ដោយ សេក បណ្ឌិត
2021-09-16
RFA

(ឆ្វេងក្រោម) លោក ហ៊ុន សែន ដែលចូលក្នុងកិច្ចប្រជុំតាមអនឡាញ (ZOOM) របស់លោក ឡុង រី (រូបស្ដាំ) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក
ជាដំបូងនេះខ្ញុំបាទសូមលើកយកនូវទស្សនៈរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះមនោទេព្យ (Mono Tep)។ លោកបានផុសរូបលោកជាមួយលោក សម រង្ស៊ី អមជាមួយសារដែលថា៖ «ខ្ញុំជំរុញនិងលើកទឹកចិត្តឱ្យលោក ហ៊ុន សែន ចូលប្រជុំជាមួយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំសង្រ្គោះជាតិផ្សេងទៀតឱ្យបានញឹកញាប់ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិស្វែងយល់រៀនសូត្រអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សមានក្រមសីលធម៌ គុណធម៌ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ»។
លោកបន្តថា៖ «កិច្ចប្រជុំជាសាធារណៈថ្នាក់ដឹកនាំសង្រ្គោះជាតិគ្មានរឿងអីលាក់បាំងទេយើងនិយាយតែពីបញ្ហាប្រទេសជាតិគ្មានទេការវាយប្រហារជេរប្រមាថបុគ្គល។ ប្រសិនបើលោកហ៊ុន សែន មានបំណងចង់ចូលប្រជុំប្រចាំសប្តាហ៍ជាមួយយើងៗស្វាគមន៍ខ្ញុំនឹងផ្ញើlinks Zoomជូន កុំឱ្យពិបាកដល់សម្តេចលបចូលតាមទ្វារក្រោយនាំឲ្យអាប់អោនកិត្តិយសខ្លាំងណាស់»។
ពាក់ព័ន្ធនឹងរឿងនេះដែរម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យឹម ស៊ីណន (Yim Sinorn) ក៏បានសរសេររិះគន់ចំពោះរឿងនេះដែរថា៖ «យើងគ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថាទង្វើនៃការលួចចូលស្តាប់ឬលួចថតសំលេងសន្ទនាឯកជនឬនរណាម្នាក់ដោយគ្មានការយល់ព្រមរវាងគ្នានិងគ្នាមិនមែនត្រឹមជារឿងគ្មានសីលធម៌ប៉ុណ្ណោះទេវាក៏ជារឿងល្មើសច្បាប់ធ្ងន់ធ្ងរបំផុត។ ខណៈខ្លួនជាមេដឹកនាំជាតិដែលបានបង្កើតច្បាប់និងត្រូវគោរពច្បាប់ធ្វើជាគំរូដល់ពលរដ្ឋទូទៅបែរជាអង្គុយលើច្បាប់ដោយគ្មានការអៀនខ្មាស»។
លោកបានដាក់ចម្ងល់ថា៖ «ប៉ុន្តែហេតុអ្វីបានជាក្រុមគូរបដិបក្ខម្ខាងទៀតមិនថ្កោលទោសលើទង្វើល្មើសច្បាប់ហើយបែរជាសប្បាយរំភើបរហូតគិតថា សម្តេចកំពុងបោះដៃចរចារជាមួយខ្លួនទៅវិញ..?»។
ជាការឆ្លើយតបនឹងសំណេររិះគន់នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សឿន វិចិត្រា បានខមមិនត៍ (Comment) តបថា៖ «បើគាត់ព្រមចចារនោះក៏ជារឿងល្អដល់ជាតិដែរ»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ៉ុន សេងអ៊ុន (Vun Seng Un) ក៏បានចូលខមមិនត៍តបដែរថា៖ «មេដឹកនាំរដ្ឋម្នាក់ដែលបន្ថោកខ្លួនចូលទៅប្រជុំជាមួយសកម្មជនអង្ករកំប៉ុងនៃបក្សប្រឆាំងវារឿងរសើបបំផុតហើយក្នុងចិត្តនៃមេដឹកនាំនោះនៅតែចាត់ទុកពួកទាំងនោះជាដៃគូរប្រយុទ្ធដែល១០០ឆ្នាំទើបជួបម្តងឬអាចជាបន្លាក្នុងបេះដូង»។
ទាក់ទងកិច្ចការសម្ងាត់ផ្ទៃក្នុងនៃគណបក្សប្រឆាំងវិញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខរិទ្ធី វីកធូរៀ (Sokrithy Victory) បានដាក់ការសង្ស័យថា៖ «Zoom ចង់ចូលបានទាល់តែមានតំណភ្ជាប់ ឬ link meeting ID/លេខសម្ងាត់ (Password) មិនមែនចេះតែចូលបានងាយៗទេ។ សម្ដេចចូលបានមានន័យថាផ្ទៃក្នុងបានបោះដៃអោយចូលបាននោះគឺមានន័យថាផ្ទៃក្នុងអ្នកលែងអាចទុកចិត្តបានហើយ»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុឃុន នាង (Sokhon Neang) បានសរសេរតបថា៖ «កុំទៅភ្ញាក់ផ្អើលចោទទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែនមកពីខាងគណបក្សសង្គ្រោះជាតិពុំមានសមត្ថភាពទប់ស្កាត់បុគ្គលផ្ទៃក្នុងដែលគេលួចសំងំពួនអាត្មាក្នុងបក្សនោះ»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មាស មឿន (Meas Moeurn) គាត់ហាក់ដូចជាយល់ផ្សេងពីគេទៅវិញ។ លោកថា៖ «វាគ្មានអ្នកលួចស្តាប់ ហើយក៏មិនមានអ្នករាយការណ៏អីដែរ វាគ្រាន់តែជាល្ខោន កំដរឆាករបស់អ្នកនយោបាយ រវាងអ្នកនយោបាយប្រចាំគណបក្សរៀងៗខ្លួនតែប៉ុណ្ណោះ»។
រីឯខមមិនត៍ចុងក្រោយជុំវិញរឿងលោក ហ៊ុន សែន ចូលរួមប្រជុំតាមអនឡាញ ហ៊្សូម(Zoom)ជាមួយមន្រ្តីបក្សសង្គ្រោះជាតិនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មាតុភូមិ កំសត់ យល់ឃើញថា៖ «ល្បែងនយោបាយអាចនឹងមានការផ្លាស់ប្តូរទៀត។ ការប្រជុំតាមzoom ប្រាកដជាមានអ្នកគ្រប់គ្រងបើដាក់អ្នកចូលរួមអូតូក៏សមាជិកចូលរួមប្រជុំអាចដឹងថាអ្នកណាចូលរួមដែរ។តែនេះអាចជារបត់នយោបាយថ្មី..!! សង្ឃឹមថា វាអាចវិលទៅរកភាពល្អប្រសើរចុះ»។ ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ កត់សម្គាល់ថា៖ «នយោបាយស្រុកយើងខុសគេពេលគេចង់ត្រូវរ៉ូវគ្នាវិញក៏មានរឿងប្លែកៗកើតឡើងដែរ…»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I hope you remember what I said HUN NAL will never change he rather die if he lost powers. as we knew HUN SEN did not care about this nation all he care was money$$$$ powers every day he is looking in his what he call FESSBOK to see some one he can order to kill as you know right now he can not take out his short gun to shoot some one right away but he can order his right hand killer to do it also if he can not get them they use his DOLLARKA to press charge and put those people in jail . WE should learn more about what going to happen when this region get in another political interest of all supper powers nation . I 100% believe some small nation in this region will be gone .