ក្រុមយុវជនស្វែងរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីឱ្យដោះលែងលោក រ៉ុង ឈុន

កម្ពុជា សង្គម
24/08/2020 – 08:32
ដោយ៖ វណ្ណ សុគន្ធា
RFI

ក្រុមយុវជនកាន់ញត្តិដាក់នៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន
ក្រុមយុវជនកាន់ញត្តិដាក់នៅតាមស្ថានទូតនានា ដើម្បីសុំជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន © សហការី

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ក្រុម​យុវជន​ និង​សាច់​ញាតិ​លោក ​រ៉ុង ឈុន បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ ការ​ជួប​ជុំ​គ្នា​នេះ​ គឺ​ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​លោក ​រ៉ុង ឈុន​។ លោក ​រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​និយាយ​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​។

បន្ទាប់ពីតវ៉ាបរាជ័យនាពេលកន្លងមក នៅពេលនេះ ក្រុមយុវជននិង សាច់ញាតិលោក រ៉ុង ឈុន បានងាកមកស្វែងរកការជួយអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិវិញម្តង។ ពួកគេបានទៅប្រមូលផ្តុំគ្នានៅពីមុខការិ​យាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិស្នើសុំឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិនេះជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងលោករ៉ុង ឈុនឱ្យមានសេរីភាពឡើងវិញ។ សម្រាប់ពួកគេ លោក រ៉ុង ឈុន មិនមានទោសពៃអ្វីនោះទេ។

ក្រៅពីស្នើសុំលើករ​ណីលោករ៉ុង ឈុននេះ តំណាងក្រុមយុវជននិង សាច់ញាតិលោក រ៉ុង ឈុន បានអះអាងថា ពួកគេក៏ស្នើសុំឱ្យការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជួយរំឮកប្រាប់រដ្ឋាភិបាលឱ្យគោរពសិទ្ធិមនុស្ស និង ងាកមករកមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

តំណាងការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានទទួលយកញត្តិរបស់ពួកគេ និង បានអះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីលោក រ៉ុង ឈុន។ បើតាមតំណាងក្រុមយុវជននិង សាច់ញាតិលោក រ៉ុង ឈុន តំណាងការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាប្រាប់ពួកគេថា នឹងជួយអន្តរាគមន៍លើបញ្ហាលោក រ៉ុង ឈុន នេះ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ការដាក់ញត្តិរបស់ក្រុមយុវជន និងសាច់ញាតិលោក រ៉ុង ឈុន នេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែលោកថា គ្មានស្ថាប័នអន្តរជាតិណាមួយអាចមកអន្តរាគមន៍ ឬ ជ្រៀតជ្រែកកិច្ចការរបស់តុលាការកម្ពុជាបានឡើយ។ លោកគូសបញ្ជាក់ថា ការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាមិនត្រូវបានផ្តល់អាណត្តិដោយអង្គការសហប្រជាជាតិ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជាត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួនជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ​ដោយចោទប្រកាន់ពី​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍​។ ពាក់ព័ន្ធនឹងសំណុំរឿងលោក រ៉ុង ឈុន នេះ​​គឺ​មានសកម្មជន​ជាង១០​នាក់​ត្រូវបានចាប់​ខ្លួន ​និង​រង​អំពើ​ហិង្សា​​ជា​បន្ត​បន្ទាប់​ ខណៈពួកគេ​នាំគ្នាតវ៉ាករណី​ចាប់​ខ្លួន​អ្នករិះគន់​បញ្ហាព្រំដែនរូបនេះ។ ក្នុង​នោះ​មាន​មនុស្ស​៦​នាក់​ត្រូវបាន​ឃុំ​ខ្លួនជាបណ្តោះ​អាសន្ន​នៅពន្ធនាគារ៕

What Next?

Recent Articles

2 Responses to "ក្រុមយុវជនស្វែងរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីឱ្យដោះលែងលោក រ៉ុង ឈុន"

  1. Sosocheath says:

    ដេីរតាមនយោបាយជនក្បត់ជាតិ
    របស់ជនក្បត់ជាតិ និងជនរួមគំនិត
    ក្បត់ជាតិ ជោគវាសនាមានតែមួយ គឺគុក !
    បន្តិចទៀតនិងមានគុកម៉្យាង
    ហៅថាគុកលត់ដំ ។
    ដេីម្បីឲ្យពួកអ្នកដេីរតាម
    នយោបាយក្បត់ជាតិ បានស្គាល់
    ច្បាស់ ពីធាតុពិតនៃគុកអត់ជញ្ជាំងរបស់របបប្រល័យពូជសាសន៍
    ប៉ុលពត តេីវាល្វីង ឬ ផ្អែមល្ហែម
    យ៉ាងណា។ ព្រោះថា ដាក់គុក
    ធម្មតា បាយមានសុីស្រាប់
    អាចម៍មានគេសែង ជនជនក្បត់
    មិនសូវមានការខ្លាចរអា ចំពោះ
    ច្បាប់នោះទេ ។
    វាមិនមែនជាទារុណកម្ម តែថា នយោបាយរបស់
    អាក្បត់ជាតិ សម រង្ស៊ី +អាក្តឆ្កែកឹមសុខា គឺនឹង
    បង្កេីតរបបប្រល័យពូជសាសន៍ ជាលេីកទី២
    នៅលេីទឹកដីកម្ពុជា ។
    ចង់ដឹងថាមែនឬមិនមែន ត្រូវស្តាប់
    សម្តីកឹមសុខា ដែលបានបដិសេធ
    ការប្រល័យពូជសាសន៍ឯង របស់
    របបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ ចំពោះគុកទួលស្លែង
    នឹងមណ្ឌលប្រល័យពូជសាសន៍ជេីងឯក ជាតឹកតាងស្រាប់ ។

  2. Anonymous says:

    2020 the water will be clear and the shake will have no place to go my warning to the fish please do not eat small fish they just following that small fish for a bit of food that all