ដោយ ថា ថៃ
2024.04.25
RFA

ក្រុមបុគ្គលិកសណ្ឋាគារកាំបូឌីយ៉ាណា និងសូហ្វីតែល ភ្នំពេញ ប្រមូលផ្ដុំគ្នាដាក់លិខិតស្នើសុំអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការងារ នៅព្រឹកថ្ងៃទី២៥ មេសា ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
ក្រុមបុគ្គលិកសណ្ឋាគារកាំបូឌីយ៉ាណា និងសូហ្វីតែល ភ្នំពេញ ប្រមាណ ៥០នាក់ ប្រមូលផ្ដុំគ្នាដាក់លិខិតស្នើសុំអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: លោក ហេង សួរ ដោះស្រាយវិវាទការងារកន្លែងធ្វើការ នៅព្រឹកថ្ងៃទី២៥ មេសា នេះ។
ក្រុមបុគ្គលិកសណ្ឋាគារកាំបូឌីយ៉ាណាបានអះអាងក្នុងលិខិតសុំអន្តរាគមន៍ពីក្រសួងការងារ ដោយទាមទារឱ្យ តំណាងក្រុមហ៊ុនទទួលយកវត្តមានប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ចូលរួមចរចាអនុសញ្ញារួម។
តាមរយៈលិខិតនេះ ជម្លោះរវាងក្រុមបុគ្គលិកសណ្ឋាគារកាំបូឌីយ៉ាណា និងថៅកែបានអូសបន្លាយជិតកន្លះឆ្នាំហើយគិតត្រឹមថ្ងៃនេះ ខណៈក្រុមហ៊ុនតែងបដិសេធវត្តមានតំណាងរបស់ពួកគេដើម្បីចូលរួមតុចរចានេះ។ នេះជាលើកទី២ហើយ ដែលភាគីបុគ្គលិកបានដាក់ញត្តិនៅក្រសួងការងារ ហើយនៅព្រឹកនេះក្រសួងក៏បានអនុញ្ញាតឱ្យបុគ្គលិក និងប្រធានសហជីពដាក់ញត្តិរបស់ពួកគេ ប៉ុន្តែមិនទាន់ឆ្លើយតបយ៉ាងណា ចំពោះសំណើអន្តរាគមន៍នេះនៅឡើយទេ។
ដូចគ្នានេះ ក្រុមបុគ្គលិកនៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ បានចូលរួមតវ៉ាដាក់ញត្តិស្នើអន្តរាគមន៍ពីក្រសួងការងារដូចគ្នា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។