ដោយ អាស៊ីសេរី
2019-10-28
អាស៊ីសេរី

ព្រះសង្ឃ និងយុវជនអង្គការមាតាធម្មជាតិ ធ្វើដំណើរថ្មើរជើងចូលថ្ងៃទី២ ពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីទាមទារអាជ្ញាធរឱ្យរុះរើសំណង់កាស៊ីណូ (Jingding) សង់ខុសច្បាប់ នៅកោះរ៉ុងសន្លឹម។

រូប៖ អង្គការមាតាធម្មជាតិ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ គ្រោងប្រើពេល ២ថ្ងៃទៀត ដើម្បីធ្វើធម្មយាត្រាទៅដល់ក្រុងព្រះសីហនុ ក្រោយពីធ្វើដំណើរដោយថ្មើរជើងអស់ចំនួន ១២ថ្ងៃរួចមក។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់អាស៊ីសេរីថា ពួកលោកធ្វើដំណើរបាន ១៩១គីឡូម៉ែត្រហើយ ពោលគឺនៅសល់តែ ៣៥គីឡូម៉ែត្រទៀតទេនឹងទៅដល់គោលដៅហើយ។ លោកបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលនោះទេ ពួកលោកនឹងទៅដល់គោលដៅនៅថ្ងៃទី៣០ តុលា ខាងមុខ ហើយនឹងមានការរៀបចំសន្និសីទកាសែតអំពីជោគជ័យនៃការធ្វើធម្មយាត្រានេះ ព្រមទាំងទាមទារឱ្យអាជ្ញាធរអនុវត្តច្បាប់លើសំណង់កាស៊ីណូចិនខុសច្បាប់នៅលើកោះរ៉ុងសន្លឹម។
ក្រុមយុវជនមាតាធម្មជាតិ ៥នាក់ និងព្រះសង្ឃ២ ជួនកាលក៏មាន ៥អង្គ បានចាប់ផ្ដើមធ្វើធម្មយាត្រាពីភ្នំពេញ អស់រយៈពេល ១៥ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី១៥ តុលា ក៏ប៉ុន្តែដោយសារការហេវហត់អស់កម្លាំង ក្រុមយុវជន និងព្រះសង្ឃបានសម្រាករយៈពេលបីថ្ងៃ។
សមត្ថកិច្ចមូលដ្ឋានតែងតែឃ្លាំមើលសកម្មភាពរបស់ក្រុមយុវជន និងព្រះសង្ឃនៅគ្រប់ទីកន្លែងដែលពួកគាត់បានទៅដល់ ប៉ុន្តែមិនមានការរារាំង ឬហាមឃាត់នោះឡើយ។
ទោះជាយ៉ាងណា ព្រះតេជព្រះគុណ កើត សារ៉ាយ ដែលនិមន្តមកពីវត្តដំរីសក្នុងខេត្តបាត់ដំបង មានព្រះថេរដីកាថា ព្រះសង្ឃគង់នៅវត្តជាមួយគ្នាបានប្រាប់ព្រះអង្គថា មានសមត្ថកិច្ចបានចុះទៅថតកុដិដែលព្រះអង្គគង់នៅ និងសាកសួរពីសកម្មភាពព្រះអង្គ។ ក្រៅពីនេះ ព្រះអង្គបញ្ជាក់ទៀតថា សមត្ថកិច្ចជាច្រើននាក់បានចុះទៅថតគេហដ្ឋានរបស់ព្រះអង្គនៅស្រុកសូត្រនិគមខេត្តសៀមរាបថែមទៀត ដែលរឿងនេះបានបង្កការភ័យខ្លាចដល់ម្ដាយរបស់ព្រះអង្គ ដែលមានវ័យចាស់ និងកំពុងមានជំងឺប្រចាំកាយ។
ទោះជាមានការប៉ុនប៉ងរារាំងបែបនេះក្តី ក៏ព្រះអង្គ និងយុវជនដទៃទៀត ប្តេជ្ញាថា នឹងធ្វើធម្មយាត្រាឱ្យដល់ក្រុងព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីនទីង (Jingding) ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម និងទីតាំងសំណង់ខុសច្បាប់ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនេះ ព្រះអង្គ និងក្រុមយុវជនមាតាធម្មជាតិ ក៏ចង់ដាស់ស្មារតីពលរដ្ឋ ជាពិសេស យុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍ និងចូលរួមថែរក្សាធនធានធម្មជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមអ្នកអភិរក្សសាទរចំពោះកំណើនសត្វផ្សោតមេគង្គ ប៉ុន្តែបារម្ភចំពោះកត្តាគំរាមកំហែងធ្ងន់ធ្ងរ
- ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ ធ្វើយាត្រាបានជាង ១០០គីឡូម៉ែត្រ ក្នុងពេល ៦ថ្ងៃ
- សង្គមស៊ីវិលគាំទ្រការយកម៉ាស៊ីនអារឈើកសាងរូបសំណាកសត្វដំរីនៅខេត្តមណ្ឌលគិរី
- ក្រុមយុវជនមាតាធម្មជាតិបន្តធ្វើយាត្រាថ្ងៃទីបី បានជាង ២០គីឡូម៉ែត្រទៀត
- ក្រុមយុវជនមាតាធម្មជាតិផ្អាកធ្វើយាត្រាមួយថ្ងៃដើម្បីសម្រាក និងគិតពីយុទ្ធសាស្ត្រថ្មី
- ព្រះសង្ឃ និងក្រុមយុវជនមាតាធម្មជាតិ បន្តដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុទាមទារឱ្យអាជ្ញាធររុះរើសំណង់កាស៊ីណូខុសច្បាប់នៅកោះរ៉ុងសន្លឹម
- អាជ្ញាធរខេត្តកំពង់ស្ពឺរកឃើញឈើជាច្រើនកំណាត់ កាប់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
- ក្រុមយុវជនគ្រោងធ្វើក្បួនយាត្រាពីភ្នំពេញទៅក្រុងព្រះសីហនុសុំឱ្យអាជ្ញាធរវាយកម្ទេចកាស៊ីណូ ជីន ទីង
- សង្គមស៊ីវិលជំរុញរដ្ឋមន្ត្រីអាស៊ានឱ្យផ្ដល់ថវិកាគាំទ្រការអភិរក្សព្រៃឈើទប់ទល់ផ្សែងអ័ព្ទឆ្លងដែន
- យុវជនអង្គការមាតាធម្មជាតិស្នើទៅក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធឲ្យយកក្រពើភ្នំមករស់នៅតំបន់អារ៉ែងឡើងវិញ
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