អ្នកដំណើរលើនាវា Viking Cruise Journey ចំនួន៥៩នាក់ ត្រូវបានធ្វើតេស្តរកកូវីដ-១៩ នៅព្រឹកនេះ

កម្ពុជា-កូរ៉ូណាវីរុស
11/03/2020 – 07:35
ដោយ៖ វ៉ា សំណព្វ
RFI

នាវា Viking Cruise Journey ដែលដឹកស្ត្រីជនជាតិអង់គ្លេសមានផ្ទុកវីរុសកូវីដ១៩
នាវា Viking Cruise Journey ដែលដឹកស្ត្រីជនជាតិអង់គ្លេសមានផ្ទុកវីរុសកូវីដ១៩ © FB

អ្នកដំណើរនិ​ងបុគ្គលិកលើ​នាវា Viking Cruise Journey ចំនួន​៥៩នាក់ ត្រូវបានធ្វើតេ​ស្តរកមេ​រោគ កូវីដ១៩ នៅព្រឹ​កមិញនេះ។ អ្នកដំណើរនិ​ងបុគ្គលិកទាំ​ងនេះ គឺក្រៅពីស្ត្រី​ជនជាតិអង់គ្លេ​ស៥នាក់ ដែល៤នាក់កំពុងដាក់​ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែ​កនៅលើនាវា និងម្នាក់ទៀតត្រូ​វបាននាំយ​កមកដា​ក់នៅក្នុងមន្ទីរពេទ្យបង្អែកខេ​ត្តកំពង់ចាម បន្ទា​ប់ពីរកឃើញថា មានផ្ទុកមេរោគ កូវីដ១៩។ នៅ​ព្រឹកមិញ លោករដ្ឋមន្ត្រីក្រសួងសុខា​ភិបាលកម្ពុជា ក៏បា​នចុះទៅត្រួតពិនិ​ត្យដោយ​ផ្ទាល់ ដើម្បីសួរសុ​ខទុក្ខស្ត្រីជន​ជាតិអង់គ្លេសរូបនោះផង​ដែរ។

សំណាក់​របស់អ្នកដំណើ​រសរុប២៦នាក់និងបុគ្គលិ​កលើនា​វាចំនួន៣៤នាក់នៃនាវា Viking Cruise Journey ត្រូវបា​នយកទៅធ្វើតេស្ត នៅព្រឹកថ្ងៃទី ១១ មីនានេះ បន្ទា​ប់ពីរកឃើញស្ត្រី​ជនជាតិអ​ង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ដែលជិះនៅ​លើនាវានេះ មានផ្ទុកមេ​រោគ កូវីដ១៩។ អ្នកដំណើ​រនិងបុគ្គ​លិកទាំង៥​៩នាក់នេះ គឺក្រៅពី​ស្ត្រីជនជាតិអង់​គ្លេស៥នាក់ ដែល៤នាក់​កំពុងដាក់ឲ្យ​នៅក្នុងបន្ទប់ដា​ច់ដោយឡែកនៅ​លើនាវា និងម្នាក់​ទៀតត្រូវបាននាំ​យកមកដាក់នៅ​ក្នុងមន្ទីរពេទ្យ​បង្អែកខេត្តកំពង់​ចាម បន្ទាប់ពីរ​កឃើញថា មានផ្ទុកមេរោគកូវីដ១៩។ នេះបើតា​មការបញ្ជាក់ពីលោកវេជ្ជ​បណ្ឌិត គឹម សូរភិរុណ ប្រធាន​មន្ទីរពេទ្យបង្អែកខេត្តកំ​ពង់ចាម នៅព្រឹកថ្ងៃទី ១១ មីនា។ បើតាមលោកវេជ្ជ​បណ្ឌិត នៅលើនាវា Viking Cruise Journey ផ្ទុកមនុស្ស​៦៤នាក់ ក្នុងនោះមាន​អ្នកដំណើរ៣០ និងបុគ្គលិកបម្រើ​ការលើនា​វាមានចំនួន៣៤នាក់រួម​មានជនជាតិ អាមេរិក កាណាដា អង់គ្លេស វៀតណាម ភូមា និងពលរ​ដ្ឋខ្មែរផងនោះ កំពុង​ចតនៅលើទឹកជា​បណ្តោះអាសន្ន ដោយមិ​នអនុញ្ញាតឲ្យឡើងគោកនោះ​ទេ។

