ដោយ ប្រាជ្ញ ចេវ
2025.04.17
RFA
លោក កឹម សុខា បាត់បង់សិទ្ធិគ្រប់យ៉ាង សូម្បីសិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋក៏គ្មានដែរ
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានបាត់បង់សិទ្ធិគ្រប់យ៉ាង រួមទាំងសិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋ។ មន្ត្រីបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា លោក កឹម សុខា មិនអាចធ្វើអ្វីៗ បាននៅពេលនេះ គឺលោកត្រូវអនុវត្តតាមអំណាចសាលក្រមរបស់តុលាការ។
#ខ្លីៗពីអាស៊ីសេរី [២៦៣]៖ មេបក្សប្រឆាំងលោក កឹម សុខា បានបាត់បង់គ្រប់យ៉ាងសូម្បីសិទ្ធិជូនពរឆ្នាំថ្មី
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៖
១. មេបក្សប្រឆាំងលោក កឹម សុខា បានបាត់បង់គ្រប់យ៉ាងសូម្បីសិទ្ធិជូនពរឆ្នាំថ្មីដល់ពលរដ្ឋក៏មិនអាចធ្វើបានដែរ
២. ពលរដ្ឋយ៉ាងច្រើនកុះករបានទៅកម្សាន្តថ្ងៃបុណ្យចូលឆ្នាំចុងក្រោយនៅវត្តភ្នំ និងនៅតាមបណ្ដាខេត្ត
៣. អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យចូលឆ្នាំនៅប្រទេសថៃបានកើនដល់១៧១នាក់ក្នុងរយៈពេល៥ថ្ងៃ ខណៈកម្ពុជាស្លាប់៣៦នាក់៕