កម្ពុជា
09/09/2024 – 12:51
ដោយ៖ ញឹម សុផល
RFI
លោក វន់ ពៅ៖ ខ្ញុំមានការខកចិត្តចំពោះសាលដីកាតុលាការកំពូល
នៅថ្ងៃទី៩ កញ្ញានេះ តុលាការកំពូលបានបដិសេធលើបណ្តឹងសារទុក្ខរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ IDEA ដោយសម្រេចតម្កល់ការផ្តន្ទាទោសពីបទផ្តើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលជាប់ទាក់ទងនឹងកូដកម្មកាលពីឆ្នាំ២០១៤ នៅមុខរោងចក្រយាក់ជីងក្នុងរាជធានីភ្នំពេញ។ គួររម្លឹកថា លោក វន់ ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីឆ្នាំ ២០១៤ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និង ៦ខែ។ តែអនុវត្តទោស ៥ខែ ហើយទោសសល់ពីនោះត្រូវបានព្យួរ។ ក្នុងថ្ងៃទី ២៩ ខែកញ្ញា ២០២៣ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែបានលើកលែងការពិន័យជាប្រាក់ចំនួន៨លានរៀល។ តែលោក វន ពៅបានបន្តប្តឹងសារទុក្ខទៅកាន់តុលាការកំពូលដើម្បីស្វែងរកភាពស្អាតស្អំ។ សូមស្តាប់ការលើកឡើងរបស់លោក វន់ ពៅ ដែលរៀបចំដោយ ញឹម សុផល៖
