ដោយ អាស៊ីសេរី
2020-11-27
RFA

លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ មេសា ២០២០។ រូបថតពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញច្រានចោលសេចក្តីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញកង្វល់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរក្នុងដំណើរការក្តីលើសកម្មជនបក្សប្រឆាំងជាង ១០០នាក់។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងលើហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៦ វិច្ឆិកាថា សេចក្ដីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្មីត គឺជាការចោទប្រកាន់ដដែលៗដោយគ្មានមូលដ្ឋាន។ លោកថ្លែងការពារថា សមត្ថកិច្ចមានមូលដ្ឋានច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងដំណើរការនីតិវិធីលើសកម្មជនបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា ការចេញដីកាជាបន្តបន្ទាប់ថ្មីៗនេះ អាចស្ថិតក្នុងគោលដៅនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការដើម្បីពន្លឿននីតិវិធី មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញ ឬរឹតត្បិតសិទ្ធសេរីភាពរបស់សកម្មជននយោបាយនោះទេ។ លោកអះអាងទៀតថា សិទ្ធិទទួលបានយុត្តិធម៌ និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់សកម្មជនបក្សប្រឆាំង តាមរយៈការផ្ដល់មេធាវីការពារក្តីឱ្យពួកគេ។ លោក ជិន ម៉ាលីន ជំរុញឱ្យសកម្មជនបក្សប្រឆាំងចូលរួមក្នុងនីតិវិធីតុលាការ ជាជាងបដិសេធ និងរត់គេចខ្លួន។
មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញលើកឡើងបែបនេះ ឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៥ វិច្ឆិកាថា ដំណើរការក្តីប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិនោះ ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល។ អ្នកស្រីបន្តថា ដំណើរការក្តីនេះទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិទទួលបានសវនាការដោយយុត្តិធម៌។
អ្នកវិភាគនយោបាយចាស់វស្សា និងជាអ្នកជំនាញផ្នែកច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា ការយល់ឃើញខុសគ្នាអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ គឺដោយសារអ្នករិះគន់យកមូលដ្ឋាន និងក្របខ័ណ្ឌសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យសេរីមកវាយតម្លៃ។ ចំណែក អ្នកវាយបកវិញ និយាយដោយឈរលើមូលដ្ឋានច្បាប់ និងនីតិរដ្ឋក្នុងប្រទេសកុម្មុយនិស្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកគាំទ្រលោក រ៉ុង ឈុន បន្តទាមទារឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សរូបនេះឱ្យមានសេរីភាព
- រដ្ឋាភិបាលស៊ុយអែតសម្រេចបិទស្ថានទូតនៅកម្ពុជានៅចុងឆ្នាំ២០២១
- មន្ត្រីពន្ធនាគារបញ្ជូនសមាជិកខ្មែរថាវរៈ កញ្ញា សូ មេត្តា មកពិនិត្យរបួសនៅមន្ទីរពេទ្យរុស្ស៊ី
- លោក ហ៊ុន សែន ដាក់គោលដៅប្ដឹងអ្នកសារព័ត៌មានដែលស្រង់សម្ដីលោកបាត់ខ្លឹមសារ
- អង្គការជាតិ និងអន្តរជាតិស្នើឱ្យរបបភ្នំពេញលុបចោលបទញុះញង់ចេញពីក្រមព្រហ្មទណ្ឌ
- មេធាវីនឹងដាក់បណ្ដឹងសាទុក្ខស្នើសុំនៅក្រៅឃុំឱ្យក្រុមយុវជនខ្មែរថាវរៈ នៅថ្ងៃទី២០ វិច្ឆិកា
- សង្គមស៊ីវិលស្នើភាគីពាក់ព័ន្ធផ្ដល់ដំណោះស្រាយជូនសហគមន៍រងគ្រោះក្នុងជម្លោះជាមួយក្រុមហ៊ុនថៃមិត្រផូល
- ៣ឆ្នាំនៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប
- សង្គមស៊ីវិលជំរុញសាលាឧទ្ធរណ៍ពន្លឿនរឿងក្តីលោក រ៉ាត់ រត្នមុនី ព្រោះកាលកំណត់នៃទោសជិតមកដល់
- HRW អំពាវនាវដល់រដ្ឋាភិបាលទម្លាក់ចោលជាបន្ទាន់សេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យា
ហាស ! ហាស
មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)
HAS………… we already knew you never say I’m a thief HASSSSSSSSSSSS HAAAAAAAAAAAAA NOT REFLECTING THE TRUE SITUATION IN KAMPOUCHEA
sorry most of time the older are suppose to like their young who get good education . but in this case this young have been educated by communist brain wash is only knowing to say the same word as his communist teacher tool him. too bad so sad you guy I give you tum down