ដោយ ម៉ៅ សុធានី
2020-10-18
RFA

(ឆ្វេង) ស្លាកសញ្ញាទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិក (USAID) (ស្ដាំ) ស្លាកសញ្ញាកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ និងខាងក្រោមទឹកជំនន់លិចមណ្ឌលសុខភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកអង្គការទាំងពីរ និងក្រសួងធនធានទឹក និងឧតុនិយម
សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន ១សែនដុល្លារ ជួយដល់ជនរងគ្រោះទឹកជំនន់នៅកម្ពុជា។
ជំនួយមនុស្សធម៌នេះ ធ្វើឡើងតាមរយៈទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិក (USAID) ដែលសហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយបន្ទាន់ ដល់ជនរងគ្រោះទឹកជំនន់ទាំងនោះ។
ចាប់តាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យនៅកម្ពុជា។ សហរដ្ឋអាមេរិក ក៏សហការជាដៃគូជាមួយប្រទេសតំបន់ទន្លេមេគង្គ ដើម្បីពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់សម្រាប់ប្រទេសទាំង ៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភ្លៀងបន្តធ្លាក់នៅក្រុងភ្នំពេញ និងបណ្ដាខេត្តក្រុងមួយចំនួន
- ពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រឈមខ្វះស្បៀង និងតង់ស្នាក់នៅ
- ទឹកជំនន់ប៉ះពាល់ពលរដ្ឋ ២សែនគ្រួសារ និងស្រូវជាង ១សែនហិកតារ គិតត្រឹមថ្ងៃទី១៥ តុលា
- សកម្មជនបរិស្ថានរកឃើញគោយន្តដឹកឈើចេញពីព្រៃឡង់មិនក្រោម ១០០គោយន្ត ក្នុង ១ថ្ងៃ
- ពលរដ្ឋរាប់ម៉ឺននាក់បន្តរស់នៅក្នុងទឹកយ៉ាងលំបាក បន្ទាប់ពីមានទឹកជំនន់ជាច្រើនថ្ងៃ
- អាជ្ញាធរបន្តជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៅរកទីទួលមានសុវត្ថិភាព ដើម្បីគេចចេញពីទឹកជំនន់
- ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងបារម្ភខ្លាចដាច់ស្បៀងនៅពេលខាងមុខ បន្ទាប់ពីទឹកជំនន់លិចផលដំណាំ
- ទឹកជំនន់ភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់លំនៅឋានពលរដ្ឋក្នុងខេត្តមួយចំនួន
- លោក អាឡិច ថា ហ្វេសប៊ុកប្រគល់ផេកផ្លូវការរបស់ចលនាមាតាធម្មជាតិឲ្យម្ចាស់ដើមគ្រប់គ្រងវិញ
- បុគ្គលិកស៊ីនទ្រីជិត ៥០០នាក់ តវ៉ានៅមុខក្រុមហ៊ុនទាមទារទូទាត់ប្រាក់អត្ថប្រយោជន៍របស់ពួកគេ
remember they are not helping HUN SEN ..OK
YES …I know I’m also not helping HUN SEN or his supporter hope my support go to ordinary Cambodian flood victim