លោក ឌីថេ ហូយ៉ា៖ ការចាប់ដាក់ច្រវ៉ាក់លើពលករខ្មែរជាការធ្វើទារុណកម្ម មិនមែនជាការអនុវត្តន៍ច្បាប់ទេ

ភ្ញៀវប្រចាំថ្ងៃ
06/05/2023 – 17:20
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ឌីថេ ហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ © សហការី


ពលករ​ខ្មែរ​យ៉ាង​ហោច​ណាស់​១២៩៧​នាក់​ ត្រូវ​បាន​អាជ្ញា​ថៃ​ចាប់​ខ្លួន​ក្នុង​២៥​ករណី​ចន្លោះ​ខែ​មករា​ដល់​មេសា​។​ ប៉ុន្តែ​អង្គការ​សង់​ត្រាល់​កត់​សំគាល់​ថា​ រយៈ​ពេល​ចុង​ក្រោយ​នេះ​គឺមាន​ពលករ​ជាង​៨០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ពួកគេ​វិល​ចូល​ទឹក​ដី​ថៃ​ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​។ ​លើស​ពី​នេះ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ ​គឺ​មាន​ពលករ​ខ្លះ​ រួម​ទាំង​ស្ត្រី ​ត្រូវ​បាន​ចាប់​ដាក់​ច្រវ៉ាក់​ និង​ឃុំឃាំង​នៅ​កន្លែង​តូច​ចង្អៀត​ក្នុង​ចម្រឹង​ដែក​។​ លោក​ ឌីថេ ​ហូយ៉ា ​ប្រធាន​កម្ម​វិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍ ​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា ​ជជែក​គ្នា​ជា​មួយ​អាជ្ញា​ថៃ​ដើម្បី​អន្តរាគមន៍​ករណី​នេះ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលករ​ខ្មែរ​ក្នុង​ការ​ទទួល​បាន​ឯកសារ​ឆ្លង​ដែន​ស្រប​ច្បាប់​។​

What Next?

Recent Articles