កម្ពុជាបិទការនាំចូលសត្វ និងផលិតផលសាច់ពីប្រទេសថៃដើម្បីទប់ស្កាត់ការរាលដាលជំងឺឈាមខ្មៅ

ដោយ អាស៊ីសេរី
2025.05.08
ដោយ អាស៊ីសេរី

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសហាមឃាត់ជាបណ្ដោះអាសន្ន ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់ជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា។

Disease control officials are on duty to curb anthrax in Mukdahan province.
មន្ត្រីគ្រប់គ្រងជំងឺឆ្លងថៃ បាញ់ថ្នាំសម្លាប់មេរោគជំងឺអង់ត្រាក់ នៅក្នុងខេត្ត មុកដាហាន (Mukdahan) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ (នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ថៃ និងកាសែតបាងកកប៉ុស្ដិ៍)

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​កាល​ពី​ថ្ងៃ​ទី​៦​ឧសភា បាន​លើកឡើង​ថា បើទោះជា​ជំងឺ​នេះ មិន​ទាន់​ឆ្លង​ចូល​កម្ពុជា ប៉ុន្តែ​ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​ការ​ឆ្លង​ជំងឺ​នេះ នៅ​ក្នុង​ប្រទេស​ថៃ និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​នៅ​តាម​ព្រំដែន ដើម្បី​ពិនិត្យ​និង​បង្ការ​កុំ​ឱ្យ​ជំងឺ​នេះ​ឆ្លង​ចូល​មក​កម្ពុជា។

កម្ពុជាបិទការនាំចូលសត្វ និងផលិតផលសាច់ពីប្រទេសថៃដើម្បីទប់ស្កាត់ការរាលដាលជំងឺឈាមខ្មៅ


កាសែត​បាងកក​ប៉ុស្ដិ៍ ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ថា អាជ្ញាធរ​ថៃ​នៅ​ក្នុង​ខេត្ត មុកដាហាន (Mukdahan) ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ បាន​ប្រកាស​រក​ឃើញ​ជំងឺ​ឈាម​ខ្មៅ​ចំនួន​៤​ករណី ក្នុង​នោះ​ស្លាប់​ម្នាក់។ ជំងឺ​នេះ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់ ឬ​ការ​បរិភោគ​សាច់​គោ​ឆៅ​ដែល​មាន​ផ្ទុក​មេរោគនេះ។

អាជ្ញាធរ​ថៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន ជៀសវាង​ការ​ទទួល​ទាន​សាច់​គោ​ឆៅ ឬ​ចម្អិន​ក្នុង​សីតុណ្ហភាព​១២០​អង្សារសេ និង​ត្រូវ​ទុក​ឱ្យ​ពុះ​រយៈពេល​២០​នាទី។ ជំងឺ​អង់ត្រាក់ ឬ​ឈាមខ្មៅ ដែល​មាន​ប្រភព​ចេញ​ពី​សត្វ​គោ​នេះ មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​នៅ​ឡើយ ហើយ​ភាគ​ច្រើន ត្រូវ​បាន​រកឃើញ​លើ​សត្វ​ផ្សេង​ទៀត ដូច​ជា ក្របី ពពែ និង​ចៀម​ជាដើម៕


#ខ្លីៗពីអាស៊ីសេរី [២៧៩]៖ សកម្មជនការពារព្រៃឈើថា ដែនជម្រកព្រៃព្រះរការកំពុង​រងការកាប់បំផ្លាញធ្ងន់ធ្ងរ

#ខ្លីៗពីអាស៊ីសេរី [២៧៩]៖ សកម្មជនការពារព្រៃឈើថា ដែនជម្រកព្រៃព្រះរការកំពុង​រងការកាប់បំផ្លាញធ្ងន់ធ្ងរ


រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៨ខែ​ឧសភា ឆ្នាំ២០២៥៖
១ មេដឹកនាំ​គណបក្ស​ឆន្ទៈ ខ្មែរ​ជួប​លោក ថាច់ សេដ្ឋា ​និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​នៅ​ពន្ធនាគារ​
២ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ឪពុក​ លោក ស៊ន តារា
៣ សកម្មជន​ការពារ​ព្រៃ​ឈើ​អះអាង​ថា ដែន​ជម្រក​ព្រៃ​ព្រះ​រការ​កំពុង​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ។
៤ កម្ពុជា​ប្រកាស​បិទ​ការ​នាំ​សត្វ និង​ផលិតផល​សាច់​សត្វ​ពី​ប្រទេស​ថៃ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ឈាម​ខ្មៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles