ដោយ អាស៊ីសេរី
2023.04.06
RFA

រូបត្លុកនយោបាយ៖ «នរណាជាស្តេចផែនដីពិតប្រាកដ?» រូប៖ RFA
រឿងរ៉ាវបាំងឆ័ត្រក្នុងពិធីប្រទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ដែលបានប្រព្រឹត្តទៅនៅខាងមុខប្រាសាទអង្គរវត្តកាលពីចុងខែមីនាកន្លងទៅ បានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាងផុលផុសមួយក្នុងចំណោមក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា។ ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ នរោត្តម សីហមុនី កំពុងដើរបណ្តើរជជែកគ្នាបណ្តើរ អ្នកកាន់ឆ័ត្រឱ្យព្រះមហាក្សត្រត្រូវបានគេមើលឃើញថា បានព្យាយាមកាន់ឆ័ត្របាំងឱ្យបុរសខ្លាំង គឺលោក ហ៊ុន សែន ជាជាងបាំងឱ្យព្រះមហាក្សត្រ ដែលពុំមានអំណាច។ បើទោះជាមានពេលមួយ លោក ហ៊ុន សែន បានទាញដៃអ្នកបាំងឆ័ត្រឱ្យខិតចូលមកជិតលោក លោកមិនបានបញ្ជាឱ្យអ្នកបាំងឆ័ត្ររូបនោះទៅឈរបាំងឆ័ត្រនៅក្បែរព្រះមហាក្សត្រឡើយ។
ភ្លាមៗក្រោយហេតុការណ៍នេះ អាជ្ញាធរលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីររូប គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដោយចោទប្រកាន់ពួកគេពីបទ «ប្រមាថព្រះមហាក្សត្រ» និង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារតែពួកគេបានបង្ហោះសារ និងបញ្ចេញមតិលើបណ្តាញសង្គមជុំវិញសំណួរថាតើ «នរណាជាស្តេចផែនដីពិតប្រាកដ»។ ក្រោយការចាប់ខ្លួនអ្នកទាំងពីរ លោក ហ៊ុន សែន បានចេញមកបកស្រាយថា លោកមិនបានបញ្ចេញឥរិយាបថណាមួយបន្ទាប ឬមិនគោរពព្រះចេស្តានៃព្រះមហាក្សត្រឡើយ។ ទោះយ៉ាងណា លោក យឹម ស៊ីណន ក្រោយមកត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យតុលាការដោះលែងវិញក្រោយពីលោក យឹម ស៊ីណន បានសរសេរលិខិតសុំទោសលោក និងព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
YES….it look so funny I think Cambodian know the answer
I knew the royal family seem to be too chicken . look the nation treason made a military cue and took powers from RANARITH witch is the first prime minister of Cambodia under UN monitoring of the true election . HUN SEN the KBOTH CHEATH evil not just took the powers he murder so many RANARITH officers and military personal also . after that cue HUN SEN knew RANARITH still want to get revenge that right he took RANARITH and his wife’s live . I just wonder why the royal family is so quite not even one of them come to fight again with HUN SEN ????????????????