ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើ​ការ​នៅ​ថៃ​​​ប្ដេជ្ញា​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ ហេង រស្មី
2019-10-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ នៅ​ប្រទេស​ថៃ ​ប្រមូល​ផ្ដុំ​គ្នា​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​​នៅ​​ថ្ងៃ​ទី៩ វិច្ឆិកា។

ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ នៅ​ប្រទេស​ថៃ ​ប្រមូល​ផ្ដុំ​គ្នា​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​​នៅ​​ថ្ងៃ​ទី៩ វិច្ឆិកា។

 រូប៖ ពលករ​ផ្ដល់​ឱ្យ



ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ប្រមូល​ផ្ដុំ​គ្នា​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ពួក​គេ មាន​សេច​ក្ដី​សង្ឃឹម​ថា​ ការ​ធ្វើ​មាតុភូមិ​និវត្តនេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​មាន​សេចក្ដី​សុខសាន្ត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​​ថា ការ​ជួប​ជុំ​គ្នា​នេះ ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់។

ក្រុម​ពលករ​ខ្មែរ​ទាំង​នេះ​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ តុលា។ ពួក​គេ​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​វិល​ចូល​ស្រុក​វិញ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ឡើយ។

តំណាង​ពលករ​ម្នាក់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ លោក គាំ គឹម​គុយ ប្រាប់​អាស៊ី​សេរី ក្រោយ​ពេល​ជួប​ប្រជុំ​គ្នា​ថា លោក​បែក​ពី​ឪពុក​ម្ដាយ​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០ឆ្នាំ​ហើយ ដោយ​ពុំ​មាន​ប្រាក់​សង់​ផ្ទះ​ឱ្យ​បាន​សមរម្យ​ដូច​អ្នក​មាន​លុយ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ។ ពលករ​រូប​នេះ​បន្ថែម​ថា ពួក​លោក​ជួប​ប្រជុំ​គ្នា​ប្ដេជ្ញា​ចិត្ត​វិល​ចូល​ស្រុក​វិញ ដោយសារ​មិន​ពេញ​ចិត្ត​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ចាប់​ចង​មនុស្ស​តាម​អំពើ​ចិត្ត​ ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ដាក់​គុក​ ទោះ​ជា​ពួក​គេ​​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ក៏​ដោយ៖ «បាទ​ខ្ញុំ​នឹង​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី រហូត​មាន​ការ​ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី។ ខ្ញុំ​ឃើញ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​គាត់​លះបង់​ប្រពន្ធ​កូន និង​ទ្រព្យសម្បត្តិ ហើយ​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​មក​នៅ​ប្រទេស​ថៃ​ មិន​ចូល​ជា​មួយ​របប​លោក ហ៊ុន សែន ដល់​អ៊ីចឹង​ហើយ​ខ្ញុំ​ជា​ពលករ​ចង់​បាន​ប្រជាធិបតេយ្យ​ដល់​ប្រទេស​របស់​ខ្ញុំ ខ្ញុំ​ស្រឡញ់​ជាតិ​ខ្ញុំ»

លោក​បន្ត​ថា រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត ដែល​លោក​ធ្វើ​ការ​នៅ​ជាប់​ទីក្រុង​បាងកក មាន​ពលករ​ខ្មែរ​ចំនួន ៣០០​នាក់ ក្នុង​នោះលោក​ថា ពលករ​ប្រហែល ៨០ភាគ​រយ​បាន​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​កម្ពុជា​វិញ​នៅ​ពេល​ខាង​មុខ។​​​

ពលករ​ខ្មែរ​មួយ​រូប​ទៀតមក​ពី​ខេត្ត​កំពង់ធំ​ធ្វើ​ការ​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត​នៅ​ប្រទេស​ថៃ​លោកស្រី ប៊ូ ស៊ីនិត ​ដែល​បាន​ចូល​រួម​ប្ដេជ្ញា​ចិត្ត​ត្រឡប់​ទៅ​កម្ពុជា​ដែរ​អះអាង​ថា មូលហេតុ​ដែល​លោក​ស្រី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​មិន​ពេញ​ចិត្ត​លោក​ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រទេស​ជិត​ ៤០ឆ្នាំ​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ក្រីក្រ​ ហើយ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ចោល​ឪពុកម្ដាយ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ លោក​ស្រី​កត់​សំគាល់​ទៀត​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ច្រើន​ដោយសារ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ពុក​រលួយ​ដល់​ឆ្អឹង​ ប្រកាន់​បក្ស​ពួក​និយម និង​មិន​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជូន​កសិករ។ លោក​ស្រី​ថា កសិករ​ដាំដុះ​បាន​ផល​ហើយ តែ​ត្រូវ​បង្ខំ​ចិត្ត​​លក់​ក្នុង​តម្លៃ​ទាប​ ឬ​គ្មាន​អ្នក​ទិញ​ ធ្វើ​ឱ្យ​ពួក​គាត់​​ខាត​ទុន​ ហើយ​ជំពាក់​ប្រាក់​ធនាគារ​កាន់​តែ​ច្រើន​ឡើង៖ «ហេតុ​ផល​គឺ​ខ្ញុំ​ចង់​ប្ដូរ​មេ​ដឹក​នាំ​ថ្មី​ឱ្យ​មាន​ការងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ​កុំ​ឱ្យ​ពលករ​ខ្មែរ​មក​ធ្វើ​ការ​ស្រុក​គេ​ដូច​សព្វ​ថ្ងៃ ព្រោះ​មក​នៅ​ប្រទេស​គេ​មិន​ស្រួល​ដូច​នៅ​ស្រុក​កំណើត​នោះ​ទេ​ ពិបាក​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ ដោយសារ​តែ​ក្រពះ»

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​​ជា​បន្តបន្ទាប់​ថា ប្រជាពលរដ្ឋ​​ណា​ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​មាន​ទោស​ក្បត់​ជាតិ ដែល​សមត្ថកិច្ច​របស់​លោក​នឹង​​តាម​ចាប់​ពួក​គេ​ដាក់​គុក ដោយ​មិន​ឱ្យ​រួច​ខ្លួន​ឡើយ។

ទោះ​ជា​យ៉ាងណា លោក សម រង្ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ លោក​អះអាង​ថា ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញនេះ គឺ​ដើម្បី​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន​ ជាពិសេស​គឺ​ ទៅ​ជួយ​កុំ​ឱ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា​ ក្រុម​ពលករ​ជួប​ប្រជុំ​គ្នា​នេះ​ មិន​ខុស​ច្បាប់​នោះ​ទេ​ ព្រោះ​ជា​ការ​សម្ដែង​មតិ​ផ្នែក​នយោបាយ​ ដែល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឈប់​ចាប់​ចង​តាម​អំពើ​ចិត្ត​បន្ត​ទៀត ព្រោះ​ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ៖ «ហើយ​បើ​ប្រជាពលរដ្ឋ​បាន​សម្ដែង​មតិ​ហើយ​យើង​ចាត់​ថា ជា​ការ​គាំទ្រ​គណបក្ស​មួយ ដែល​មិន​មែន​ជា​គណបក្ស ឬ​ក្រុម​របស់​ខ្លួន​ ហើយ​ចាត់​ទុក​ថា​ជា​ក្រុម​ផ្សេង​ហើយ​ថា​ជា​ក្រុង​ប្រឆាំង​នឹង​ខ្លួន​ ដែល​ជា​ក្រុម​ក្បត់​ជាតិ​នោះ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ក្នុង​ច្បាប់​ក៏​មិន​ទាន់​បាន​ពេញលេញ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ថា​ជា​ក្បត់​ជាតិ​ដែរ។ អ៊ីចឹង​ចំណុច​យើង​គួរ​តែ​ធ្វើ​ការ​ពិចារណា»

បន្ថែម​ពីលើ​នេះ ​លោក កន សាវាង្ស ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​រក​ផ្លូវ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ប្រសើរ​ជាង​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​ប្រយោជន៍​ជាតិ​ ជា​ពិសេស កម្មករ​រោងចក្រ​ប្រឈម​នឹង​អត់​ការ​ធ្វើ​ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA និង GSP មែន​នោះ។

ក្រុម​ពលករ​នៅ​ប្រទេស​ថៃ​ រំពឹង​ថា​ កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ នឹង​អាច​ជួយ​ស្ដារ​មុខ​មាត់​របស់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ប្រទេស​នឹង​មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន​ជាង​ពេល​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើ​ការ​នៅ​ថៃ​​​ប្ដេជ្ញា​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)

  2. Anonymous says:

    who is the real KBOTH CHEATH you will see every soon Mr . too bad SO SOCHEATH the person like me always filling bad to some one like you. the reason why ?? you should understand by yourself . I tell you what the person like me just did not have only Cambodian employee it also a lot of white people who work for me too.

  3. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