​ធ្វើប​ណ្តើៗ។ វិស័យ​គមនាគមន៍​យើង​ធ្វើ​ខ្សែ​ក្រវ៉ាត់​តាម​បណ្តោយ​ព្រំដែន​យើង​ធ្វើ​រួច​ហើយ យើង​គ្មាន​កៅស៊ូ​ត្រឹមត្រូវ តែ​យើង​មាន​ផ្លូវ​តាម​ព្រំដែន»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ​ថ្លែង​សុំ​លាក់​ឈ្មោះ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ តុលា​ថា ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​តាម​ព្រំដែន​នៅ​ខេត្ត​នេះ​ភាគ​ច្រើន គ្មាន​អគ្គិសនី​ប្រើប្រាស់​គ្រាប់​គ្រាន់ និង​ខ្វះ​ទឹក​ស្អាត​ជា​ដើម។ រីឯ​ផ្លូវ​ថ្នល់ ប្រឡាយទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ ក៏​មិន​ឃើញ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ស្ថាបនា ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក​ធ្វើ​ស្រែ​ចម្ការ៖ «ការ​អភិវឌ្ឍ​តាម​ព្រំដែន​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ មិន​ទាន់​មាន​ឃើញ​កត់​សម្គាល់​ធំ​ដុំ​ទេ​នៅ។ ភាគ​ច្រើន​ពលរដ្ឋ ធ្វើ​ចំណាក​ស្រុក​ខ្លះ​ទៅ​រោងចក្រ និង​ខ្លះ​ទៅ​ថៃ​ច្រើន។ យើង​ទិញ​របស់​គេ​ហូប ដូច​មិន​ឃើញ​មាន​អី​ទេ»

​របាយការណ៍របស់ក្រុមការងារ ១០០រាត្រី បង្ហាញ​ថា នៅ​ខេត្ត​តាកែវ ក្នុងស្រុក​ចំនួន ២ គឺ​ស្រុក​បូរី​ជលសារ និង​ស្រុក​គិរីវង្ស មាន​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ច្រក​របៀង​កំណប់ និង​ច្រក​ថ្ម​បី​ដុំ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២៦៥ ដល់​បង្គោល​លេខ ២៧៥ គឺ​ស្ថានភាព​ព្រំដែន​នៅ​តំបន់​នោះ គ្មាន​ការ​អភិវឌ្ឍ​នោះ​ទេ។ ប្រជាជន​ខ្មែរ ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ ហើយស្រូវ​ស្រែ​ខ្លះ​គ្មាន​អ្នកធ្វើ និង​ជួល​ឱ្យ​វៀតណាម ដែល​ផ្ទុយគ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​វៀតណាម មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន​រស់នៅ​ច្រើន​ស្អេកស្កះ។ លើស​ពី​នេះ នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ព្រៃវែង ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ក៏​ទិដ្ឋភាព​ព្រំដែន​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​យុវជន​ស្នើ​រដ្ឋាភិបាល ឱ្យ​បង្ហាញ​ភាព​ច្បាស់លាស់​រឿង​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន និង​គ្រប់គ្រង​ព្រំដែន​ឲ្យ​រឹងមាំ"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)