រូបត្លុកនយោបាយ​៖ ២០២៣ ឆ្នាំ​នៃ​ការឡើង​កាន់​អំណាច​របស់ ហ៊ុន ម៉ាណែត លើ​គំនរ​ទុក្ខ និង​បំណុល​ពលរដ្ឋ​ខ្មែរ

ដោយ វិទ្យុអាស៊ីសេរី
2023.12.30
RFA

រូបត្លុកនយោបាយ​៖ ២០២៣ ឆ្នាំ​នៃ​ការឡើង​កាន់​អំណាច​របស់ ហ៊ុន ម៉ាណែត លើ​គំនរ​ទុក្ខ និង​បំណុល​ពលរដ្ឋ​ខ្មែរ

តោះ… ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


២០២៣ គឺ​ជា​ឆ្នាំ​ដែល​អតីត​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​តពូជ​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ឆ្នាំ​នេះ ក៏​ជា​ឆ្នាំ​អាក្រក់​មួយ​ ដែល​កម្ពុជា​ផុង​ខ្លួន​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​បណ្តាញ​គ្រប់គ្រង​បែប​សែស្រឡាយ​បក្ខ​ពួកនិយម​ចាក់ស្រេះ​តពូជ​ «ឯង​ជួយ​អញ អញ​ជួយ​ឯង»​ របស់​មន្ត្រី​បក្ស​កាន់អំណាច។

ឆ្នាំ២០២៣ ក៏​ជា​ឆ្នាំ​ដ៏​លំបាកលំបិន​ ដែល​ពលរដ្ឋ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដុនដាប​មិន​ធ្លាប់​មាន​ពី​មុន​មក ខណៈ​រដ្ឋាភិបាល​អសមត្ថភាព​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ បាន​រឹតត្បិត​ការ​ចាយ​វាយ អ្នកខ្លះ​ធ្លាក់ខ្លួន​ជំពាក់​បំណុលវ័ណ្ឌក បង្ខំ​ចិត្ត​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ បង្ខំ​ចិត្ត​លក់ដី កាត់​បន្ថយ​ម្ហូប​អាហារ និង​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ជាដើម។ ការសិក្សា​មួយ​របស់​អាល្លឺម៉ង់​កាលពី​ឆ្នាំ២០២២ រកឃើញ​ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ ១សែន​៦ម៉ឺន​ខ្នងផ្ទះ (១៦៧.០០០) ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដីធ្លី​ដើម្បី​សង​បំណុល​មីក្រូហិរញ្ញវត្ថុ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ។ ជារួម ពលរដ្ឋ​កម្ពុជា​កំពុង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​សរុប​ប្រមាណ ១១,៨​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជា​មធ្យម​​ប្រមាណ ៥.១៨៣​ដុល្លារ​ក្នុង​មួយ​ខ្នងផ្ទះ ដែល​ជា​កម្រិត​ខ្ពស់​ខ្លាំង​ជាង​គេ​​មួយ​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles