សាលាឧទ្ធរណ៍​​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​លោក រ៉ុង ឈុន

អាស៊ីសេរី
2020-08-26
RFA

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


សាលា​ឧទ្ធរណ៍​​​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ ដោយ​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល នៅ​ថ្ងៃ​ទី២៦ សីហា​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​សេចក្ដី​សម្រេច​នេះ​ថា រឿង​មិន​ត្រឹម​ត្រូវ។

អំឡុង​ពេល​ដំណើរការ​ក្ដី​នេះ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​សហជីព និង​ពលរដ្ឋ ប្រមាណ ១០០នាក់ នាំ​គ្នា​តវ៉ា​នៅមុខ​សាលាឧទ្ធរណ៍​ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង លោក រ៉ុង ឈុន និង​យុវជន​ខ្មែរ​ថាវរៈ​ដោយ​ឥតលក្ខខ័ណ្ឌ ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ពុំ​មែន​ជា​ការ​ធ្វើ​ឱ្យ​វឹកវរ​ដល់​សង្គម​ដូច​ការ​លើក​ឡើង​របស់​តុលាការ​នោះ​ទេ។ លោក​ជឿ​ថា គឺ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ទៅ​វិញ​ទេ​ ដែល​កាន់​តែ​ធ្វើ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង និង​នាំ​គ្នា​ធ្វើ​បាតុកម្ម ដែល​អាច​បង្ក​ឱ្យ​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ ពីព្រោះ​ពលរដ្ឋ​ជា​ច្រើន​នាក់​គាំទ្រ​សកម្មភាព​របស់​លោក រ៉ុង ឈុន ហើយ​ពួកគាត់​​តែងតែ​នាំ​គ្នា​​​តវ៉ា​​ឱ្យ​តុលាការ​ដោះលែង​មេ​សហជីព​រូប​នេះ​​ជា​បន្ត​បន្ទាប់៖ «រហូត​ទៅ​ដល់​អាជ្ញាធរ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ហ្នឹង​ ប្រទាញប្រទង់​ ហើយ​ទៅ​ដល់​មាន​ការ​ចាប់​​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅ​ទៀត​នេះ​គឺ​ដោយសារ​​ការ​ឃុំ​ខ្លួន​លោក រ៉ុង ឈុន​ ទេ​។ខ្ញុំ​ថា​ផ្ទុយ​ទៅ​វិញ​បើ​សិន​ មាន​ការ​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ​ ខ្ញុំ​គិត​ថា ការ​តវ៉ា​ទាំង​អស់​នេះ​នឹង​មាន​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ​​ទេ​។ ដូច្នេះ​គឺ​សន្តិភាព​ ឬ​ក៏​ស្ថិរភាព​គឺ​ជា​​ការ​ដោះលែង​ទៅ​វិញ​ទេ​ មិន​មែន​ជា​ការ​ឃុំ​ទេ»

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន ​គឺ​លោក ជួង ជួងី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា ឧទ្ធរណ៍​ភ្នំពេញ​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ រឿង​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ទុក​ជា​បាន​ការ​ដដែល ក្រោម​ហេតុ​ផល​ថា ដើម្បី​បញ្ចប់​បទ​ល្មើស និង​កុំ​ឱ្យ​មាន​បទល្មើស​កើត​ឡើង​ជា​ថ្មី។

ស្រប​ពេល​សាលាឧទ្ធរណ៍​ភ្នំពេញ​កំពុង​បើក​សវនា​លើ​បណ្ដឹង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន​នេះ ​ក្រុម​ប្រជាពលរដ្ឋ​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ មន្ត្រី​សហជីព​ ប្រមាណ ១០០នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង ​លោក រ៉ុង ឈុន និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជា​បន្ទាន់។

