បទសម្ភាស
19/02/2024 – 10:10
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក លី សុធារ៉ាយុត្តិ៖ គណបក្សភ្លើងទៀនមិនដែលប្រើមធ្យោបាយទុច្ចរិតលើអង្គបោះឆ្នោតទេ
អគ្គលេខាធិការគណបក្សភ្លើងទៀន បានបដិសេធដាច់ខាត ថាគណបក្សនេះមិនបានគំរាមកំហែងលើអង្គបោះឆ្នោតរបស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សឆន្ទះខ្មែរនោះទេ។ ក្នុងបទសម្ភាសជាមួយ RFI នៅថ្ងៃទី១៩កម្ភៈនេះ លោក លី សុធារ៉ាយុត្តិ បានអះអាងថា ការតម្រូវឲ្យអង្គបោះឆ្នោត ត្រូវមានភក្តីភាព នឹងគណបក្សខ្លួនឯងគឺមិនខុសច្បាប់ទេ។ បើតាមគណបក្សភ្លើងទៀន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនមួយចំនួន ត្រូវបានគេហៅទៅជួប ដើម្បីបញ្ចុះបញ្ចូលឲ្យបោះឆ្នោតឲ្យគណបក្សដទៃជាថ្នូរនឹងលុយកាក់។
