“ទីតាំង​វៀតណាម​បោះតង់​ជា​កន្លែង​លោក រ៉ុង ឈុន គ្រោង​ទៅ​ពិនិត្យ​កាល​ពី​លោក​នៅ​មាន​សេរីភាព”

ដោយ ខែ សុណង
2020-08-27
RFA

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


លោក រ៉ុង ឈុន ធ្លាប់​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ កាលពី​លោក​នៅ​មាន​សេរីភាព​ករណី​កងទ័ព​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន ថា អាច​នឹង​ធ្វើ​ឱ្យ​ខាតបង់​ទឹកដី​កម្ពុជា​។ អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​រូប​នេះ​ក៏​ធ្លាប់​មាន​គម្រោង​ចុះទៅ​តំបន់​វៀតណាម​បោះតង់​នោះ​ដែរ ប៉ុន្តែ​លោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មុន​ពេល​ធ្វើដំណើរ​ទៅ​ទីនោះ ខណៈ​រឿង​វៀតណាម​បោះតង់​នេះ រដ្ឋាភិបាល​ហាក់​មិនទាន់​បង្ហាញ​វិធានការ​ជាក់លាក់ ឬ​បង្ខំ​ឱ្យ​វៀតណាម​ដក​តង់​ចេញ​វិញ​នៅ​ឡើយ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​ជា​ប្រធាន​សហជីព​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ធ្លាប់​លោក​ឡើង​ថា អាជ្ញាធរ​ដែនដី ឬ​ក្រសួងមហាផ្ទៃ​ហាក់​ដូចជា​មិន​បាន​ពន្លឿន​របាយការណ៍​ស្ដីពី​ករណី​វៀតណាម​បោះតង់​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ​។ លោក​បន្ត​ថា ត្បិត​ភាគី​វៀតណាម​លើក​ហេតុផល​ថា ការ​បោះ​តង់​ដើម្បី​បង្ការ​ជំងឺ​កូវីដ​១៩ក្ដី ប៉ុន្តែ​លោក​សង្ស័យ​ថា រូបភាព​នេះ​មិនមែន​ដើម្បី​បង្ការ ឬ​ទប់ស្កាត់​ជំងឺ​កូវីដ​នោះ​ទេ ប៉ុន្តែ​ប្រៀប​ដូចជា​ការ​ដាក់​ខ្សែត្រៀម​ដើម្បី​ប្រុង​ធ្វើ​អ្វីមួយ​គួរ​ឱ្យ​សង្ស័យ៖ «ក្នុងនាម​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​យើង​នឹង​ចុះ​ទៅ​ពិនិត្យ​អង្កេត​ថា តើ​ខាង​អាជ្ញាធរ​យួន​(​វៀតណាមបាន​ដក ឬមួយ​រុះរើ​តង់​ក្នុង​គោលដៅ​នីមួយៗ​ហើយ​ឬ​នៅ?»

លោក រ៉ុង ឈុន ថា ករណី​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន​ជា​ការ​គំរាមកំហែង​លើ​អធិបតេយ្យភាព​កម្ពុជា និង​ការ​រំលោភបំពាន​ឈ្លានពាន​លើ​ដែនដី​មិន​ទាន់​ដោះស្រាយ ប៉ុន្តែ​ភាគី​វៀតណាម​បាន​បោះតង់​លើ​តំបន់​នោះ។ លោក​ក៏​ធ្លាប់​បង្ហាញ​ជំហរ​ទៅ​ឃ្លាំមើល​តំបន់​បោះតង់​ទាំងនោះ ដើម្បី​ឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង៖ «យើង​ទៅ​ត្រួត​ពិនិត្យ​ជាក់ស្ដែង​ថា តើ​ស្ថានភាព​នៃ​ការ​បោះតង់​ហ្នឹង​ប្រែប្រួល ឬ​យ៉ាងណា​ហើយ ពី​ព្រោះ​នេះ​ជាការ​គំរាមកំហែង​លើ​គំរាមកំហែង​លើ​អធិបតេយ្យភាព​កម្ពុជា​យើង ហើយក៏​ចាត់​ទុក​ចារ​រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​យើង»

ក្នុង​ពេល​មាន​ផ្ទុះឡើង​នៃ​ករណី​ជំងឺ​កូ​វីដ​-១៩ (Covid-19) កាលពី​ខែ​មីនា​មក​អាជ្ញាធរ​វៀតណាម​បាន​បោះតង់​ដោយ​ឯកតោភាគី​ចំនួន ២៥៦​កន្លែង​នៅ​តាម​ព្រំ​ប្រទល់​វៀតណាម​។ ទោះ​ការ​បោះតង់​ត្រូវ​អ្នកឃ្លាំមើល​និង​បក្ស​ប្រឆាំង​ថា ការ​រំលោភបំពាន​ឈ្លានពាន​លើ​ដែនដី ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បង្ហាញ​ឥរិយា​ទន់ភ្លន់​លើ​ភាគី​វៀតណាម ដោយ​ដោះស្រាយ​ត្រឹម​កំណត់​ទូត​ប៉ុណ្ណោះ។

ក្រសួងការបរទេស​កម្ពុជា កាលពី​ខែ​មីនា បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះ​តង់ និង​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ​និង​បញ្ឈប់​សកម្មភាព​នានា​ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ។ ប៉ុន្តែ​ក្រសួងការបរទេស​វៀតណាម​បាន​ឆ្លើយតប​កាលពី​ចុងខែ​ឧសភា​ថា ការ​បោះ​តង់​ទាំងនោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ ។ ចាប់​ពី​ពេល​នោះ​មក​ភាគី​រដ្ឋាភិបាល លោក ហ៊ុន សែន ហាក់​យល់ព្រម​ទទួល​ការ​ពន្យល់​របស់​វៀតណាម​ដោយ​មិនបាន​ប្រើប្រាស់​កម្លាំង​ទ័ព​ទៅ​បណ្ដេញ​កងទ័ព​វៀតណាម​ទាំងនោះ​ដូច​ដែល​ខ្លួន​បាន​ធ្វើ​ដាក់​ការ​រំលោភបំពាន​របស់​កងទ័ព​ថៃ និង​កងទ័ព​ឡាវ ដែល​បាន​ចូល​មក​ដែនដី​របស់​កម្ពុជា​នា​ពេល​កន្លង​មក។

គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ចំហ​ពីរ​ច្បាប់​ផ្សេងគ្នា​ដោយ​មួយ​ច្បាប់​ជូន លោក ហ៊ុន សែន និង​មួយ​ច្បាប់​ទៀត​ជូន​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​តួនាទី​ជា​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ឱ្យ​ក្លាហាន​បណ្ដេញ​កងទ័ព​វៀតណាម​ដែល​កំពុង​បាន​បោះតង់​នៅ​តំបន់​ព្រំដែន​កម្ពុជា។

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​គណ បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​គួរ​នៅ​ស្ងៀមស្ងាត់​បន្ត​ទៀត​ទេ​លើ​ករណី​វៀតណាម​បោះតង់​នេះ​។ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​រូប​នេះ ព្រួយបារម្ភ​ថា ទឹកដី​កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់បង់​នៅ​កន្លែង​កងទ័ព​វៀតណាម​ឈរជើង និង​បោះតង់​ចំនួន​៩​ខេត្ត ជិត​កន្លែង​៣០០​កន្លែង​នោះ៖ «ទ័ព​កម្ពុជា​ទៅ​ព្រំដែន​កន្លែង​វៀតណាម​បោះតង់​ដើម្បី​រុញច្រាន​ឱ្យ​វៀតណាម​ដក​តង់ ទៅ​វៀតណាម​វិញ​ដូច​កម្ពុជា​បាន​ធ្វើ​រឿង​ប្រហាក់ប្រហែល​ជាមួយ​ថៃ​ជាមួយ​ឡាវ»

លោក អ៊ុំ សំអាន ឱ្យ​ដឹង​ទៀត​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ទាហាន​វៀតណាម​បាន​ប្រែ​ក្លាយ​ពី​ការ​បោះ​តង់ ទៅជា​ការសាងសង់​ប៉ុស្តិ៍​យាម ឬ​ប៉ុស្តិ៍​យោធា ដែល​ធ្វើ​អំពី​ឈើ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ។ ប៉ុស្តិ៍​យាម​ថ្មី​នេះ សាងសង់​លើ​ដី​ខ្មែរ ស្ថិតនៅ​តំបន់​ថ្ម​បី​ដុំ ភូមិ​ថ្ម​បី​ដុំ ឃុំ​កណ្តុរជ្រុំ ស្រុក​បុរីជលសារ ខេត្ត​តាកែវ។

របាយការណ៍​ចុងក្រោយ​ដែល​អាស៊ីសេរី​ទទួល​បាន​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន កាលពី​ចុងខែ​កក្កដា​ឱ្យ​ដឹង​ថា តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង​៩ របស់​កម្ពុជា​ដែល​វៀតណាម​កំពុង​បោះ​រោង​តង់​នោះ​រួមមាន​៖ ខេត្ត​កណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​ព្រំដែន​ខេត្ត​មណ្ឌលគិរី។

អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​ការ​វិវឌ្ឍ​ចុងក្រោយ នៃ​ចំនួន​តង់​ដែល​ទាហាន​វៀតណាម​បោះ លោក ឆាយ គឹមខឿន នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ ឱ្យ​ដឹង​យ៉ាង​ខ្លី​ថា បញ្ហា​វៀតណាម​បោះតង់​មិនទាន់​មានការ​វិវឌ្ឍ​គួរ​កត់​សម្ភាស​នោះ​ទេ​។ រីឯ​ករណី លើកឡើង​ថា ទាហាន​វៀតណាម​បាន​ប្រែក្លាយ​ពី​ការ​បោះ​តង់ ទៅជា​ការសាងសង់​ប៉ុស្តិ៍​យាម នៅ​ខេត្ត​តាកែវ លោក មិន​ឆ្លើយ​បំភ្លឺ​ទេ​ដោយ​ជំរុញ​ឱ្យ​ទៅ​សុំ​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្ត​វិញ។

ទាក់ទង​ការ​លើកឡើង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

រីឯ នៅ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​វិញ ពលរដ្ឋ​ជាង ១០៥​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ អះអាង​ថា បាត់​ដីស្រែ​កេរ​ដូនតា ចំនួន ៦០​ហិកតារ ក្រោយពី​រដ្ឋាភិបាល​កំណត់​បង្គោល​ព្រំដែន ជាមួយ​ភាគី​វៀតណាម ដែល​បញ្ហានេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ខ្លួន​លោក រ៉ុង ឈុន ។

ទោះ​យ៉ាងណា ក្រោយពី​ពលរដ្ឋ និង​យុវជន​រិះគន់ រដ្ឋាភិបាល​រឿង​បោះ​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​ច្រើន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​បញ្ជា​ឱ្យ​ប្រធាន​គណៈកម្មការ​ព្រំដែន លោក វ៉ា គឹមហុង ចុះ​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​អះអាង​ថា បាត់​ដីស្រែ​ចម្ការ​កេរ​ឪពុកម្ដាយ​របស់​ខ្លួន​។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​លើកឡើង​ពី​បញ្ហា​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន​មក​និយាយ​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន អះអាង​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេសជិតខាង​ដោយ​សន្តិវិធី និង​ដោយ​ការចរចា​។ លោក​បន្ត​ថា បញ្ហា​វៀតណាម​បោះតង់​នេះ​នៅ​ពេល​ជំងឺ​កូវីដ​បាន​ធូរស្រាល​គឺ​វៀតណាម​ដក​តង់​ចេញ​វិញ​ហើយ​។ ចំពោះ​ករណី​ចាប់ខ្លួន​និង​ចោទប្រកាន់​លោក រ៉ុង ឈុន អ្នកនាំពាក្យ​រូបនេះ​យល់ថា​ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់៖ «អ៊ីចឹង​បាន​យើង​រក្សា​បាន​សន្តិភាព​រហូត​ជាង​ម្ភៃ​ឆ្នាំនេះ​គឺ​ដោយសារ​កម្មវិធី​នយោបាយ​នេះ​បើ​យក​កម្មវិធី​នយោបាយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គ្មាន​កម្មវិធី​អី​ទេ​ចង់តែ​បង្កើត​អរិយភាព​ជាមួយ​ប្រទេសជិតខាង»

អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​៣១ កក្កដា ដោយ​ចោទប្រកាន់​និង​បន្ត​ឃុំខ្លួន​លោក​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ក្រោយពេល​

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន សហជីព និង​គ្រូបង្រៀន​រូប​នេះ​ចុះ​ឃ្លាំមើល និង​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ។ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល ហ៊ុន សែន លើ​លោក រ៉ុង ឈុន គឺ​ស្មើនឹង​ការ​លើកទឹកចិត្ត​ឱ្យ​វៀតណាម​រំលោភបំពាន​ទឹកដី​កម្ពុជា​។ លោក​បន្ត​ថា បើ​មាន​ការ​រួមគ្នា កម្លាំង​របស់​ក្រុម​មហាជន​នឹង​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ៖ «សកម្មភាព​សង្កត់​ស្មារតី​ជាតិខ្មែរ​និង​លើកទឹកចិត្ត​ឱ្យ​វៀតណាម​ឈ្លានពាន​កម្ពុជា​កាន់តែ​ខ្លាំង»