យុវជន​ខ្មែរ​ថាវរៈ​ដែល​បាន​ចូល​រួម​តវ៉ា​នៅ​មុខ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ កញ្ញា ផូ សារ៉េត ប្រាប់​អាស៊ី​សេរី​ថា ​កញ្ញា​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​តុលាការជាន់ខ្ពស់​មួយ​នេះ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន។ យុវតី​រូប​នេះ​ បន្ត​ថា ពូក​កញ្ញា​នឹង​ប្រមូល​គ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​​លោក រ៉ុង ឈុន និង​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ព្រម​ទាំង​សកម្មជន​នយោបាយ ចេញ​ពី​ពន្ធនាគារ​​នៅ​ពេល​ខាង​មុខ​ទៀត ដោយ​មិន​មាន​ការ​រា​ថយ​ឡើយ។ កញ្ញា​បញ្ជាក់​ថា តុលាការ​ឃុំ​ខ្លួន​ លោក​ រ៉ុង ឈុន​ និង​សកម្មជន​សង្គម​ ទាំង​នោះ​​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌៖ «ខ្ញុំ​ត្រូវ​ការ​លោក​គ្រូ ​រ៉ុង ឈុន​ ហើយ​ហ្នឹង​ស្នេហាជាតិ​ទាំង​អស់​នោះ ដែល​រង​ភាព​​​អយុត្តិធម៌​ មាន​ការ​ដោះលែង​ពួកគាត់​ជា​បន្ទាន់​​ ។ព្រោះ​ខ្ញុំ​ត្រូវ​ការ​ពួកគាត់​ ដើម្បី​ធ្វើ​ការ​បម្រើ​ជាតិ​បន្ត​ទៀត​ ដើម្បី​ជួយ​កូន​ខ្មែរ​កំពុង​តែ​រងទុក្ខ​​វេទនា​ មាន​គាត់​ហ្នឹង​ហើយ​ដែល​ជួយ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​ហ្នឹង​​ប្រជាពលរដ្ឋ​ដទៃ​ទៀត​។ ​ខ្ញុំ​ត្រូវ​ការ​គាត់​ គឺ​ឆន្ទៈ​ពួកគាត់​គឺ​ក្លាហាន​មែនទែន​ ដែល​ជា​វីរបុរស​របស់​​ពួក​ខ្ញុំ»

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​បាន​​និយាយ​​ថា ​​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ជឿ​ថា បញ្ហា​ព្រំដែន​នេះ គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។ ពួក​គេ​ថា របប​លោក ហ៊ុន សែន ចាប់​លោក រ៉ុង ឈុន ដោយសារ​បារម្ភ​ខ្លាច​មេ​សហជីព​រូប​នេះ ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បន្ទាប់​ពី​របប​នេះ​ធ្វើ​​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ដែល​នឹង​បណ្ដាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់​បង់​ការងារ។

ក្រៅ​ពី​ចាប់​លោក រ៉ុង ឈុន ហើយ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បន្ត​ចាប់​ខ្លួន​មនុស្ស ៦នាក់​ទៀត ក្នុង​នោះ​រួម​​មាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់ យុវជន​ខ្មែរ​ថាវរៈ ២នាក់ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។ ពួក​គេ​ទាំង ៦នាក់ គឺជា​អ្នក​ចូល​រួម​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន វិញ។​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​ឃុំ​ខ្លួន​ពួក​គេ​ក្នុង​ពន្ធនាគារ​ ដូច​លោក រ៉ុង ឈុន ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស​សហជីព​អន្តរជាតិ​ធំៗ ជា​ច្រើន​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន និង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​ជាបន្ទាន់។ អង្គការ​ទាំង​នោះ​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​ដូចដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "សាលាឧទ្ធរណ៍​​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​លោក រ៉ុង ឈុន"

  1. so socheath says:

    ដូចខ្ញុំទាយទុកមិនខុស !
    គណបក្សសង្គ្រោះផេះ ក្រោយ​ងាប់តៃហោង ដោយសារការប្រព្រឹត្តនយោបាយក្បត់ជាតិ
    បានរៀបចំយុទ្ធសាស្ត្រថ្មី នោះ គឺបំបែកកម្លាំងបង្កើតរូបរាងថ្មី ​តាមទិសដៅដើម្បីបង្រួមកម្លាំង
    ប្រោសឲ្យរស់ឡើងវិញបក្សសង្គ្រោះផេះ ហើយដែលយុទ្ធសាស្ត្របែបនេះ ត្រូវបានអ្នកនយោបាយជំនាន់មុខបានប្រើប្រាសកន្លងមករួចហើយ ។
    ការប្រមាណទុករបស់ខ្ញុំ វាត្រូវបានស្តែងចេញូតាមរយះទិដ្ឋភាពជាក់ស្តែង ដែលសួង សុភ័ណ្ឌ មេ
    គណបក្សនយោយបាយថ្មី មួយដែលបែកចេញពីអតីតបក្សសង្គ្រោះផេះ ដែលបានងាប់តៃហោង
    មកបង្កើតបក្សថ្មី ប៉ុន្តែសួង សុភ័ណ្ឌ នៅដើរតាមនយោបាយ ក្បត់ជាតិ បំផ្លាញជាតិ របស់គណបក្សសង្គ្រោះផេះតែដដែលទេ ។
    ឥឡូវនេះ អាក្បាលជ្រូកខ្វៃ សុន ឆៃ អើតក្បាល មករកសុំបើកគណបក្សថ្មី ដូចសួង សុភ័ណ្ឌទៀតហើយ ។
    ដូចនេះនឹងមាន មនុស្សសកម្មក្នុងការបង្កើតចលនាបង្ករចលាចលក្នុងសង្គមរបស់អតីតបក្សសង្គ្រោះផេះមកចូលរួមជាមួយបក្សថ្មី ដែលអាក្បាលជ្រេូកខ្វៃ សុន ឆៃបង្កើតឡើង សំដៅប្រោសឲ្យរស់ឡើងវិញអតីតបក្សសង្គ្រោះផេះតែប៉ុណ្ណោះ ។
    ពិតហើយ អាក្បាលជ្រូកខ្វៃ សុន ឆៃ ជាមនុស្សកំសាក ជាមនុស្សយកក្បាលជ្រកតែក្រោមសារ៉ុង
    ដែលគួរឲ្យអាណឹត។
    ប៉ុន្តែភាពឃោរឃៅ របស់ដៃជើងអតីតបក្សសង្គ្រោះផេះ ទៅវិញទេ ដែលនឹង បង្កើតនូវចលាចល
    ក្នុងសង្គម បំផ្លាញការរស់នៅសុខសាន្តរបស់ប្រជាជន សំដៅបំផ្លាញសន្តិភាពជាតិទាំងមូល ។
    តែថា ការមិនធ្វេសប្រហែស ក្នុងការការពារសន្តិសុខ ជូនប្រជាជន ទោះត្រូវលះបង់ក្នុងតម្លៃណា
    ដើម្បីការពារសន្តិភាពជាតិ គឺជាកាតព្វកិច្ច របស់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងការកំទេច
    រាល់ឪបាយកលដ៏អាក្រក់របស់ ពួកក្បត់ជាតិ នឹងពួករួមដៃក្បត់ជាតិតាមគ្រប់រូបភាព ៕

  2. Anonymous says:

    no comment to this AH CHHKOUTH

  3. Anonymous says:

    I do not think the evil HUN SEN will do any thing to RONG CHHUN the reason why ?? it is world wide story the whole world knew every thing about RONG CHHUN . 2020 is HUN SEN year to go hell . I knew nothing can stop Cambodian from rising up to take HUN SEN out .

  4. so socheath says:

    វាគ្មានឆន្ទះរាស្រ្តស្អីទេ មី កា ហួរ កាដួយស្វឹត​ !
    បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្តហ្នឹង វាងាប់តៃហោង តាមផ្លូវច្បាប់​ហើយ !
    ម៉ោ អះអាងពីឆន្ទះរាស្ត្រកាដួយស្ញេញស្អីទៀត ?
    កុំចង់បោក មីកាដួយស្វឹត ។ ភាសានិយាយរបស់ហង វាគ្រាន់តែជាការជួយបិទបាំង
    សកម្មភាពរបស់ពួកហង ដើម្បីបំបែកកម្លាំងតូចៗ ​ឲ្យធ្វើសកម្មភាពបង្ករចលាចល
    បំរើឲ្យនយោយបាយសង្គ្រោះផេះ របស់ពួកហង បំផ្លាញជាតិតែប៉ុណ្ណោះ ។
    ព្រោះថាសម្រាប់អាក្បត់ជាតិ សម រង្ស៊ី អ្វីដែលវាមិនបានស៊ី កុំសង្ឃឹមថាអ្នកដ៏ទៃបានសុខឲ្យសោះ ។