លោកស្រី យ៉ាង សោភ័ណ្ឌ ថាការបដិសេធរបស់អាជ្ញាធរបង្ហាញពីការមិនយល់ចិត្តគ្នា

កម្ពុជា
28/04/2025 – 10:45
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សាលា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ទៅកាន់​ក្រុម​សហជីព​ដែល​ស្នើសុំ​ទីតាំង​ទី​លាន​ប្រជាធិប​តេយ្យ​ដើម្បី​ប្រារព្ធ​ពិធី​អបអរ​ទិ​វាពល​កម្ម​អន្តរ​ជាតិ ១ ឧសភា ២០២៥។​ អាជ្ញាធរ​បាន​បញ្ជាក់​នៅក្នុង​លិខិត​ថា ទី​លានប្រជា​ធិបតេយ្យ​សម្រាប់​តែ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ឬ​បញ្ចេញ​មតិ​ជា​សាធារ​ណៈ ពោល​មិន​មែន​ជា​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធីនានា​នោះទេ។ តែ​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាដែលជាសហជីពមួយក្នុងចំណោមម្ចាស់សំណើផ្សេងទៀតយល់ថា ការបដិសេធរបស់អាជ្ញាធរគឺបង្ហាញពីការមិនយល់ចិត្តគ្នា។

លោកស្រី យ៉ាង សោភ័ណ្ឌ ថាការបដិសេធរបស់អាជ្ញាធរបង្ហាញពីការមិនយល់ចិត្តគ្នា


សូមបញ្ជាក់ថា នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២៥ មានសមាគម អង្គការ និងសហជីពជាច្រើនបានត្រៀមប្រារព្ធពិធីអបអរទិវាពលកម្មអន្តរជាតិលើកទី១៣៩ នៅទីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ក្រសួងការងារបានធ្វើការជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានជាង ១,២០០ សហជីព និងថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨១ សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគមតាំងពីថ្ងៃអាទិត្យទី២៧ ខែមេសា។ ទិវាពលកម្មអន្តរជាតិឆ្នាំនេះនៅកម្ពុជាត្រូវរៀបចំក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»

ស្ត្រីថ្នាក់ដឹកនាំសហជីពដែលចូលរួមហែរក្បួនទិវាពលកម្មអន្តរជាតិនាពេល​កន្លងមក
ស្ត្រីថ្នាក់ដឹកនាំសហជីពដែលចូលរួមហែរក្បួនទិវាពលកម្មអន្តរជាតិនាពេល​កន្លងមក © Licadho

What Next?

Recent Articles