តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី

ដោយ សេក បណ្ឌិត
2019-10-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិការងារ

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិការងារ

 រូប៖ អ្នកស្រី ឡុង គឹមហ៊ាង



មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យ​អាស៊ី​សេរី​ដឹង​នៅថ្ងៃទី២៨ តុលា ថា ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ឱ្យ​កូន​ក្តី​របស់​​លោក​បន្ត​ជាប់​ឃុំ ក្រោម​ហេតុ​ផល​ថា សំណុំ​រឿង​នេះ ​បាន​បិទ​ការ​ស៊ើបសួរ​ និង​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​រួច​ហើយ ធ្វើ​ឱ្យ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​លែង​មាន​សុពលភាព​ត​ទៅ​ទៀត​។ លោក​យល់​ថា ការ​សម្រេច​បែបនេះ​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​លោក​បាន​ដាក់​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ទៅ​តុលាការ​កំពូល​តាំង​ពី​ខែ​កុម្ភៈ ពោល​​គឺ​នៅ​មុន​ពេល​បិទ​ការ​ស៊ើបសួរ​ និង​ជំនុំ​ជម្រះ​នៅ​ដំណាក់​កាល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទៅ​ទៀត ក៏​ប៉ុន្តែ​ដោយ​សារ​តុលាការ​កំពូល​មាន​ភាព​យឺតយ៉ាវ​ ​ ទើប​សំណុំ​រឿង​មុន​អង្គ​សេចក្តី​នេះ​ត្រូវ​អូស​បន្លាយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៖ «ខាង​អយ្យការគាត់​សម្អាងថា ដោយ​សារនៅ​ពេល​គេ​ចេញដីកាបញ្ជូន​រឿង​ទៅ​​ជំនុំ​ជម្រះ​ហើយ អ៊ីចឹង​អានុភាព​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ គឺ​អត់​អាច​ធ្វើ​បាន​ទៀត​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា ទាក់ទង​​ករណី​នេះ​​ ដោយ​សារ​យើង​មាន​ភាព​យឺត​យ៉ាវ​របស់​តុលាការ​កំពូល​បន្តិច ដែល​ធ្វើ​ឱ្យ​យើង​បាត់​បង់​ឱកាស​​ក្នុង​​ការ​ដែល​លោក​​ រ៉ាត់ រត្នមុនី អត់​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅឃុំ»

តុលាការ​កំពូល​ទើប​តែ​លើក​យក​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី ទៅ​ជំនុំ​ជម្រះ កាល​ពី​ថ្ងៃ​ទី២១ តុលា ខណៈ​មេធាវី​បាន​ដាក់​បណ្ដឹង​នេះ​តាំង​ពី​ជាង ៩ខែ​មុន។ ក្នុង​ពេល​រង់​ចាំ​សវនាការ​មុន​អង្គ​សេចក្ដី​នេះ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់​ទោស​លោក រ៉ាត់ រត្នមុនី រួច​ទៅ​ហើយ កាល​ពី​មិថុនា​កន្លង​ទៅ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ “ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង” និង​បង់​​សំណង​​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៧០ លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។ ដើម​ហេតុ​នៃ​សំណុំ​រឿង​នេះ គឺ​ដោយសារ​លោក​ រ៉ាត់ រត្នមុនី បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ ក្រោម​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អាស៊ី​សេរី​មិន​អា​ច​ទាក់ទង​សុំ​ការ​បំភ្លឺ​​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​លោក អ៊ុក គឹមសិទ្ធិ បាន​ទេ នៅ​ថ្ងៃ​ទី២៨ តុលា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត រិះគន់​ថា ភាព​យឺតយ៉ាវ​​របស់​តុលាការ​កំពូល​ ធ្វើ​ឱ្យ​នីតិវិធី​មួយ​ចំនួន​នៃ​សំណុំ​រឿង​នេះ​ត្រូវ​អស់​សុពល​ភាព ដែល​ជា​ការ​បាត់​ប្រយោជន៍​សម្រាប់​លោក រ៉ាត់ រត្នមុនី។ លោក​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍ ដែល​កំពុង​កាន់​សំណុំ​រឿង​លើ​អង្គ​សេចក្តី ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ៖«មតិ​ជាតិ និង​អន្តរជាតិ​ដែល​គេ​លើក​ឡើង​កន្លង​មក គឺ​សុំ​ឱ្យ​មាន​ការ​ដោះលែង ឬ​ក៏​លើក​លែង​ការ​ចោទ​ប្រកាន់​លោក រ៉ាត់ រត្នមុនី ដែល​គាត់​មិន​មាន​ប្រព្រឹត្ត​អ្វីដូច​ការ​ចោទប្រកាន់​ ហើយ​ការ​ឃុំ​ខ្លួន​ហ្នឹង គឺ​គេ​ថាវា​ធ្វើ​​ឱ្យ​​ប៉ះពាល់​ ទីមួយ​ទៅដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ទីពីរសេរីភាព​នៃ​សារព័ត៌មាន​ផងដែរ ព្រោះ​គាត់​ជួយ​បកប្រែ​ឱ្យ​សារព័ត៌មាន​របស់​រុស្ស៊ី»។

គិត​ត្រឹម​ពេល​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​​អស់​រយៈ​ជាង​១០ ខែមក​ហើយ។ សហគមន៍​​អន្តរជាតិ​បាន​ទាម​ទារ​ឱ្យ​របប​ក្រុង​​ភ្នំពេញ​ដោះ​លែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​វិញ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា រឿង​ក្តី​នេះ​​មាន​លក្ខណៈ​បាយឡុក​បាយឡ គួរ​ឱ្យ​​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់​ខ្ពើម​ ជាពិសេស​គឺ​លោក រ៉ាត់ រត្នមុនី មិន​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី"

  1. so socheath says:

    Send to facebook
    វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
    គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
    *******
    Anonymous
    October 28, 2019 at 8:12 pm
    I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
    so socheath
    October 29, 2019 at 5:53 am
    ហាស ! ហាស
    ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
    កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
    អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)