លោក ឆាយ គឹមខឿន ឱ្យ​ដឹង​ថា រោង​តង់​របស់​កងទ័ព​វៀតណាម​ចំនួន ២៨៧​កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន ៩​មិនទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា រោង​ដែល​វៀតណាម​បោះតង់​នោះ​មាន​ទំហំ ៤ គុណ ៥​ម៉ែត្រ និង​មាន​កងទ័ព​វៀតណាម​ប្រចាំការ​ពី​បី​នាក់​ទៅ​ប្រាំពីរ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "“ទីតាំង​វៀតណាម​បោះតង់​ជា​កន្លែង​លោក រ៉ុង ឈុន គ្រោង​ទៅ​ពិនិត្យ​កាល​ពី​លោក​នៅ​មាន​សេរីភាព”"

  1. so socheath says:

    ដូចខ្ញុំទាយទុកមិនខុស !
    គណបក្សសង្គ្រោះផេះ ក្រោយ​ងាប់តៃហោង ដោយសារការប្រព្រឹត្តនយោបាយក្បត់ជាតិ
    បានរៀបចំយុទ្ធសាស្ត្រថ្មី នោះ គឺបំបែកកម្លាំងបង្កើតរូបរាងថ្មី ​តាមទិសដៅដើម្បីបង្រួមកម្លាំង
    ប្រោសឲ្យរស់ឡើងវិញបក្សសង្គ្រោះផេះ ហើយដែលយុទ្ធសាស្ត្របែបនេះ ត្រូវបានអ្នកនយោបាយជំនាន់មុខបានប្រើប្រាសកន្លងមករួចហើយ ។
    ការប្រមាណទុករបស់ខ្ញុំ វាត្រូវបានស្តែងចេញូតាមរយះទិដ្ឋភាពជាក់ស្តែង ដែលសួង សុភ័ណ្ឌ មេ
    គណបក្សនយោយបាយថ្មី មួយដែលបែកចេញពីអតីតបក្សសង្គ្រោះផេះ ដែលបានងាប់តៃហោង
    មកបង្កើតបក្សថ្មី ប៉ុន្តែសួង សុភ័ណ្ឌ នៅដើរតាមនយោបាយ ក្បត់ជាតិ បំផ្លាញជាតិ របស់គណបក្សសង្គ្រោះផេះតែដដែលទេ ។
    ឥឡូវនេះ អាក្បាលជ្រូកខ្វៃ សុន ឆៃ អើតក្បាល មករកសុំបើកគណបក្សថ្មី ដូចសួង សុភ័ណ្ឌទៀតហើយ ។
    ដូចនេះនឹងមាន មនុស្សសកម្មក្នុងការបង្កើតចលនាបង្ករចលាចលក្នុងសង្គមរបស់អតីតបក្សសង្គ្រោះផេះមកចូលរួមជាមួយបក្សថ្មី ដែលអាក្បាលជ្រេូកខ្វៃ សុន ឆៃបង្កើតឡើង សំដៅប្រោសឲ្យរស់ឡើងវិញអតីតបក្សសង្គ្រោះផេះតែប៉ុណ្ណោះ ។
    ពិតហើយ អាក្បាលជ្រូកខ្វៃ សុន ឆៃ ជាមនុស្សកំសាក ជាមនុស្សយកក្បាលជ្រកតែក្រោមសារ៉ុង
    ដែលគួរឲ្យអាណឹត។
    ប៉ុន្តែភាពឃោរឃៅ របស់ដៃជើងអតីតបក្សសង្គ្រោះផេះ ទៅវិញទេ ដែលនឹង បង្កើតនូវចលាចល
    ក្នុងសង្គម បំផ្លាញការរស់នៅសុខសាន្តរបស់ប្រជាជន សំដៅបំផ្លាញសន្តិភាពជាតិទាំងមូល ។
    តែថា ការមិនធ្វេសប្រហែស ក្នុងការការពារសន្តិសុខ ជូនប្រជាជន ទោះត្រូវលះបង់ក្នុងតម្លៃណា
    ដើម្បីការពារសន្តិភាពជាតិ គឺជាកាតព្វកិច្ច របស់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងការកំទេច
    រាល់ឪបាយកលដ៏អាក្រក់របស់ ពួកក្បត់ជាតិ នឹងពួករួមដៃក្បត់ជាតិតាមគ្រប់រូបភាព ៕

  2. Anonymous says:

    how can rescue party dead like AH CHHKOUTH . so SOCHEATH said ?? CNRP is becoming the party of all Cambodian who wanted to recue their own nation the leader is not just SAM RANSY or KIM SOKHA the whole Cambodian nationalist was also the leaders. some uneducated animal said CNRP was dead is wrong OK if you said dead but this party make you felling good every day . like Cambodian word said >>KMOUCH NGAP KADOR KHENG is I said it right AH CHHKOUTH??