បទយកការណ៍
31/07/2022 – 11:22
ដោយ៖ សាំ ឧត្តម
RFI

ក្រុមស្ត្រីថ្ងៃសុក្រ៖ ជីវភាពគ្រួសារធ្លាក់ចុះខ្លាំង ក្រោយស្វាមីដែលចន្ទល់គ្រួសារត្រូវជាប់ពន្ធនាគារ © សហការី
«ជីវភាពគ្រួសាររបស់ពួកខ្ញុំកាន់តែខ្សត់ទៅៗ ក្រោយស្វាមីដែលជាចន្ទល់គ្រួសារត្រូវជាប់ពន្ធនាគារជាង២ឆ្នាំ» នេះជាការលើកឡើងរបស់ក្រុមស្ត្រីថ្ងៃសុក្រ ក្រោយត្រឡប់មកពីដាក់ញាត្តិនៅឯសា្ថនទូតសហរដ្ឋអាមេរិក។ បើតាម ក្រុមស្ត្រីថ្ងៃសុក្រ ការរស់នៅ ការហូបចុក ភាពកក់ក្តៅ បានផ្លាស់ប្តូរស្ទើតែទាំងស្រុងទៅហើយ ក្រោយស្វាមីដែលភាគច្រើនជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិត្រូវជាប់ឃុំ ខណៈការគំរាមកំហែងដល់ផ្លូវចិត្តក៏កាន់តែខ្លាំងថែមទៀត។