សង្គម​ស៊ីវិល​រិះគន់​ដំណោះស្រាយ​ដីធ្លី​របស់​រដ្ឋាភិបាល​​បាន​តែ​រឿង​តូចតាច​ដើម្បី​ចំណេញ​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2020-07-19
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។

 រូប​ពីហ្វេសប៊ុក លោក ហ៊ុន សែន


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​លូកដៃ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ និង​គ្រាន់តែ​ជា​ការ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​ដោះស្រាយ​បានតែ​រឿង​តូចតាច​ចំណែក​ជម្លោះដីធ្លី​ធំៗ​ដែល​ប៉ះពាល់​ពលរដ្ឋ​ច្រើន​គ្រួសារ​មិនទាន់​ដោះស្រាយ​បាន​នៅ​ឡើយ​។ ការ​លើកឡើង​បែបនេះ​បន្ទាប់ពី​លោក ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​បានជា​បន្តបន្ទាប់​ក្នុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​និង ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា ថ្លែង​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ការអន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​លោក ហ៊ុន សែន ក្នុង​រយៈ ពេល​ចុង​ក្រោយនេះ គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ ពីព្រោះ​វិវាទ​ដីធ្លី​ធំៗ​របស់​ប្រជាពលរដ្ឋ​ជាមួយ​អ្នកមាន​លុយ​មានអំណាច និង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ករណី​អាជ្ញាធរ​ពុំ​ទាន់​ដោះស្រាយ​បាន​នៅឡើយ​ទេ។

លោក​បន្ត​ថា ការ​ដោះស្រាយ​បែបនេះ​មិន​អាច​ជួយ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង​បានទេ​ដោយសារ​ពួកគាត់​រវល់​តវ៉ា​រឿង​ជម្លោះដីធ្លី​ធ្វើ​ឱ្យ​ខាត​ពេលវេលា​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ចំពោះ​បញ្ហា​ដោះស្រាយ​ដីធ្លី​មិនមែន​ទើបតែ​មាន​ម្ដង​ហ្នឹង​ទេ​គឺ មាន​ជាច្រើន​មក​ហើយ ទាក់ទង​ហ្នឹង​គណៈកម្មការ​សុរិយោដី​ទាក់ទង​នឹង​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​ប៉ុន្តែ​យើង​ឃើញ​ថា ផ្ទុយទៅវិញ​សង្គម​ស៊ីវិល​យើង​ចង់​មើល​លទ្ធផល​ជាក់ស្ដែង​ទេ។ តើ​បញ្ហា​ដីធ្លី​មាន​ជម្លោះ​ធំៗ​ជាមួយ​អ្នក​មាន​អំណាច​ជាមួយ​ហ្នឹង​ឧកញ៉ា​ជាមួយ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ថា តើ​រដ្ឋាភិបាល​មាន​យន្តការ​ដោះស្រាយ​រឿង​ហ្នឹង​ឱ្យ​បាន​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ដែរ ឬក៏​អត់»។

