ព្រះមហាក្សត្រផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា៥រូបនៅតាមរាជធានី-ខេត្ត

តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក ណាត សុភាព | ១៩ កក្កដា ២០២០ | ម៉ោង ១៤:៣២
VOD

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨


ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងព្រះរាជអាជ្ញាចំនួន៥រូប ដើម្បីបំពេញការងារនៅតាមរាជធានី-ខេត្ត។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ្រកម្ពុជា បានត្រាស់បង្គាប់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដោយធ្វើការផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញាចំនួន៥រូបនៅតាមរាជធានី-ខេត្ត។

ការផ្ទេរនិងតែងតាំងនេះ រួមមាន លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ផ្ទេរមកកាន់តំណែងព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ៣ តែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក គឺ ប៊ុណ្ណារ៉ា វីរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌ និង លោក លី សុផាណា រាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ផ្ទេរមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌វិញ​។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានបើកសម័យប្រជុំលើកទី៣៣ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីពិនិត្យ និងសម្រេច អំពីការតែងតាំង ប្រធានសាលាឧទ្ធរណ៍តំបន់ និងការផ្ទេរ និងការតែងតាំង ប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្ត រួមទាំងអគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា មួយចំនួនផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ព្រះមហាក្សត្រផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា៥រូបនៅតាមរាជធានី-ខេត្ត"

  1. Anonymous says:

    soon this king will control three nations ass prediction VIETNAME,CAMBODIA and LAO but my question is where he is going to stay in PHNOM PENH?? no I do not think so . Cambodia is getting smaller and smaller from day to day the whole country is three time smaller the one province I live in . so the three country that he can stay maybe in EU that all.