កម្ពុជា-សង្គម
02/03/2023 – 14:00
ដោយ៖ អោ ស្រីពេជ្រ
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM
នៅក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងជំរុញផ្នែកការទូតនៅក្នុងការចុះ «គុនខ្មែរ» និង «Muay Thai» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នាជាមួយប្រទេសថៃ។ លោក ហ៊ុន សែន លើកឡើងថា ភាពចម្រូងចម្រាស់រវាងកម្ពុជានិងថៃ ជុំវិញការហៅឈ្មោះសិល្បៈក្បាច់គុននោះ ពុំគួរកើតមាននិងអូសបន្លាយ រហូតបង្កទៅជាទំនាស់រវាងប្រជាជាតិទាំងពីរឡើយ។ លោករំពឹងថា ភាពចម្រូងចម្រាស់នេះ នឹងបញ្ចប់ទៅតាមរយៈកិច្ចសហការផ្នែកការទូតចុះបញ្ជីសិល្បៈក្បាច់គុននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នា។
សូមស្តាប់លោក ហ៊ុន សែន៖
ស្វែងយល់បន្ថែមទៅលើប្រធានបទនេះSoma zaidi mada inayofanana