កម្ពុជា-សិទ្ធិមនុស្ស
19/10/2020 – 08:30
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមជាង១០នាក់ផ្សេងទៀត។ នេះបើតាមលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់លោកស្រីកាលពីថ្ងៃទី១៧តុលា។ តែក្រសួងការបរទេសនៅមិនទាន់ឆ្លើយតបបែបណានៅឡើយ។
ក្រៅពីករណីចាប់ខ្លួន លោក រ៉ុង ឈុន ក្រុមអ្នកជំនាញ អ.ស.ប ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំង ការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួន អំពីមូលហេតុនៃការចាប់ខ្លួនពួកគេ។
បើតាមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបៀបនៃការចាប់ខ្លួន និងឃុំខ្លួនសកម្មជនសង្គមកន្លងមកនេះ គឺមិនស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈនោះឡើយ។
ក្រៅពីបញ្ហាទាំងនោះ ក្រុមអ្នកជំនាញ អ.ស.ប បានស្នើសុំព័ត៌មានបន្ថែមអំពីរបៀបនៃការបំបែកការជួបប្រជុំដោយសន្តិវិធី នៅថ្ងៃទី ០៣ និង ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០។
បើតាមក្រុមអ្នកជំនាញដដែលនេះ ការជួបជុំនោះ គឺស្របតាមកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា ២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិសិទ្ធិនយោបាយ (ICCPR) និងច្បាប់កម្ពុជា ដែលធានាការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម។
យ៉ាងណាក៏ដោយក្រសួងការបរទេសកម្ពុជានៅមិនទាន់ឆ្លើយតបបែបណានៅឡើយ។ តែតំណាងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ កាលពីខែកញ្ញាធ្លាប់ បានឆ្លើយតបម្តងហើយថា ប្រទេសកម្ពុជា ពុំអនុញ្ញាតឲ្យមានការចាប់ខ្លួនតាមអំពើចិត្តនោះឡើយ ហើយថាការចាប់ខ្លួនសកម្មជនដែលតវ៉ាកន្លងមកនោះ គឺជាការអនុវត្តច្បាប់នៅកម្ពុជា។
សូមជម្រាបថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានស្នើឲ្យក្រសួងការបរទេសកម្ពុជាបំភ្លឺលើការចាប់ខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមផ្សេងទៀតនោះ គឺមានអ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិ។ ក្រុមការងារស្តីពីការឃុំខ្លួនដោយបំពាន។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងបង្កើតសមាគម ។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។
គួរំឭកដែរថា លោក រ៉ុង ឈុន ត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ កក្កដា បន្ទាប់មកតុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗក្រោយពីលោកនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋានៅក្រៅប្រទេសថា វៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ។ ជាបន្តបន្ទាប់នៅមានសកម្មជនសង្គមជាង១០នាក់ទៀតត្រូវចាប់ឃុំខ្លួនផងដែរ បន្ទាប់ពីពួកគេធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន៕
every one knew HUN SEN will never get away from what he has done. 2020 is the years that HUN SEN receiving his sentencing from GOD . we knew at last HUN SEN will die like animal under the hand of Cambodian . every thing was fake always not real HUN SEN mean evil every one can tell by his language
ធ្វេីតំណាងដល់អង្គការសិទ្ធិមនុស្ស
របស់អង្គការសហប្រជាជាតិប្រចាំប្រទេសមួយ
តែដល់មានមនសិកា មិនប្រកបដោយ
វិចារណញាណ ដាក់ខ្លួនគ្រាន់តែជាឆ្កែបំរេី
ប្រទេសមួយទៀត ដោយមិនសមប្រកប
ក្នុងការបំពេញកាតព្វកិច្ចផ្នែកសិទ្ធិមនុស្ស
របស់ខ្លួនដោយស្មេីភាពគ្រប់ជ្រុងជ្រោយ ក្នុងគ្រប់
ទម្រង់នៃច្បាប់ វាជារឿង
អាម៉ាស់ សម្រាប់ផ្នែកនេះ ក្នុងអង្គការ
សហប្រជាជាតិខ្លាំងណាស់ ។
វាជាសំណួរ ដែលមិនចាំបាច់ឆ្លេីយ។ ព្រោះថា
អ្នកសួរភ្លេីពេក ហេីយវាជាសំនួរដដែលៗ ខុសពីគតិ
ច្បាប់ទៀតផង ។
HUN SEN and this animal are the same attitude matching 100% my dog knowing batter then these animal at lease she knew his owner