សកម្មជនចលនាមាតាធម្មជាតិបញ្ជាក់ប្រាប់សហគមន៍ខ្មែរនៅបារាំង ពីជំហរការពារបរិស្ថាន

បទយកការណ៍
24/11/2023 – 11:07
ដោយ៖ ឈាងបុប្ផា
RFI

សកម្មជនចលនាមាតាធម្មជាតិបញ្ជាក់ប្រាប់សហគមន៍ខ្មែរនៅបារាំង ពីជំហរការពារបរិស្ថាន
សកម្មជនចលនាមាតាធម្មជាតិបញ្ជាក់ប្រាប់សហគមន៍ខ្មែរនៅបារាំង ពីជំហរការពារបរិស្ថាន © Chheang Bopha

នៅប្រទេសបារាំង សមាគមជាតិខ្មែរ បានរៀបចំកម្មវិធីជួបជុំជាលើកទី១ ជាមួយសកម្មជនចលនាមាតាធម្មជាតិ នៅវត្តពោធិវង្ស Pagode de Champs sur marne កាលពីថ្ងៃសៅរ៍ទី១៨វិច្ឆិកា។ នៅចំពោះមុខអ្នកចូលរួមជាង២០នាក់ សកម្មជនការពារបរិស្ថាន ទាំង៣រូប គឺ កញ្ញា ស៊ុន រដ្ឋា កញ្ញា មាន លីសា និងលោក លី ចាន់ដារាវុធ បានធ្វើបទបង្ហាញពីសកម្មភាពរបស់ចលនាមាតាធម្មជាតិ និងបញ្ជាក់ធានាដល់ប្រជាជនខ្មែរនៅបរទេសឲ្យជឿទុកចិត្តលើសកម្មភាពការពារបរិស្ថានរបស់ខ្លួននៅប្រទេសកម្ពុជា។ ក្រុមយុវជនការពារបរិស្ថានទាំង៣រូបមានវត្តមាននៅប្រទេសបារាំង នៅក្នុងឱកាសដែលពួកគេត្រូវធ្វើដំណើរទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែត នៅថ្ងៃទី២៩វិច្ឆិកា។ តាមលោកលីចាន់ដារាវុធ វាជារឿងសោកស្តាយដែលយុវជន៣រូបទៀតរបស់ចលនាមាតាធម្មជាតិ ដូចជាលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង ភួន កែវរស្មី មិនអាចធ្វើដំណើរទៅទទួលរង្វាន់នៅប្រទេសស៊ុយអែត ដោយសារតែការសម្រេចរបស់ព្រះរាជអាជ្ញា ក្នុងបទចោទប្រកាន់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលត្រូវហាមចេញក្រៅប្រទេស។ ចំណែកកញ្ញា ស៊ុន រដ្ឋា និង លីចាន់ដារាវុធក៏កំពុងស្ថិតក្រោមបទចោទមួយដែរគឺរួមគំនិតក្បត់ ប៉ុន្តែ មិនបានជាប់បម្រាមចំពោះការចាកចេញទៅក្រៅប្រទេស។


What Next?

Recent Articles