បទយកការណ៍
08/05/2025 – 11:59
ដោយ៖ ជួប នរក្សា
RFI
មេដឹកនាំបក្សប្រឆាំងថា លោក ថាច់ សេដ្ឋា មានសុខភាពល្អ និងបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ឧសភានេះ មេដឹកនាំរបស់គណបក្សភ្លើងទៀន និងឆន្ទៈខ្មែរចំនួន ៥រូបបានទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួនដោយផ្ទាល់នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ បន្ទាប់ពីបានចំណាយពេលជាង ១ម៉ោងកន្លះក្នុងពន្ធនាគារ មេដឹកនាំបក្សប្រឆាំងបានអះអាងថា បណ្តាសកម្មជនដែលបានជួបនៅមានសុខភាពមាំទាំ ពិសេស គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលបានប្តេជ្ញាបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង។