ចំណែក​ប្រធាន​អង្គការ​គណនេយ្យ ភាព​សង្គម​កម្ពុជា​លោក សន ជ័យ កត់​សំគាល់​ថា វិធានការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​រឿង​ល្អ ធ្វើ​ឱ្យ​ការ​ដោះស្រាយ​បញ្ចប់​បាន​ឆាប់​ជាង​ការ​ដើរ​ក្ដី​នៅ​ក្នុង​តុលាការ។ ទោះជា​យ៉ាងណា​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​បញ្ហា​ជម្លោះដីធ្លី​ធំៗ​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​មក​ដោះស្រាយ​ផង​ជា​ការ​ល្អ ហើយ​គួរតែ​អនុវត្តន៍​ឱ្យ​បាន​ជាប់​​ជាប្រចាំ​ដោយ​ពុំ​មែន​យកចិត្តទុកដាក់​ម្ដងម្កាល ឬ​នៅ​ពេល​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ​នោះ​ឡើយ៖ «ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ វា​គួរ​ជា​របៀបវារៈ​មួយ​គេ​ហៅថា​ដោះស្រាយ​ឱ្យ​បាន​ច្រើន​មិនមែន​សម្រាប់​តែ​ក្រុម​មួយ​ណា​ដែល​តូច ឬក៏​ក្រុម​មួយ​ដែល​ជាក់លាក់​ទេ វា​គួរតែ​ក្រុម​ប្រជាពលរដ្ឋ​ទទួល​ផល​បាន​ស្មើគ្នា អំពី​យុត្តិធម៌​សង្គម​អំពី​រឿង​ដីធ្លី​ហ្នឹង​។ ធ្វើ​បែប​នេះ​ដើម្បី​គឺ​ដើម្បី​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​គឺ​ដើម្បី​ទាំងអស់​គ្នា​មិនមែន​ទុក​អ្នកណាម្នាក់​ឬក៏​ក្រុម​ណាមួយ​ចោល​ទេ»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​បន្ទាប់ពី​ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​មុខ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មួយ ចំនួន​តាម​ការ​ស្នើសុំ បន្ទាប់ពី​សំណុំរឿង​ទាំងនោះ​ជាប់​គាំង​ច្រើន​ឆ្នាំ ក្នុង​តុលាការ។ ជម្លោះដីធ្លី​ដែល លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ទាំងនោះ​ដូចជា ករណី​ជម្លោះ​ដណ្ដើម​ដីធ្លី​រវាង បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ជាមួយ​អតីត​មិត្ត​ស្ត្រីជន​ជាតិខ្មែរ នៅ​ខេត្ត​កំពត​។ ករណី​ថ្មី​ចុងក្រោយ​នេះ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ថា លោក​ហ៊ុន សែន​បាន​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ ២៤០​នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ពាក់ព័ន្ធ​ករណី​ក្រុម​គ្រួសារ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ម្នាក់ ឈ្មោះ សៅ ទីន ព្យាយាម​ចាក់​ដី​លុប​ចំណី​បឹង​ដែល​ជា​ដី​រដ្ឋ​បម្រុង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ​ធ្លាប់​អះអាង​ថា អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​រួម​ទាំង​ទំនាស់​ដីធ្លី​ផង​បាន​ប្រមាណ ៧០​ភាគរយ​ក្នុងចំណោម​បញ្ហា​ដែល​កើតមាន​បច្ចុប្បន្ន គិត​ត្រឹម​ថ្ងៃទី​១៨ មិថុនា។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​ទាំងនេះ​ភាគច្រើន​ដោះស្រាយ​បាន​ជោគជ័យ​តាមរយៈ​វេទិកា​សាធារណៈ​ដែល​វេទិកា​នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋាភិបាល យកចិត្តទុកដាក់​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​ធំៗ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ។ ពួកគេ កត់សំគាល់​ថា​បញ្ហា​ទំនាស់​ដីធ្លី​ធំៗ​មាន​ជាច្រើន​ករណី​ដូចជា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ភូមិ​ឡ​ពាង ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី (KDC) របស់​អ្នកស្រី ជា ខេង ប្រពន្ធ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​ខេត្ត​កំពង់ឆ្នាំង ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ទំនាស់​ដី​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​នៅ​ឃុំ​បឹង​ប្រាំ​ខេត្ត​បាត់ដំបង ព្រមទាំង​ជម្លោះដីធ្លី​ជាច្រើន​ករណី​ទៀត​មិន​ទាន់​ដោះស្រាយ​នៅ​ឡើង។

ទាក់ទង​នឹង​បញ្ហា​ជម្លោះដីធ្លី​នេះ កាល​ពី​ពេល​ថ្មីៗ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង​ប្រកាស​ទទួល​ស្គាល់​ថា ជម្លោះដីធ្លី​រាំ​រ៉ៃ និង​កំពុង​កើត​ឡើងជា​ហូរហែ​នេះ គឺ​ដោយសារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ហើយ​ធ្វើ​ឱ្យ​លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "សង្គម​ស៊ីវិល​រិះគន់​ដំណោះស្រាយ​ដីធ្លី​របស់​រដ្ឋាភិបាល​​បាន​តែ​រឿង​តូចតាច​ដើម្បី​ចំណេញ​នយោបាយ"

  1. Anonymous says:

    in Thailand their you are so brave they are coming together to as what they want for their country how about Cambodian young over thirty five years every one of them knew HUN NAL was KBOTH CHEATH why they did not waking up and save their nation?? I knew it will be not too long Vietcong will take over this nation . 2020 the evil HUN NAL will be gone or the end of this nation this is the only solution that Cambodia still have. I knew Vietnamese are more then Cambodian population right now because most of them get out of their country to looking for work . Vietcong is greet more problem along the border right now and their spy in HUN NAL leadership will rising up to take over the powers. when any war in the shout China sea begin they will start at the same time.

