ដោយ សុជីវី
2020-11-11
RFA

មេរោគវីរុស កូរ៉ូណា

ក្រសួងសុខាភិបាល
មន្រ្តីសុខាភិបាលបានធ្វើតេស្ដបានចំនួន ២.៥៦៤នាក់ ក្នុងនោះគឺបានធ្វើលើមនុស្សចំនួន ១.៦១៩នាក់ គឺជាអ្នកដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលនឹងក្រុមគណៈប្រតិភូហុងគ្រី។
មន្រ្តីក្រសួងសុខាភិបាលប្រាប់សារព័ត៌មានក្នុងស្រុកថាលទ្ធផលតេស្ដចុងក្រោយ គឺពុំមាននរណាម្នាក់បានឆ្លងជំងឺឡើយ រួមទាំងភរិយារបស់ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជាផង។ ដូច្នេះ ចំនួនអ្នកឆ្លងជំងឺក្នុងចំណោមអ្នកដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលនឹងក្រុមគណៈប្រតិភូហុងគ្រី នោះគឺនៅចំនួន ៤នាក់ដដែល។
ចំពោះអ្នកដែលអ្នកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រតិភូហុងគ្រីទាំងអស់ ក្នុងនោះរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង កំពុងធ្វើចត្តាឡឺស័ក ដើម្បីតាមដានសុខភាពបន្តទៀត។ ក្រសួងអះអាងថា កំពុងបន្តធ្វើតេស្ដ តាមដានស្រាវជ្រាវអ្នកពាក់ព័ន្ធបន្តទៀត និងរឹតបន្តឹងអ្នកដែលកំពុងធ្វើចត្តាឡីស័ក។
បើទោះជាយ៉ាងណាក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញបានរកឃើញជំងឺកូវីដ-១៩ មួយករណីថ្មីកើតលើស្ត្រីជនជាតិអាមេរិកាំងអាយុ ៣៥ឆ្នាំ។ ស្ត្រីរូបនេះបានធ្វើដំណើរពីសហរដ្ឋអាមេរិក រួចបន្តជើងហោះហើរនៅកូរ៉េខាងត្បូង ហើយមកដល់កម្ពុជាកាលពីថ្ងៃទី៤ វិច្ឆិកា។ បច្ចុប្បន្នស្ត្រីរូបនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ការរកឃើញនេះធ្វើអោយចំនួនអ្នកមានជំងឺកូវីដ-១៩សរុបមានចំនួន ៣០១នាក់ ក្នុងនោះអ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ១៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ថាប័នពាក់ព័ន្ធប្រកាសវិធានការបន្ទាន់នៅគ្រាដែលអង្គរក្សម្នាក់របស់លោក ហ៊ុន សែន ឆ្លងកូវីដ១៩
- អាជ្ញាធរបន្តតាមដានសុខភាពអ្នកពាក់ព័ន្ធនឹងមន្ត្រី ហុងគ្រី បន្ថែមទៀត ក្រោយពីអង្គរក្សលោក ហ៊ុន សែន ម្នាក់ធ្វើតេស្តឃើញមេរោគនៃជំងឺកូវីដ-១៩
- លោក ហ៊ុន សែន ព្រមានពីការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ បើធ្វេសប្រហែសក្នុងពេលធ្វើចត្តាឡឺស័ក
- ក្រសួងសុខាភិបាលសង់អគារចត្តាឡីស័កចំនួន ៤ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេស
- មនុស្សជាង ៦០០នាក់ ដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី អវិជ្ជមានកូវីដ-១៩
- ក្រុមមេដឹកនាំរបបលោក ហ៊ុន សែន ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយប្រមុខការទូតហុងគ្រីដែលមកទស្សនកិច្ចនៅកម្ពុជា កើតជំងឺកូវីដ-១៩
- ឯកអគ្គរដ្ឋទូតរុស្ស៊ីអះអាងពីកិច្ចសហការ ដើម្បីសិក្សាពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជា
- ក្រសួងសុខាភិបាលរម្លឹកពលរដ្ឋ កុំឱ្យធ្វេសប្រហែសនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងរដូវទឹកជំនន់
- ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ ២នាក់ជាប្ដីប្រពន្ធខ្មែរទើបមកពីអ៊ីរ៉ាក់
- ផលវិបាកដល់សុខភាព ដោយសារជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងតាមខេត្តជាច្រើន
do not worry there is no COVID19 just only a tiny subject HUN SEN can see come to hunted his life that all .