ដោយ ជាតិ ចំណាន
2020-12-13
RFA

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។ RFA
ក្រុមកិច្ចការការបរទេសរបស់គណបក្សសង្គ្រោះជាតិកំពុងធ្វើកិច្ចការងារការទូតជាមួយមន្ត្រីសមាជិកសភា ព្រឹទ្ធសភា និងមន្ត្រីសំខាន់ៗនៃប្រទេសលោកសេរី អំពីគម្រោងវិលចូលស្រុកនៅដើមខាងមករាខាងមុខនេះ។ មន្ត្រីបក្សកាន់អំណាចថា បើមន្ត្រីបក្សប្រឆាំង ចង់ចូលប្រទេសកម្ពុជាលុះត្រាអ្នកធ្វើដំណើរមានឯកសារត្រឹមត្រូវនិងបំពេញតាមផ្លូវច្បាប់ត្រឹមត្រូវ។
មេដឹកនាំផែនការវិលចូលស្រុកវិញនៃគណបក្សសង្គ្រោះជាតិអះអាងថា គណៈកម្មការនៃកិច្ចការការបរទេសគណបក្សសង្គ្រោះជាតិកំពុងធ្វើការងារដ៏មមាញឹកជាមួយមន្ត្រីសំខាន់ៗនៃប្រទេសមហាអំណាចនិងមន្ត្រីនៃអង្គការអន្តរជាតិក្នុងនោះរួមមាន៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលីនិងបណ្ដាប្រទេសនៅសហភាពអឺរ៉ុប។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ឱ្យអាស៊ីសេរីដឹងថ្ងៃទី១២ ខែធ្នូ ថា សម្រាប់អ្នកស្រីផ្ទាល់ជួប និងបានទទួលលិខិតដែលជាការចាត់វិធានការពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ប៉ុន្តែអ្នកស្រីសុំមិនធ្វើអត្ថាធិប្បាយលម្អិតពីលិខិតនោះទេ។ អ្នកស្រីឱ្យដឹងទៀតថា អ្នកស្រីនិងលោក សម រង្ស៊ី ក៏គ្រោងជួបមន្ត្រីសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅប្រទេសស្វីសតាមប្រព័ន្ធអ៊ីនធឺណិត (Zoom) នាពេលខាងមុខ៖ «គណៈកម្មការកិច្ចការបរទេសនៃគណបក្សសង្គ្រោះជាតិទាំងនៅនាយសមុទ្រ និងនៅសហរដ្ឋអាមេរិកកំពុងធ្វើការងារនេះ។ នៅគ្រប់ប្រទេសទាំងអស់យើងធ្វើការណាត់ជួបហើយជាមួយតំណាងរាស្ត្រនៃប្រទេសអូស្ត្រាលី និងខ្ញុំផ្ទាល់ជួបជាមួយព្រឹទ្ធសភានៅក្នុងរដ្ឋរបស់ខ្ញុំ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគច្រើនជាសមាជិកសភាដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបានប្រកាសថា អ្នកដែលមានសញ្ជាតិពីរ ឬមានលិខិតឆ្លងដែនពីរគឺត្រូវវិលទៅប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ រីឯអ្នកមានលិខិតឆ្លងដែនសញ្ជាតិខ្មែរតែមួយគឺកំពុងរៀបចំឯកសារដើម្បីអាចចូលប្រទេសកម្ពុជាតាមគម្រោង។ ទោះយ៉ាងណា អ្នកស្រី មូរ សុខហួរ មិនប្រាប់ឱ្យដឹងពីចំនួនលម្អិតនៃមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវវិលទៅប្រទសកម្ពុជាវិញនៅឡើយទេ។
ទាក់ទងផែនការវិលចូលស្រុករបស់គណបក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ យល់ថា ច្បាប់កម្ពុជាមិនហ៊ានឃាត់ពលរដ្ឋខ្មែរមិនឲ្យវិលចូលស្រុក នោះទេ ប៉ុន្តែត្រូវមានឯកសារនៃការធ្វើដំណើរត្រឹមត្រូវ និងត្រូវគោរពការធ្វើវិធានការបង្ការជំងឺកូវីដ១៩។ ដោយឡែក ចំពោះការប្រើលិខិតឆ្លងដែនបរទេសលោកថា អ្នកធ្វើដំណើរត្រូវការទិដ្ឋាការ និងឯកសារពាក់ព័ន្ធ៖ «បុគ្គលដែលជាពលរដ្ឋខ្មែរ ពុំត្រូវបានមានសាលដីកា ឬតុលាការណាហាមមិនឱ្យត្រឡប់មកកម្ពុជាឯណា អត់បញ្ហាទេក្នុងន័យទូទៅហើយសំខាន់ពលរដ្ឋត្រូវតែមានឯកសារធ្វើដំណើរច្បាប់លាស់ដើម្បីបំពេញក្របខ័ណ្ឌនៃការធ្វើដំណើរ»។
ជុំវិញការអះអាងរបស់មន្ត្រីបក្សប្រឆាំងដែលថា មានការដឹងឮពីមន្ត្រីប្រទេសលោកសេរីនោះ លោក ឈឹម ផលវរុណ ថា នេះគ្រាន់តែជាការនិយាយតែភាគីម្ខាងប៉ុណ្ណោះ។
ទោះគ្មានជំនឿលើប្រព័ន្ធតុលាការកម្ពុជា ប៉ុន្តែគណបក្សសង្គ្រោះជាតិប្រកាសថា អ្នកស្រី មួរ សុខហួរ នឹងដឹកនាំមន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជននៃគណបក្សនេះដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញទៅតតាំងក្តី នៅតុលាការក្រុងភ្នំពេញលើសំណុំរឿង”ឧបឃាត” បទ “រួមគំនិតក្បត់” និងបទ “ញុះញង់”។ ពួកគេកំណត់ថ្ងៃជាក់លាក់វិលចូលកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រស់ យល់ថា ការវិលចូលស្រុកនៃការដឹងឮពីប្រទេសប្រជាធិបតេយ្យគឺអាចធ្វើឱ្យសហគមន៍អន្តរជាតិជួយឃ្លាំមើល ឬការធានាណាមួយ។ អ្នកវិភាគវ័យក្មេងរូបនេះថា ការវិលចូលស្រុកនេះ ទោះមានវិធានការបែបនេះពីតុលាការ ឬរដ្ឋាភិបាលក្ដី ប៉ុន្តែអាចជាការចាប់ផ្តើមធ្វើឱ្យមានដំណោះស្រាយនយោបាយ៖ «ជាទម្រង់មួយដែលគណបក្សសង្គ្រោះជាតិចូលស្រុកនេះ គណបក្សសង្គ្រោះជាតិមិនគួរចូលមកតែឯងដោយមិនមានកិច្ចសហការជាមួយបរទេស ឬសហគមន៍អន្តរជាតិទេ»។
មន្ត្រីគណបក្សសង្គ្រោះជាតិដែលប្រកាសចូលស្រុកលើកនេះ បានត្រៀមខ្លួនចូលគុក ឬយកគុកធ្វើជាផ្ទះបើអាជ្ញាធរកម្ពុជាចាប់ខ្លួន។ ទោះយ៉ាងណា គណបក្សនេះធ្លាប់បរាជ័យម្ដងរួចហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន បិទគ្រប់ច្រកល្ហក និងហាមប្រទេសក្បែរខាងកម្ពុជាមិនឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើដំណើរឆ្លងកាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
នាងរត់រកអ្នក មីខាតល័ក្ខ រត់រកអាកំបាក់អន្សា !
