បទសម្ភាស
24/11/2023 – 10:54
ដោយ៖ សេង បារាំង
RFI

លោកស្រីមេធាវី ម៉េង សុភារី នៅតែមានឆន្ទៈចង់ជួយការពារក្ដីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបន្តទៀតនៅសាលាឧទ្ធរណ៍ ខណៈលោកស្រី នៅតែជឿជាក់ថា លោក កឹម សុខា ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកស្រីនៅតែបន្តអះអាងថា ករណីលោក កឹម សុខា គឺជារឿងនយោបាយ ដូច្នេះមានតែដំណោះស្រាយតាមផ្លូវនយោបាយទេទើបឆាប់ចប់។ ការលើកឡើងរបស់ស្រី ម៉េង សុភារី នៅពេលនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍តាមរយៈអ្នកនាំពាក្យបានបង្ហើបថា សំណុំរឿងលោក កឹម សុខា នឹងចាប់ផ្ដើមបើកសវនាការនៅដើមឆ្នាំ២០២៤។
សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក៏ប៉ុន្តែលោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ៕