  2. so socheath says:

    ​អាកូនមីកាដួយអាយះ !
    ម៉េចអាចុយម៉្រាយអ្ហែងហ្នឹងភ្លើម្លេះ អានី សុខា ​ ?
    ការអន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​ គេមិនដែលដោះស្រាយ មួយថ្ងៃបាន មួយម៉ឺន ករណីទេ ។
    ល្ងង់ចុយតែកាដួយម៉ែវាយ៉ាងនេះ មានតួនាទី ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​និង ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ផង ?
    សមាគម ការពារចោរ អីតើ បានឡប់យ៉ាងនេះ !
    តែអាពូជសំផឹង វារត់រកតែកន្លែងសំផឹង អញ្ចឹងហើយ !

  3. Anonymous says:

    this beast regime is design to rob people ‘ and cage people’. Freedom countries in the world people living peacefully and government support their life but in cambodia the leader and his groups are criminals ‘and have some puppets alway swearing to khmer people ‘ God will punish the veitcong germs soon’

  4. so socheath says:

    អាកូនមីកាដួយអាយះស្ញេញ Anonymous អ្ហែងចាំកាលពីដំណាក់កាលមុន
    បោះឆ្នោតជាតិអាណត្តិទី៥ទេ !
    មានមុខអ្ហែងនៅទីនេះដែរ !
    អ្ហែងស្គាល់អញ(cheath)ទេ អាពូជឆ្កែ !
    អ្ហែងមើលខាងក្រោមនេះ !
    cheath
    July 22, 2013 at 7:53 pm
    ហាស ! ហាសអាកូនមីចោរកញ្ចុយសំផឹងអត់កាតឈ្មោះក្តែន-អានេះមុខក្រាសដូចមុខកន្តួយម៉ែវាអញ្ចឹង (កន្តួយម៉ែវារីកស្គាញ មុខវាដូចអញ្ចឹង )

    អានេះបើ និយាយថាវាជាពូជភ្លើ ល្ងង់ខ្លៅ
    ចោលម្សៀតអត់បានការវិញបានត្រូវ
    អានេះចេះធ្វើចោរតាំងពីខាងលួចចម្លងកម្មសិទ្ធបញ្ញាអញ្ចឹងបាត់ទៅហើយហ្នឹង
    ចុះទម្រាំអោយវាធ្វើការកាន់ខាងកន្លែងលុយ អានេះបែបមិនត្រឹមលួចទេ វាប្លន់ខ្លួនវាតែម្តង
    នេះបានហៅអាពូជថោកចោលម្សៀត រៀនសឹកតែក្តឹតខោ មែន !

    ក្ដែន.អាស
    July 22, 2013 at 7:54 pm
    មកពីអាពូជឆ្កែជាតិអ្ហែងតែងកំណាព្យអត់ពូជល្ងង់ខ្លៅភ្លីភ្លើបានអញកែធាក់ក្បាលអ្ហែងខ្លះៗអាងោះ

    ក្ដែន.អាស
    July 22, 2013 at 7:58 pm
    អាកញ្ចាស់cheathកូនមីឆ្កែចុយអាយះកាដួយខ្វោកៗ
    កូនចៅមីចុយម្រ៉ាយអាចុយម្រ៉ាយជាតិកូនចៅមីឆ្កែអត់ពូជពីម្ដាយដល់កូនពីជីដូនដល់ចៅ
    កាដួយយាយម៉ែអាជាតិប្រហោងការហ៊ូអត់មមីស សអ្អុយជាងអាចម៍

    cheath
    July 22, 2013 at 7:59 pm
    បើអ្ហែងចេះជាងអញអ្ហែងសរសេរស្ទីលខ្លួនអ្ហែងម៉ោ អាពូជល្ងង់ក្តែន-អាស
    ថោកយ៉ាងនេះនៅស្រែកថាខ្លួនគ្រាន់បើទៀត
    តែពួកអាបក្សប្រឆាំងសង្គ្រោះជាតិ សម្បូរសុទ្ធតែអាពួកកម្ទេចមនុស្សចោលម្សៀតតែអញ្ចឹងទេ

    Anonymous
    July 22, 2013 at 7:59 pm
    Sorry guys, I can’t stop laughing regarding the joke made by នាយ េឡវ

    cheath
    July 22, 2013 at 8:01 pm
    អានេះភ្លើអត់ចេះជេរអាលីង
    ហាស ! ហាស ម៉េចខឹងចង់ក្អួតឈាមអ្ហីអាពូជចោលម្សៀតអត់បានការ ក្តែន-អាស