បទយកការណ៍
29/12/2023 – 05:41
ដោយ៖ អេង គីមហុង
RFI

ក្រោយចូលចតបានមួយថ្ងៃនាវា Westerdam បានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវា Westerdam ប្រមាណជាង២ពាន់នាក់បានចូលចតកំពងផែក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ខែធ្នូម្សិលមិញ។
នាវា Westerdam © ហៀម តារារ័ត្ន