ដោយ សុជីវី
2019-10-30
RFA

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជារូប៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សហជីពកម្មករជំរុញរដ្ឋាភិបាលឱ្យបញ្ឈប់រាល់ការរំលោភបំពានសិទ្ធិពលករចំណាកស្រុក ហើយត្រូវផ្ដល់លទ្ធភាពគ្រប់គ្រាន់អោយពួកគេអាចអនុវត្តពេញលេញសិទ្ធិសេរីភាពចូលរួមក្នុងនយោបាយ។ កាលពីថ្ងៃទី២៨ តុលា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោះប្រជុំទីភ្នាក់ងារឯកជន ដែលជ្រើសរើសពលករ ដើម្បីចាត់វិធានការតាមដានពលករណា ដែលហ៊ានសុំច្បាប់ឈប់សម្រាក ឬមិនធ្វើការក្នុងអំឡុងពេល ដែលលោក សម រង្ស៊ី គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថាការរឹតត្បិតសិទ្ធិសេរីភាពពលករចំណាក ដោយមន្រ្តីរដ្ឋាភិបាលនឹងធ្វើអោយពួកគេកាន់តែឈឺចាប់ ដ្បិតពួកគេគួរតែទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់ ចូលរួមកិច្ចការនយោបាយប្រទេសជាតិ នៅពេលពួកគេត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើត និងពីក្រុមគ្រួសារ។
លោក រ៉ុង ឈុន បន្តថា រដ្ឋាភិបាលគួរតែបំពេញតួនាទីអោយបានល្អការពារសិទ្ធិពលករចំណាកស្រុកពីការរំលោភបំពានសិទ្ធិពួកគេនៅតាមកន្លែងការងារ នៅក្នុងប្រទេស ដែលពួកគេកំពុងធ្វើការនោះ ប្រសើជាងរួមចំណែក ឬបន្ថែមការរំលោភបំពានសិទ្ធិរបស់ពួកគេតទៅទៀត៖«យើងមិនចាំបាច់ទៅណែនាំ គាត់ឬមិនចាំបាច់ចង្អុលបង្ហាញទេចំពោះពលករក៏ដូចជាពលរដ្ឋខ្មែរគាត់យល់ដឹងច្បាស់ណាស់ថាអ្នកណាថាអ្នកណាបម្រើជាតិពិតប្រាកដ អ្នកណាមិនបានបម្រើជាតិ។ គាត់វាយតម្លៃហើយគាត់ធ្វើការសម្រេចចិត្ត»។
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដោយអគ្គនាយកការងារ លោក សេង សក្ដា កាលពីថ្ងៃទី២៨ ខែតុលា បានកោះប្រជុំទីភ្នាក់ងារឯកជន ដែលជ្រើសរើសពលករទៅធ្វើការនៅក្នុងប្រទេសចំនួន៣រួមមានប្រទេសម៉ាឡេស៊ី ជប៉ុន និងប្រទេសថៃ ដើម្បីចាត់វិធានការតាមដាន ពលករណា ដែលហ៊ានសុំច្បាប់ឈប់សម្រាក ឬមិនធ្វើការក្នុងអំឡុងពេល ដែលលោក សម រង្ស៊ី គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ។
កំណត់ហេតុកិច្ចប្រជុំក្រសួងការងារ ដែលអាស៊ីសេរីទទួលបាន បង្ហាញក្រសួងការងារណែនាំឲ្យទីភ្នាក់ងារជ្រើសរើសពលករទាំងនោះពង្រឹងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ។ នៅក្នុងប្រទេសថៃ ក្រសួងការងារនែនាំអោយភ្នាក់ងារទាំងអស់ទាក់ទងទៅអ្នកគ្រប់គ្រងពលករនៅតាមរោងចក្រអោយតាមដានដែលស្នើសុំច្បាប់ និងអ្នកមិនទៅធ្វើការនៅថ្ងៃទី៧ ៨ និង ៩ វិច្ឆិកា។ តំណាងភ្នាក់ងារនៅតាមព្រំដែនត្រូវប្រាប់តៗ ទៅពលករពីការដាក់កម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងណែនាំកុំអោយគាំទ្រការវិលត្រឡប់របស់ លោក សម រង្ស៊ី។ នៅប្រទេសជប៉ុន ភ្នាក់ងារត្រូវក្ដាប់ព័ត៌មានក្រុមប្រឆាំង ដែលគ្រោងធ្វើបាតុកម្ម។ ចំណែកនៅក្នុងប្រទេសម៉ាឡេស៊ីក្រសួងណែនាំអោយភ្នាក់ងារជ្រើសរើសពលរករត្រូវរៀបចំមជ្ឈមណ្ឌលតំណាង២កន្លែង កសាងសមាជិកភាពគណបក្ស និងបង្កើតអនុសាខាគណបក្ស។