*******
បើយើងចាំមិនភ្លេចទេ មានស្លោកខ្មែរមួយឃ្លាសរសេរថា
នាងរត់រកអ្នក រីឯមីខាតល័ក្ខ តែរត់រកអាកំបាក់អន្សា ដែលមានន័យថា
អ្នកល្អ ឬមនុស្សល្អ តែងរត់រកគ្នា។ ហើយមនុស្សអាក្រក់ តែងរត់រកអ្នកអាក្រក់ដូចគ្នា។
យ៉ាងណាមិញ ពួកក្រុមប្រឆាំងរដ្ឋាភិបាល គឺស្ថិតក្នុងអម្បូរណ៍
មីខាតល័ក្ខ រត់រកអាកំបាក់អន្សា នេះឯង ។
ពិតហើយក្រុមប្រឆាំងរដ្ឋាភិបាល ដែលរួមមានក្រុមគណបក្សនយោបាយ
ក្រុមអង្គការសិទ្ធិមនុស្ស ក្រុមសហជីព សមាគម
ក្រុមអ្នកសារព័ត៍មានដែលគ្មានវិជ្ជាជីវះ ។ល។ ពួក ក្រុម ទាំង
នេះបានរួមគ្នាបង្កើតបញ្ហាបង្ករចលាចលក្នុងសង្គម ផ្សព្វផ្សាយព័ត៍មាន
ភូតកុហក បំផុសបំប៉ោងសភាពការណ៍ពិសេសបំផុសឲ្យមានការគាំទ្រនូវអ្វី
ដែលមិនប្រកបដោយការពិតក្នុងសង្គមបច្ចុប្បន្ន ។
តើនេះមិនមែនជាកា
របំផ្លាញសេរីភាព បំផ្លាញប្រជាធិបតេយ្យទេឬ ?
ពិតហើយបើយើងចាំមិនភ្លេចទ្រឹស្តីមហាត្មះគន្ធីក្នុងពេលដឹកនាំបាតុកម្មទាមទារ
សិទ្ធិសេរីភាព និងឯករាជ្យភាពពីអាណានិគមអង់គ្លេស ហើយដែលមានការបង្ក្រាប
បណ្តាលស្លាប់ របួស បាតុករច្រើនរយនាក់ មហាត្មះបាននិយាយស្លោកមួយឃ្លាដាស់តឿន
អ្នកចូលរួមថាយើងនាំគ្នាជូតទឹកភ្នែក ហើយនាំគ្នាដើរទៅមុខទៀត ត្រូវបានខ្មោចកែមឡី
យកមកប្រើប្រាស់ក្រឡៃ ថាជាទ្រឹស្តីនយោបាយរបស់ខ្លួន ត្រូវបានក្រុមដែលមាននិន្នាការ
ប្រឆាំង លើកយកមកសាទរ ប្រើប្រាស់មិនចំកាលវេលាដើម្បីបំផុសស្មារតីសម្អប់ ការដឹកនាំ
របស់រាជរដ្ឋាភិបាលកម្ពុជា។
ហេតុអីយើងអះអាងថាការបំផុស បែបនេះមិនត្រូវកាល ?
កម្ពុជាមិនស្ថិតនៅក្រោមអាណានិគមនៃប្រទេសណាមួយ
ដែលត្រូវធ្វេីសកម្មភាពរេសីបម្រាស់ ទាមទារសេរីភាព និង
ឯករាជ្យជាតិ ។
រាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បាន
បើកទូលាយរាល់សិទ្ធិសេរីភាពទាំងក្នុងការរស់នៅចិញ្ចឹមជិវិត
សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិបើកអង្គការ
សមាគម សហជីព ។ល។និង។ល។ដល់ជនគ្រប់រូប ដោយ
ការធានាខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
យ៉ាងណាមិញ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងបោះ
ជំហានរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋពេញដោយសុភមង្គល ក្រោមសន្តិភាពជាតិ
តើវាចាំបាច់ទេដែលត្រូវមានទឹកភ្នែក ហើយជូត ហើយដើរ
ទៅមុខសំដៅតស៊ូទាមទារ ។
តើវាជាការទាមទារអ្វីទៅ បើគ្រប់យ៉ាងត្រូវបានរដ្ឋាភិបាលកម្ពុជា
ផ្តល់ឲ្យមានទាំងអស់ហើយនោះ ?
មកដល់ពេលនេះ តើហេតុអ្វី នៅមានមេមាន់ចង់បណ្តើរកូនទា ?
ការពិតទៅមាន់ហើយនិងទា ចរឹកសត្វទាំងពីរនេះ មិនដូចគ្នាទេ ។
សម្រាប់មេមាន់ដែលចង់បណ្តើរកូនទា វាគឺជាការផ្សងព្រេង
ដ៏ចម្លែកសម្រាប់ជិវិតនៃសត្វទាំងពីរ ។
កូនទាមិនអាចស្ថិតនៅក្រោមការឃុំគ្រងរបស់មេមាន់ ក្នុងពេលដែលវាចង់ទៅ។
ត្រីឆ្តោ និងស៊ីកូនទា គ្រាដែលមេមាន់មិនចេះហែលទឹក អាចមានលទ្ធភាពជួយកូនទាបាន។
សម្រាប់មេមាន់វិញ ទោះបីនៅលើគោក ក៏មិនប្រាកដថាអាចរក្សាជិវិតកូនទាបាន ជាមួយ
សត្វស្ទាំង ឆ្កែ ឆ្មា ដែលជាសត្រូវជាមួយកូនទា ហើយដែលជួនកាល ជិវិតមេមាន់
ខ្លួនឯង ដែលចង់រក្សាកូនទា អាចក្ស័យ ជាមួយកូនទាផងក៏ថាបាន ។
យ៉ាងណាមិញ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួននិងអង្គការសេរីនិយមអន្តរជាតិ
ដែលមាននិន្នាការ គាំទ្រអតីតមេដឹកនាំបក្សសង្គ្រោះ ហើយអះអាងក្នុងការហែហម
សមរង្ស៊ី និងបក្សពួកក្បត់ជាតិសមរង្ស៊ីចូលមកក្នុងប្រទេសកម្ពុជាក្នុងពេលដែលសមរង្ស៊ី និងបក្សពួក
ស្ថិតទៅក្នុងសមាសភាពជាទណ្ឌឹតនោះ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនដែលចង់
ហែហមអមដំណើរសមរង្ស៊ី អាចមានវាសនាដូចមេមាន់
ដែលចង់បណ្តើរកូនទាដូច្នោះដែរ។
កម្ពុជាជារដ្ឋអធិបតេយ្យ តាមរដ្ឋធម្មនុញ្ញដែលជា
ច្បាប់កំពូលរបស់ជាតិបានកំណត់។ អធិបតេយ្យភាពកម្ពុជា
មិនអាចឲ្យបុគ្គលណា រដ្ឋណារំលោភបំពានបាននោះទេ។
ភាពបំពានណាមួយលើច្បាប់ របស់កម្ពុជាពីសំណាក់
សមាជិកសភាសហភាពអឺរ៉ុប នោះអាចរាប់បានថា ជាការ
បំពានលើដែនអធិបតេយ្យជាតិកម្ពុជា ដែលច្បាប់កម្ពុជា
មិនអាចលើកលែងឲ្យបាននោះឡើយ ។
សម្រាប់សមរង្ស៊ី និងបក្សពួក ដែលជាទណ្ឌឹត នឹងជា
ជនជាប់ចោទចោទក្នុងបទឧក្រឹដ្ឋ ថាបានរួមគំនឹតប្រព្រឹត្ត
អំពើរក្បត់ជាតិ សុំសួរសមាជិកសភាសហភាពអឺរ៉ុបលោកទូតអាមេរិកប្រចាំនៅកម្ពុជា
វិញថា សម្រាប់ប្រទេសអស់លោក រដ្ឋាភិបាលប្រទេសអស់លោក ដែលមានការលើកលែង
ចំពោះ បទឧក្រឹដ្ឋទាំងនេះទេ៕