ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​ពិធី​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី

ដោយ ហេង រស្មី
2019-10-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ​ នៅប្រទេសអូស្ត្រាលី

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ​ នៅប្រទេសអូស្ត្រាលី

 Screenshot


ខ្មែរ​នៅ​អូស្ត្រាលី​នឹង​ធ្វើ​ពិធី​សាសនា ដើម្បី​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ខណៈ​ដំណើរ​មាតុភូមិ​និវត្តន៍​នេះ នៅ​សល់​តែ ១២ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ពេល​កំណត់។

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ​នៅប្រទេសអូស្ត្រាលីអំពាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសនេះ ចូល​រួម​ធ្វើ​ពិធី​សាសនា​នៅ​វត្ត​ពុទ្ធរង្សី​ម៉ែលប៊ន ក្នុង​ទីក្រុង​ម៉ែលប៊ន ដើម្បី​បួងសួង​ប្រសិទ្ធិពរ ជ័យ​ដល់​បេសកកម្ម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ពិធី​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា គឺ​មុន​ប៉ុន្មាន​ថ្ងៃ​ដែល​លោក សម រង្ស៊ី សន្យា​ថា​នឹង​វិល​ចូល​ស្រុក​វិញ។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមារា ឲ្យ​ដឹង​ថា ការ​ធ្វើ​ពិធី​បុណ្យ​ប្រសិទ្ធិ​ពរ​ជ័យ​នេះ​មាន​និមន្ត​ព្រះសង្ឃ ដើម្បី​សូត្រ​មន្ត​ប្រោសព្រំ និង​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ។ លោក អ៊ិន ហេមារា ដែល​អះអាង​ថា នឹង​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​ដែរ​នោះ​យល់​ថា ការ​វិល​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាង​មុខ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​បុព្វហេតុ​ជាតិ៖ «ទី១ គឺប្រសិទ្ធិពរជ័យទី២គឺបញ្ជាក់ថាយើងខ្មែរជាអ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ គឺ​ចូលរួម​អម​ដំណើរ​ជា​ផ្លូវ​កាយ​ជា​ផ្លូវ​ចិត្ត​ពី​ចម្ងាយ យើង​ទាំង​អស់​គ្នា​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ»

តំណាង​ចលនា​ស្ត្រី​សង្គ្រោះ​ជាតិ​បណ្ដាញ​សកល​នៃ​ទីក្រុង​ម៉ែលប៊ន អ្នកស្រី សៀម អេង និយាយ​ថា​ ការ​ធ្វើ​ពិធី​នេះ គឺ​ដើម្បី​លើក​កម្លាំង​ចិត្ត​ដល់​ខ្មែរ​គ្រប់​ប្រទេស​ក្នុង​ការ​អម​ដំណើរ​លោក សម រង្ស៊ី។  អ្នកស្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ៖ «ដូច្នេះ​ហើយ​សូម​អញ្ជើញ​បងប្អូន​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​លើក​កម្លាំង​ចិត្ត​បង​ប្អូន​យើង ដែល​គាត់​លះបង់​កម្លាំង​ចិត្ត និង​ថវិកា​ក្នុង​ការ​អម​ដំណើរ​លោក​ប្រធាន»

គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​តុលា ការសន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​សល់​តែ​ ១២ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​នឹង​ដល់​ពេល​កំណត់​នៃ​ការ​ធ្វើដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក។

ទោះ​របប​ក្រុង​ភ្នំពេញ​តែងតែ​ព្រមាន​ថា នឹង​ចាប់​ខ្លួន បាញ់​សម្លាប់ ឬ​ពឹង​ប្រទេស​ជិត​ខាង​កម្ពុជា​មិន​ឲ្យ​លោក សម រង្ស៊ី​ ឆ្លង​កាត់​ក្តី ក៏​លោក សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​វិល​ចូល​ស្រុក​វិញ​ដដែល។

លោក សម រង្ស៊ី អះអាង​ថា លោក និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​គ្មាន​ការ​រួញរា​ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ បើ​ទោះ​មានការ​គំរាម​កំហែង និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់ថ្ងៃ​ក៏ដោយ៖ «ដល់​ពេល​ហើយ​បង​ប្អូន​កូន​ក្មួយ​យើង​ទៅ​ប្រទេស​យើង​វិញ យើង​នឹង​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​បង​ប្អូន​កូន​ក្មួយ​ទាំង​អស់ យើង​ចូលរួម​សរសេរ​ទាំង​អស់​គ្នា​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ទំព័រ​ថ្មី​ដ៏​រុងរឿង​សម្រាប់​ខ្លួន​យើង និង​កូនចៅ​យើង​ជំនាន់​ក្រោយ»

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា បើ​របប​ក្រុង​ភ្នំពេញ​ហ៊ាន​បាញ់​សម្លាប់ ឬ​ចាប់​ខ្លួន​លោក​សម រង្ស៊ី និង​អ្នក​គាំទ្រ​របស់​លោក សម រង្ស៊ី មែន​នោះ របប​នេះ​នឹង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ EBA ពី​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​ពិធី​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី"

  1. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