ថ្នាក់ដឹកនាំបក្សប្រឆាំង​ចូលសួរសុខទុក្ខលោក ថាច់ សេដ្ឋា និងលោក អេង ស្រូយ ក្នុងពន្ធនាគារ

2025.05.08
RFA

ថ្នាក់ដឹកនាំបក្សប្រឆាំង​ចូលសួរសុខទុក្ខលោក ថាច់ សេដ្ឋា និងលោក អេង ស្រូយ ក្នុងពន្ធនាគារ


ថ្នាក់ដឹកនាំគណ​បក្ស​ប្រឆាំង​ចំនួន​២ ​គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ និងគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៨ ឧសភានេះ បានចូលជួបសួរសុខទុក្ខលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងលោក អេង ស្រូយ ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀនខេត្តត្បូងឃ្មុំ ដែលកំពុងជាប់ពន្ធនាគារព្រៃស។ អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ អះអាង​ថា មន្ត្រីបក្សប្រឆាំងទាំងពីរនាក់ ​នៅតែរក្សាគោលជំហរក្នុងបុព្វហេតុ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដនៅ​កម្ពុជា។

What Next?

Recent Articles