មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា កំពុង​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​ទៅ​កម្ពុជា​តាម​ព្រំដែន​ថៃ

ដោយ ទីន ហ្សាការីយ៉ា
2019-10-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ២០១៩។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ២០១៩។ RFA

RFA



អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បញ្ជាក់​ជា​ថ្មី​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​កំណត់​យក​ព្រំដែន​ថៃ ជា​ទី​កន្លែង​ឆ្លង​កាត់​របស់​លោក សម រង្ស៊ី និង​កម្មករ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកស្រី មួរ សុខហួរ មាន​ប្រសាសន៍​ថា គណបក្ស​សង្រ្គោះ​ជាតិ បាន​កំណត់​យក​ប្រទេស​ថៃ ជា​គោលដៅ​អាទិភាព​ទី១ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​កម្ពុជា​វិញ ធ្វើ​ដូច​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែរ ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​ធ្វើ​ការងារ​ការ​ទូត​ជា​មួយ គណៈកម្មការ​បរទេស​សភា​ថៃ និង​មន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ឆ្លង​កាត់​ព្រំដែន​ថៃ វិល​ទៅ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព៖ «មាតុភូមិ​និវត្តន៍ គឺ​ជា​ផែនការ​អំអិត ដែល​យើង​កំពុង​តែ​ធ្វើ ហើយ​ទោះ​ជា​លោក ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​អាស៊ាន​ស្នើ​ឲ្យ​ចាប់​ចង​យើង​ខ្ញុំ​ក្ដី តែ​មេ​ដឹក​នាំ​អាស៊ាន​មិន​ធ្វើ​តាម​លោក ហ៊ុន សែន ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​កំពុង​តែ​ធ្វើ​កិច្ចការ​ចរចា​ជាមួយ​គណៈកម្មការបរទេសសភាថៃ ដើម្បីបើកច្រកឲ្យ​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ»។

អ្នកស្រីមួរ សុខហួរ លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​អាជ្ញាធរ​ថៃ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ចូល​ទឹក​ដី​ថៃ​កាល​ពី​ពេល​ថ្មីៗ នេះ ហើយ​អ្នកស្រី​ក៏​ត្រឡប់​មក​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ស៊ាអាថល (Seattle) (Washington State) ដើម្បី​ជួប​ជុំ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ ប្រមូលផ្ដុំគ្នា និង​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​បន្ថែម ទាក់ទង​នឹង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកស្រី មួរ សុខហួរ ដែល​បច្ចប្បន្ន​កំពុង​នៅ​សហរដ្ឋ​អាមេរិក អះអាង​ថា ទោះ​បី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ ក៏​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្ដេជ្ញា​ចិត្ត​វិល​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ឲ្យ​ទាល់​តែ​បាន ហើយ​បើ​សិន​ជា​ភាគី​ថៃ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​ថៃ ឬ​យ៉ាង​ណា​នោះ គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ប្រកាស​អំពី​មធ្យោបាយ​មាតុភូមិ​និវត្តន៍​នេះ ៣ថ្ងៃ​មុន​ថ្ងៃ​កំណត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា កំពុង​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​ទៅ​កម្ពុជា​តាម​ព្រំដែន​ថៃ"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