លើសពីនេះភ្នាក់ងារជ្រើសរើសពលករត្រូវធ្វើវីដេអូឃ្លីបខ្លីៗ ដែលមានរយៈពេល ១នាទី ទៅ ១នាទីកន្លះ ដោយឲ្យពលករ និយាយអំពីការមិនគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី។ ម្យ៉ាងទៀត ទីភ្នាក់ងារ ត្រូវផលិតវីដេអូនេះ ដោយមួយក្រុមហ៊ុន ត្រូវផលិតវីដេអូ ២ ឃ្លីប បើមិនអាចធ្វើបាន ត្រូវផ្តល់លុយ ដើម្បីជួយថ្លៃផលិតវីដេអូទាំងនេះ។ តំណាងក្រសួងការងារ តម្រូវឲ្យក្រុមហ៊ុនទាំងនេះ ធ្វើវីដេអូទាំងនេះ ផ្ញើមកក្រសួងការងារឲ្យបាន ៤ ថ្ងៃមុនថ្ងៃលោក សម រង្ស៊ី វិលចូលស្រុកខ្មែរ។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបបន្ថែមពីមន្រ្តីក្រសួងការងារ លោក សេង សក្ដាបាននៅឡើយទេកាលពីថ្ងៃទី២៩ ខែតុលា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
លោក រ៉ុង ឈុន បន្តទៀតថា រដ្ឋាភិបាលគួរតែងាកមកកែប្រែស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីអោយពលរដ្ឋបានចូលរួមក្នុងដំណើរការបោះឆ្នោត ដែលជាការប្រកួតប្រជែងដ៏ត្រឹមត្រូវមួយ៖ «អ្នកដែលបាត់បង់ផលប្រយោជន៍ អ្នកដែលទទួលផលប៉ះពាល់គឺ ប្រជាពលរដ្ឋខ្មែរយើងតែម្ដង ហើយជម្រើសល្អបំផុតធ្វើអោយប្រទេសជឿនលឿនប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក៏ដូចក្នុងពិភពលោក គឺមានតែគោរពតាមគោលការណ៍ប្រជាធិបតេយ្យ ហើយយកកម្មវិធីបោះឆ្នោតជាគោល។ អ្នកដែលចាញ់ធ្វើជាបក្សប្រឆាំង អ្នកដែលឈ្នះឡើងដឹកនាំទៅដូរវេនគ្នាទៅហ្នឹងវាចប់ហើយ។ ហើយអ្នកនយោបាយហ្នឹងត្រូវតែមានការលះបង់ខ្ពស់ ចៀសវាងយើងផាត់ចោលក្រុមមួយ ទុកក្រុមមួយពេលហ្នឹងប្រទេសយើងអត់បានសុខទេ។ ពេលប្រទេសអត់បានសុខពេលហ្នឹងប្រជាពលរដ្ឋនឹងរងគ្រោះ»។
សហជីពកម្មករនៅតែទទូចដល់រដ្ឋាភិបាលអោយពិចារណាឡើងវិញ ក្នុងការកែប្រែស្ថានការណ៍ឡើងវិញ ដើម្បីផលប្រយោជន៍របស់កម្មករនៅពេល ដែលកម្ពុជាប្រឈមមុខនឹងដំណើការរបស់សហភាពអឺរ៉ុបក្នុងការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីអាមេរិក និងអង់គ្លេសមិនបានសន្យាបន្តផ្ដល់ GSP និង EBA ដល់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន
- រោងចក្រមួយមានកម្មករជាង៣ពាន់នាក់នៅកំពង់ឆ្នាំងគ្រោងបិទទ្វារនៅចុងឆ្នាំនេះដោយសារEBA
- ស្ថាប័នជំនាញអន្តរជាតិវាយតម្លៃស្របគ្នាថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះដោយសារការព្យួរ EBA
- ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះមកនៅ ៦,៨% ក្នុងឆ្នាំ២០២០
- ក្រសួងសេដ្ឋកិច្ចធ្វើសេចក្ដីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ខណៈរងអន្ទាក់បំណុលចិនវ័ណ្ឌក
- ADBព្រមានជាថ្មីពីហានិភ័យនៃកំណើនសេដ្ឋកិច្ចកម្ពុជា បើអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA
- អ្នកខ្ចីលុយធនាគារសង់ផ្ទះ ឬអគារជួលឱ្យចិននាខេត្តព្រះសីហនុកំពុងភ័យស្លន់ស្លោខ្លាចចិនមិនវិលវិញ
- ក្រសួងការងារកំណត់ប្រាក់ឈ្នួលកម្មករកាត់ដេរ ១៩០ដុល្លារ សម្រាប់ឆ្នាំ២០២០
- សមាគមទេសចរណ៍ត្អូញត្អែរថា ភ្ញៀវទេសចរចិនមិនបានផ្ដល់ប្រយោជន៍ធំដល់កម្ពុជាទេ
- អ្នកសៀមរាបថ្លែងថា ទោះប្ដូរប្រធានមន្ទីរ៣រូប ក៏ផ្លូវលំក្នុងក្រុងមានស្ថានភាពលំបាកដដែល
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។