បទយកការណ៍
01/08/2022 – 13:10
ដោយ៖ អេង គីមហុង
RFI

លោក ជូង ជូងី និយមការពារក្ដីឲ្យអ្នកនយោបាយប្រឆាំងល្បីៗ សកម្មជនសង្គម និងបរិស្ថាន © សហការី
១៩ឆ្នាំនៅលើវិថីតតាំងក្ដី លោក ជូង ជូងី និយមការពារក្ដីឲ្យអ្នកនយោបាយប្រឆាំងល្បីៗ សកម្មជនសង្គម និងបរិស្ថាន ជាងពលរដ្ឋធម្មតា។ លោកប្រាប់ថា នេះក៏ដោយសារថា ពលរដ្ឋធម្មតាមិនខ្វះមេធាវីការពារក្ដីឡើយ ខុសពីអ្នកនយោបាយប្រឆាំងឬសកម្មជនបរិស្ថានមិនសូវមានមេធាវីការពារ។ ភាពអយុត្តិធម៌ក្នុងរបបខ្មែរក្រហមដែលជីវិតកុមារភាពរបស់លោកបានហែលឆ្លង បង្ខំឲ្យលោកចាប់យកអាជីពជាមេធាវី។ ដោយឡែកនៅក្នុងជីវិតឯកជនវិញ ភរិយារបស់លោកក៏ជាមេធាវីដែរ។ ម្លោះហើយទើបលោក ជូង ជូងី និងភរិយាយកសុភមង្គលក្នុងគ្រួសារបង្កប់ក្នុងការងារ តាមរយៈការចាប់ដៃគ្នាចុះជួបកូនក្ដីនៅពេលទំនេរ។