ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សន្តិសុខ
កញ្ញា ខាន់ លក្ខិណា | ២៧ សីហា ២០២០ |ម៉ោង ១៨:៣៤
VOD

ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសំណេះសំណាលមន្ត្រីត្រៀមទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងក្រោមស្លាកអង្គការសហប្រជាជាតិ។ (ហ្វេសប៊ុកលោក ទៀ បាញ់)
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ប្រកាសមិនអត់ឱនឱ្យអ្នកដែលញុះញង់និងចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាមនោះទេ ខណៈដែលរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងយ៉ាងមានប្រសិទ្ធភាព។
លោក ទៀ បាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោកខ្នាត១/២៥០០០ ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ នៅថ្ងៃទី២៧ ខែសីហានេះថា រដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលចោទប្រកាន់រដ្ឋាភិបាលថា ផលិតនិងបោះពុម្ពផែនទីខ្នាត១/២៥០០០ ធ្វើឱ្យបាត់ទឹកដីរបស់ប្រទសកម្ពុជាទៅប្រទេសជិតខាងនោះទេ។
លោកថា៖ «មិនអាចអត់ឱនឱ្យបានជាដាច់ខាត ព្រោះនេះជារឿងដ៏សំខាន់បំផុតរបស់ប្រទេសជាតិយើងដែលទទួលបានជោគជ័យដ៏ធំធេងនេះ ទម្រាំបានផែនទីនេះទុកជាឯកសារសម្រាប់ប្រើប្រាស់នេះ វាមានការលំបាកណាស់ ហើយក៏មិនមែនជាភាពងាយស្រួលនោះទេ»។
លោកបានបន្តថា ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃដែលលោកធ្លាប់ចុះទៅពិនិត្យ ក៏មានភាពមិនប្រក្រតីនៅកន្លែងមួយចំនួនដែរ ប៉ុន្តែមិនដែលឃើញអ្នកទាំងនោះលើកយកភាពមិនប្រក្រតី ជាមួយថៃ មកជជែកដេញដោលនិងចោទប្រកាន់ទៅលើរដ្ឋាភិបាលដូចករណីព្រំដែនរវាងកម្ពុជានិងវៀតណាមឡើយ។
លោកថា៖ «ខ្ញុំលើកឡើងចំពោះប្រទេសថៃ ខ្ញុំបានធ្វើដំណើរទៅ ឃើញមានកន្លែងមួយចំនួនស្លាកស្នាម ដែលយើងផ្ទៀងទៅក៏មានភាពមិនប្រក្រតីមួយចំនួនដែរ តាមពិតហេតុអីមិនជួយលើកឡើងផង បើអ្នកនោះគិតគូរស្នេហាជាតិពិតប្រាកដ ការពារអធិបតេយ្យខ្លួនពិតប្រាកដ»។
លោក ទៀ បាញ់ បានបន្ថែមថា៖ «នៅពេលដែលរាជរដ្ឋាភិបាលធ្វើការលើបញ្ហាព្រំដែនតាមផ្លូវច្បាប់យ៉ាងម៉តចត់ជាមួយប្រទេសវៀតណាម បែរជាក្រុមប្រឆាំងទាំងអស់នោះលើកយកមកចោទប្រកាន់ថា “ជាជនក្បត់ជាតិ កាត់ដីឱ្យទៅប្រទេសវៀតណាម” អ្វីដែលកាន់តែធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននោះ គឺចោទថា រាជរដ្ឋាភិបាលបានលក់ដីឱ្យទៅវៀតណាមទៅវិញ»។
កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត ហើយបច្ចុប្បន្នបោះបាន៨៤ភាគរយ នៅសស់១៤ភាគរយទៀតមិនទាន់ឯកភាពគ្នា។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ កាលពីថ្ងៃទី១ ខែសីហា លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទចោទថា «ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ក្រោយមក លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសមកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម» ក្រោយពីលោកបានចុះទៅពិនិត្យបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលបោះរួចនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅលោក វ៉ា គឹមហុង ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួននៅខេត្តត្បូងឃ្មុំ ដែលអះអាងថា បាត់ដីក្រោយពីការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។
ពាក់ព័ន្ធនឹងករណីនេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា លោកនឹងដឹកនាំក្រុមការងារចុះទៅដោយផ្ទាល់ ដើម្បីជួបជាមួយប្រជាពលរដ្ឋទាំងនោះក្នុងពេលឆាប់ៗខាងមុខ។
លោកបន្តថា៖ «ប៉ុន្តែមុននឹងចុះ រង់ចាំឱ្យអាជ្ញាធរខេត្តស្រង់ស្ថិតិប្រជាពលរដ្ឋឱ្យបានជាក់លាក់ជាមុនសិនថា ប្រជាពលរដ្ឋណាគាត់មានដីនៅទីនោះ ហើយប្រជាពលរដ្ឋណាបាត់ដី។ យើងដឹងហើយកន្លែងនោះ មានគេសម្តែងឆាកល្ខោន ដឹកនាំពីមួយទៅមួយ ទៅស្រែកនៅមុខអេក្រង់ទូរទស្សន៍ ដើម្បីធ្វើឆាកល្ខោន យើងដឹងទាំងអស់»។
ជាមួយគ្នានេះដែរ លោកបញ្ជាក់ថា តាមទិន្នន័យដែលលោកទទួលបាន គឺមានប្រជាពលរដ្ឋតែ១៨នាក់ប៉ុណ្ណោះដែលបានបាត់ដី ពុំមែនរាប់សិបគ្រួសារដូចការលើកឡើងរបស់មនុស្សមួយចំនួនតូចនោះទេ។
លោក វ៉ា គឹមហ៊ុង ក៏បានជំរុញប្រជាពលរដ្ឋដែលបានអះអាងថាបាត់ដីទាំងនោះ ដាក់ឯកសារមកក្រុមការងារជំនាញបើសិនជាមាន ដើម្បីឱ្យមន្ត្រីជំនាញស្វែងរកដំណោះស្រាយជូន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ដូចខ្ញុំទាយទុកមិនខុស !
