ការចាយវាយលើវិស័យយោធានៅកើនខ្ពស់ជាងវិស័យអប់រំនិងសុខាភិបាលនៅឆ្នាំ២០២០

សេដ្ឋកិច្ច

29 តុលា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ​៖​ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបឯកសារ​៖​ ការ​ដាក់​តាំង​បង្ហាញ​រថពាស​ដែក ក្នុង​ពិព័រណ៌​សម្ភារៈ​យោធា​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​កង​យោធ​ពល​ខេមរភូមិន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

ការចាយវាយលើវិស័យយោធា និងសន្តិសុខជាតិនៅតែខ្ពស់ដដែលសម្រាប់ឆ្នាំ២០២០។ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនៅកម្ពុជាយល់ឃើញថា កម្ពុជានឹងពិបាកក្លាយជាប្រទេសមានចំណូលមធ្យមឬចំណូលខ្ពស់ ប្រសិនបើការវិនិយោគលើវិស័យអប់រំ និងសុខាភិបាលនៅបន្តស្ថិតក្នុងកម្រិតទាប។ភ្នំពេញ — 

គម្រោង​ចាយវាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ការ​ចំណាយ​លើ​វិស័យ​យោធា​ និង​សន្តិសុខជាតិ​នៅតែ​កើន​ខ្ពស់​ជាង​វិស័យ​អាទិភាព​សំខាន់ៗ​ផ្សេង​ទៀត​ រួមមាន​វិស័យ​អប់រំ​ សុខាភិបាល​ និង​សង្គមកិច្ច។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​សប្ដាហ៍​មុន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​ជាតិ​ចំនួន​ជាង៣៣ លាន​លាន​រៀល ឬ​ប្រមាណ​ជា​ ៨.២ពាន់​លាន​ដុល្លារ​អាមេរិក។

ថវិកា​គ្រោង​ទុក​ជា​មុន​សម្រាប់ឆ្នាំ​២០២០នេះ គឺ​ខ្ពស់​ជាង​ការ​ចាយវាយ​នៅ​ឆ្នាំ​២០១៩​ ប្រមាណ​២២,៧​ភាគរយ​ ឬ​ប្រមាណ​ជា​ជាង​ ២៧​លាន​លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ​៦,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៩។

រដ្ឋាភិបាល​នឹង​ចំណាយ​លើ​វិស័យ​ចំនួន​៥​ប្រាំ​ ក្នុង​នោះ​ មាន​វិស័យ​ការពារ​ជាតិ​ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ ដែល​មាន​ចំណែក​៣,៩២​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ហៅ​កាត់​ថា (ផ.ស.ស)​ ឬ​ស្មើនឹង​ប្រមាណ​២៥,៨ភាគរយ​នៃ​ថវិកាជាតិ​ដែល​គ្រោង​នឹង​ចាយ​នៅ​ឆ្នាំ​២០២០​ ដែល​មាន​កំណើន​៩,៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​ដដែល​ ក៏បាន​ឲ្យ​ដឹង​ពីកំណើន​នៃ​ការ​ចាយ​វាយ​នៅ​ក្នុង​វិស័យ​សង្គម​កិច្ច ដែល​គ្របដណ្ដប់​«លើ​កិច្ចការ​អប់រំ និង​សេវា​សុខាភិបាល។ បើ​តាម​សេចក្ដី​ព្រាង​ថវិកា​ដដែល​ វិស័យ​សង្គមកិច្ច​ស្រូប​បាន​៣៧.៤ភាគរយ​នៃ​ថវិកាជាតិ​ដែល​គ្រោង​នឹង​ចាយ​នៅ​ឆ្នាំ​២០២០។

ជា​រួម​ការ​ចាយវាយ​លើ​វិស័យ​ខាងលើ​គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៩ ហើយ​ក្នុង​ចំណោម​វិស័យ​ខាង​លើ​នេះ​ គឺ​វិស័យ​ការ​ពារ​ជាតិ​ និង​សន្តិសុខ​នៅ​តែ​ទទួល​បាន​ថវិកា​ច្រើន​ជាង​គេ។

លោក​យង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការចាយវាយ​របស់​រដ្ឋាភិបាល​គឺ​តែ​ខ្ពស់​ទៅលើ​វិស័យ​យោធា​។ លោក​អះអាង​ថា​ ការ​ចាយ​វាយ​ដែល​នៅ​តែ​ខ្ពស់​លើ​វិស័យ​យោធា​នេះ​ នឹង​មិន​អាច​ជួយ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០បាន​ទេ។

លោក​បាន​បន្ថែម​ថា​ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​បង្កើន​ប្រាក់​ចំណូល​ខ្លួន​បាន​ លុះត្រាតែ​គុណភាព​អប់រំ​មាន​ភាព​ប្រសើរ​ឡើង។