គួរជំរាបជូនថា ការយកសំ​ណាករបស់​អ្នកដំណើរ និងបុគ្គលិ​កបំរើការងារនៅ​លើនាវាខាងលើនេះ​យកទៅពិនិត្យ គឺបន្ទាប់ពីក្រសួង​សុខាភិបាលកម្ពុជា កាលពីយប់ម្សិ​លមិញនេះ បាន​ប្រកាសពីការរក​ឃើញករណីឆ្លងមេរោគកូវីដ១៩ទី៣ លើស្ត្រីជនជា​តិអង់គ្លេសម្នាក់អាយុ​៦៥ឆ្នាំ។ យោងតាមសេ​ចក្តីជូនដំ​ណឹងរបស់ក្រសួងសុខាភិបាល ស្ត្រីជនជាតិអង់​គ្លេសរូបនេះ រួមទាំ​ងមិត្តភ័ក្ត៤នាក់​ទៀត បានធ្វើដំ​ណើរតា​មនាវា Viking Cruise Journey នេះ ពីទីក្រុ​ងហូជីមិញសំដៅ​មករាជធានី​ភ្នំពេញ នៅថ្ងៃទី ០៥ មីនា និងបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី ០៧ មីនា។ ក៏ប៉ុន្តែ បន្ទា​ប់ពីទទួលបានព័​ត៌មានថា ស្ត្រីជន​ជាតិអង់គ្លេសរូបនេះ បានជិះយន្ត​ហោះពីទីក្រុងឡុងមក​កាន់ទីក្រុង​ហាណូយប្រទេស​វៀតណាម ដែលមា​នជនជាតិវៀតណាមផ្ទុកមេរោ​គកូវីដ១៩នោះ ទើបស្ត្រីជ​នជាតិអង់គ្លេ​សទាំង៥នា​ក់ត្រូវបានបញ្ជូ​នទៅពិនិត្យ​សុខភាពនៅមន្ទីរពេទ្យមិត្ត​ភាពខ្មែរសូវៀត ហើយបា​នយកសំណា​កវត្ថុវិភាគចំនួន​០៣នាក់ ដោយ០​២នាក់ បាន​ប្រកែកមិនស​ហការ។ ជាលទ្ធផល អ្នកទាំង​៣នាក់នេះ មិនមាន​ផ្ទុកមេរោគ​ កូវីដ១៩ នេះទេ។ ដោយ​ឡែកដើ​ម្បីអោយជាក់ច្បាស់ អាជ្ញាធរសុខា​ភិបាលកម្ពុជា បានឲ្យយក​សំណាករ​បស់ស្ត្រីជនជា​តិអង់គ្លេសពីរ​នាក់ដែលប្រកែ​កមិនសហការនោះ មក​ធ្វើតេស្តបន្ត នៅពេលដែល​នាវាបានធ្វើដំណើ​រទៅដល់ខេត្តកំ​ពង់ចាម។ ហើយជា​លទ្ធផល ស្ត្រីជនជាតិអង់គ្លេ​សម្នាក់មានផ្ទុក​មេរោគកូវីដ១៩ និងម្នា​ក់អវិជ្ជមាន​។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត គឹម សូរភិរុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអះអាងថា បច្ចុប្បន្នស្ត្រីជនជាតិអង់គ្លេសរូបនេះ នៅមានសុខភាពល្អធម្មតា និងមិនទាន់លេចចេញនូវរោគសញ្ញាអ្វីនោះឡើយ ខណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខកាលពីព្រឹកមិញនេះ។

សូម​ជម្រាប​ជូន​ថា នេះ​គឺ​ជា​ការ​រក​ឃើញ​ករណី Covid-19 ទី​៣​ហើយ​នៅ​កម្ពុជា​។ កាល​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​រក​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​មាន​ផ្ទុក​មេរោគ Covid-19 នៅ​ពេល​បុរស​រូប​នោះ​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ​ពី​ទីក្រុង​វូហាន​។ ករណី​ទី​២ កើត​ឡើង​លើ​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ រស់​នៅ​ខេត្ត​សៀមរាប ដែល​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សៀមរាប​៕

What Next?

Recent Articles