គណបក្សសង្គ្រោះផេះ ក្រោយងាប់តៃហោង ដោយសារការប្រព្រឹត្តនយោបាយក្បត់ជាតិ
បានរៀបចំយុទ្ធសាស្ត្រថ្មី នោះ គឺបំបែកកម្លាំងបង្កើតរូបរាងថ្មី តាមទិសដៅដើម្បីបង្រួមកម្លាំង
ប្រោសឲ្យរស់ឡើងវិញបក្សសង្គ្រោះផេះ ហើយដែលយុទ្ធសាស្ត្របែបនេះ ត្រូវបានអ្នកនយោបាយជំនាន់មុខបានប្រើប្រាសកន្លងមករួចហើយ ។
ការប្រមាណទុករបស់ខ្ញុំ វាត្រូវបានស្តែងចេញូតាមរយះទិដ្ឋភាពជាក់ស្តែង ដែលសួង សុភ័ណ្ឌ មេ
គណបក្សនយោយបាយថ្មី មួយដែលបែកចេញពីអតីតបក្សសង្គ្រោះផេះ ដែលបានងាប់តៃហោង
មកបង្កើតបក្សថ្មី ប៉ុន្តែសួង សុភ័ណ្ឌ នៅដើរតាមនយោបាយ ក្បត់ជាតិ បំផ្លាញជាតិ របស់គណបក្សសង្គ្រោះផេះតែដដែលទេ ។
ឥឡូវនេះ អាក្បាលជ្រូកខ្វៃ សុន ឆៃ អើតក្បាល មករកសុំបើកគណបក្សថ្មី ដូចសួង សុភ័ណ្ឌទៀតហើយ ។
ដូចនេះនឹងមាន មនុស្សសកម្មក្នុងការបង្កើតចលនាបង្ករចលាចលក្នុងសង្គមរបស់អតីតបក្សសង្គ្រោះផេះមកចូលរួមជាមួយបក្សថ្មី ដែលអាក្បាលជ្រេូកខ្វៃ សុន ឆៃបង្កើតឡើង សំដៅប្រោសឲ្យរស់ឡើងវិញអតីតបក្សសង្គ្រោះផេះតែប៉ុណ្ណោះ ។
ពិតហើយ អាក្បាលជ្រូកខ្វៃ សុន ឆៃ ជាមនុស្សកំសាក ជាមនុស្សយកក្បាលជ្រកតែក្រោមសារ៉ុង
ដែលគួរឲ្យអាណឹត។
ប៉ុន្តែភាពឃោរឃៅ របស់ដៃជើងអតីតបក្សសង្គ្រោះផេះ ទៅវិញទេ ដែលនឹង បង្កើតនូវចលាចល
ក្នុងសង្គម បំផ្លាញការរស់នៅសុខសាន្តរបស់ប្រជាជន សំដៅបំផ្លាញសន្តិភាពជាតិទាំងមូល ។
តែថា ការមិនធ្វេសប្រហែស ក្នុងការការពារសន្តិសុខ ជូនប្រជាជន ទោះត្រូវលះបង់ក្នុងតម្លៃណា
ដើម្បីការពារសន្តិភាពជាតិ គឺជាកាតព្វកិច្ច របស់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងការកំទេច
រាល់ឪបាយកលដ៏អាក្រក់របស់ ពួកក្បត់ជាតិ នឹងពួករួមដៃក្បត់ជាតិតាមគ្រប់រូបភាព ៕
AH TEA SNGOR just about to get into a pot for BBQ now . it dose not matter if AH BOTHCHEATH ..HUN SEN die this animal is also die . we Cambodian knew Vietcong was HUN SEN boss it no matter if they take this land openly their slave will not care about it.
the century of AH…LNGOUNG in powers this kind of human can make the whole world getting more problem . HUN NAL call HUN SEN , HENG SAMRIN, BANH TEA. that only few sample this human are not deference then animal they are good at killing if we are talking about their little education they can not even know how to write their own language proper just like this guy he did not even speak Cambodia proper
វាគ្មានឆន្ទះរាស្រ្តស្អីទេ មី កា ហួរ កាដួយស្វឹត !
បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្តហ្នឹង វាងាប់តៃហោង តាមផ្លូវច្បាប់ហើយ !
ម៉ោ អះអាងពីឆន្ទះរាស្ត្រកាដួយស្ញេញស្អីទៀត ?
កុំចង់បោក មីកាដួយស្វឹត ។ ភាសានិយាយរបស់ហង វាគ្រាន់តែជាការជួយបិទបាំង
សកម្មភាពរបស់ពួកហង ដើម្បីបំបែកកម្លាំងតូចៗ ឲ្យធ្វើសកម្មភាពបង្ករចលាចល
បំរើឲ្យនយោយបាយសង្គ្រោះផេះ របស់ពួកហង បំផ្លាញជាតិតែប៉ុណ្ណោះ ។
ព្រោះថាសម្រាប់អាក្បត់ជាតិ សម រង្ស៊ី អ្វីដែលវាមិនបានស៊ី កុំសង្ឃឹមថាអ្នកដ៏ទៃបានសុខឲ្យសោះ ។