«យើង​មិន​បាច់​ចាំ​និយាយ​អី​ច្រើន​ យើង​គ្រាន់​តែ​លើកឡើង​មួយ​ថា​ តើ​ពេល​ណា​ទៅ​ បាន​យើង​អាច​ ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ ឲ្យបាន​បំបាត់​ឲ្យបាន​នូវ​ការ​ បើក​ចម្លង​ បើ​អី​នៅ​ក្នុង​ថ្នាក់​ គ្រាន់​តែ​ប្រឡង​សាមញ្ញ​ហ្នឹង​បាទ​។ ឬ​ក៏​ធ្វើ​ម៉េច​ទៅ​ដើម្បី​យើង​ បំបាត់​ឲ្យបាន​នូវ​ការ​យក​លុយ​ពី​សិស្ស​ពី​អី​ អា​ហ្នឹង​ហើយ​ជា​បញ្ហា​ដែល​ត្រូវ​ចោទ​សួរ​បាទ…ឲ្យ​អា​ការ​បង្រៀន​របស់​គ្រូ​ហើយ​និង​គុណភាព​នៃ​ការ​រៀន​សូត្រ​របស់​សិស្ស​ហ្នឹង​ ឲ្យ​វា​ ធ្វើ​ម៉េច​រុញ​អា​ហ្នឹង​ឲ្យ​វា​ ដើរ​ទៅ​ឲ្យ​លឿន​ ហើយ​ត្រូវ​ធ្វើការ​កែ​លម្អ​ឲ្យ​លឿន​នៅ​ក្នុង​កាលៈទេសៈ​នេះ​បាន​ទៅ​រួច​បាទ»។

លោក​កត់សម្គាល់​បន្ថែម​ថា​ សេវា​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​បាត់​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយសារ​តែ​ពួកគាត់​បាន​បន្ត​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ។ ប្រទេស​ទាំងនោះ​ រួមមាន​វៀតណាម​ ថៃ និង​សិង្ហបុរី​ជាដើម។

VOA មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ។ លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ និង​ជា​សមាជិក​ព្រឹទ្ធសភា​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​លើ​ផែនការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ២០២០។

ទោះ​យ៉ាង​ណា​លោក​ចាត់​ទុក​ការរិះគន់​ថា​ រដ្ឋាភិបាល​មិន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​អប់រំ​ និង​សុខាភិបាល​ ជា​ការ​បញ្ចេញ​មតិ​ដើម្បី​វាយប្រហារ​លើ​រដ្ឋាភិបាល​។ លោក​ សុខ ឥសាន មានប្រសាសន៍​បន្ថែមថា​ ពលរដ្ឋ​កម្ពុជា​មាន​ចំណេះដឹង​រហូត​អាច​ចេញ​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។ សម្រាប់​ការ​ទទួល​សេវា​ពិនិត្យ​ជំងឺ​ លោក​ថា​ ពលរដ្ឋមាន​សិទ្ធិ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

​«ម្ដង​ទៅ​ពេទ្យ​កើត​ ម្ដង​ទៅពេទ្យ​ឯ​លិច អា​ហ្នឹង​ម៉េច​ទៅ​និយាយ​គេ? អា​ហ្នឹង​ជា​ ជា​រឿង​បិទ​សិទ្ធិ​របស់​គេ​ហើយ​ ហើយ​គួប​ផ្សំ​នឹង​ការ​វាយ​ប្រហារ​មក​លើ​គុណភាព​សុខាភិបាល​នៅ​ក្នុង​ស្រុក​ អានេះ​មិន​ មិន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​យល់​ថា​ វា​ជា​ចំណែក​មួយ​ផ្អៀង​ម្ខាង​ហើយ»។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​ ក៏បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ច្រើន​ទៅលើ​វិស័យ​រដ្ឋបាល​ទូទៅ​ ដែល​ស្មើ​នឹង​ប្រមាណ​១៣​ភាគយ​នៃ​ថវិកា​គ្រោង​ទុក។ រដ្ឋាភិបាល​ ក៏​គ្រោង​រក្សា​ទុក​ប្រាក់​បញ្ញើ​ចំនួន​ប្រមាណ​៧០០.០០០លាន​រៀល ឬ​ស្មើ​នឹង​១៧៣​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ត្រៀម​លក្ខណៈ​អនុវត្ត​វិធានការ​ឆ្លើយតប​នឹង​ផល​ប៉ះ​ពាល់​នៃ​ភាព​មិន​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃ​គូ​មួយ​ចំនួន។

នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ រដ្ឋាភិបាល​ក៏បាន​កំណត់​ពិដាន​ក្នុង​ការ​ខ្ចី​ថ្មី​ ក្នុង​កម្រិត​១.៤០០លាន​SDR​ ឬ​ស្មើ​នឹង​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក៕

What Next?

Recent Articles

One Response to "ការចាយវាយលើវិស័យយោធានៅកើនខ្ពស់ជាងវិស័យអប់រំនិងសុខាភិបាលនៅឆ្នាំ២០២០"

  1. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