កញ្ញា ភួន កែវរស្មី៖ ខ្ញុំមិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា

កម្ពុជា
23/04/2024 – 15:13
ដោយ៖ ម៉ុន ចាន់
RFI

កញ្ញា ភួន កែវរស្មី៖ ខ្ញុំមិនមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា


កាលពីថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញមេធាវីការពារសិទ្ធិក្រុមសកម្មជនបរិស្ថានចំនួន៧នាក់ឲ្យចូលតុលាការនៅថ្ងៃទី២៤ មេសាដើម្បីការពារក្តីក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ តែកញ្ញា ភួន កែវរស្មី ដែលជាជនជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទទាំង៧រូបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ ខែមេសានេះថា កញ្ញាមិនទាន់បានទទួលដីកាណាមួយពីតុលាការ និងថា កញ្ញា និងសហការីបានសម្រេចឲ្យមេធាវីសុំចៅក្រមជំនុំជម្រះដើម្បីពន្យារពេលបើកសវនាការ។

កញ្ញា ភួន កែវរស្មី
កញ្ញា ភួន កែវរស្មី © សហការី

What Next?

Recent Articles