កម្ពុជា-កូវីដ១៩
16/12/2020 – 08:27
ដោយ៖ ញឹម សុផល
RFI

មន្ត្រីការទូតនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងមួយរូប បានលាប់ជំងឺកូវីដ១៩ឡើងវិញ បន្ទាប់ពីមន្ត្រីរូបនេះ បានឆ្លងជំងឺនេះ កាលពីខែមុន ហើយបានព្យាបាលជាម្តងរួចមកហើយ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃពុធនេះថា មន្ត្រីការទូតកម្ពុជាចំនួន៤នាក់ ក្នុងនោះ មានបុគ្គលិកក្នុងស្រុក២នាក់ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ត្រូវបានធ្វើតេស្តយកសំណាកដោយពួកគេទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ ក៏ប៉ុន្តែមន្ត្រីទាំងនោះបានជាសះស្បើយអស់ហើយ តែមានមន្ត្រីម្នាក់បានលាប់ជំងឺនេះឡើងវិញ។ តាមលោក កុយ គួង ស្ថានភាពសុខភាពរបស់មន្ត្រីការទូតដែលលាប់កូវីដ១៩នេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
សូមស្តាប់ប្រសាសន៍លោក កុយ គួង រៀបចំដោយ ញឹម សុផល៖