ដោយ ហេង រស្មី
2020-08-27
RFA
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ប្រាប់អាស៊ីសេរីនៅថ្ងៃពុធ ទី២៦ សីហាថា សមត្ថកិច្ចបានកសាងសំណុំរឿងជនជាតិចិនចំនួនពីរនាក់បញ្ជូនទៅតុលាការហើយក្រោយពីពួកគេបានធ្វើសកម្មភាពលួច លុយប្រជាពលរដ្ឋមិនបានសម្រេច។
លោកនិយាយថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនចំនួនពីរនាក់ ហើយពីរនាក់ទៀតបានរត់គេចខ្លួនបាត់ ក្រោយពីបានធ្វើសកម្មភាពលួចគាស់រថយន្ត ដឹកស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងយកលុយនៅក្នុងរថយន្ត។ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋឃើញបានប្ដឹងទៅសមត្ថកិច្ច ទើបអាចឈានរហូតដល់ចាប់ខ្លួនជនសង្ស័យបាន ខណៈពួកគេបានព្យាយាមរត់គេចពីកន្លែងកើតហេតុ។
លោកបន្តថា ជនសង្ស័យមានគ្នាចំនួន ៤នាក់ បានជិះម៉ូតូចំនួនពីរគ្រឿងធ្វើសកម្មភាពលួចលុយប្រជាពលរដ្ឋ ហើយក្រោយមកមានជនសង្ស័យពីរនាក់បានជិះម៉ូតូទៅបុកជាមួយរថយន្តរបស់សមត្ថកិច្ចបណ្ដាលឱ្យរងរបួស ចំណែកពីរនាក់ទៀតសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនយ៉ាងតិចចំនួនជិត៤០នាក់នៅក្នុងខែ សីហា នេះនៅក្នុងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ជាប់ពាក់ព័ន្ធនឹងករណីបទល្មើសផ្សេងៗ រួមមានការ ជំរិតទារប្រាក់ជនជាតិចិនដូចគ្នា រត់ពន្ធថ្នាំញៀន និងលួចលុយប្រជាពលរដ្ឋជាដើម។
មន្ត្រីសង្គមស៊ីវិល បារម្ភថា វត្តមានជនជាតិចិននៅក្នុងប្រទេសកម្ពុជាបានធ្វើអោយពលរដ្ឋខ្មែររស់នៅក្នុងការភ័យខ្លាច ហើយទាមទារអោយអាជ្ញាធរពង្រឹងសន្តិសុខដើម្បីទប់ស្កាត់សកម្មភាពផ្សេងៗ របស់ជនជាតិចិននៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារព្រួយបារម្ភពីបញ្ហាពលរដ្ឋខ្មែរបន្តឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
- ក្រុមយុវជន ចូលជួបសួរសុខទុក្ខលោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី និងកញ្ញា ស កណិកា ក្នុងពន្ធនាគារព្រៃស
- មន្ត្រីសង្គមស៊ីវិលជួបឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បង្ហាញកង្វល់ជុំវិញការវិវឌ្ឍថ្មីៗ នៃស្ថានភាពសិទ្ធិមនុស្ស និងការចាប់ខ្លួនលោក រ៉ុង ឈុន
- ពលករខ្មែរធ្វើការនៅលើទូកនេសាទថៃម្នាក់រៀបរាប់ពីទុក្ខលំបាកពេលគ្រោះថ្នាក់លិចទូកនៅកណ្ដាលសមុទ្រថៃ
- កម្ពុជា-ជប៉ុននឹងបើកការហោះហើរឡើងវិញនៅខែក្រោយ
- តុលាការក្រុងភ្នំពេញ សម្រេចឃុំជនជាតិចិនចំនួន ២៩នាក់ពាក់ព័ន្ធជំរិតទារប្រាក់
- អ្នកជំនាញសង្ស័យមានគេបង្កើតគណនីក្លែងក្លាយ ដើម្បីបំប្លែងលទ្ធផលស្ទង់មតិ របស់អង្គការខុមហ្រ្វែល រឿងចាប់លោក រ៉ុង ឈុន
- រដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ និងទប់ស្កាត់ការរាលដាលនៃ Covid-១៩ ក្នុងអំឡុងពេលឈប់សម្រាក ៥ថ្ងៃ
- ក្រុមយុវជនខ្មែរថាវរៈ បារម្ភពីសុខភាពយុវជន ហ៊ុន វណ្ណៈ ដោយសារលោកប្ដេជ្ញាធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ
- ក្រុមយុវជនថាវរៈរក្សាជំហរទាមទារឱ្យដោះលែងក្រុមខ្លួននិងលោក រ៉ុង ឈុន
Chinese and Vietnamese cam to screw up Cambodia big time right now . my question is >>what will be the future of this sad nation??