ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
08/05/2025 – 13:21
ដោយ៖ ញឹម សុផល
RFI
ផលប្រយោជន៍រវាងកម្ពុជា និងទីម័រខាងកើត តាមរយៈទំនាក់ទំនងស្និទ្ធស្នាលរវាងមេដឹកនាំទាំង២
ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) បានទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅទីម័រខាងកើតនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ កាយវិការរបស់ លោក ចូសេ រ៉ាម៉ូស ហ័រតា ចំពោះលោក ហ៊ុន សែន ដូចនេះជាសក្ខីកម្មបង្ហាញថា មេដឹកនាំនៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង។ តើកម្ពុជា និងទីម័រខាងកើតមានផលប្រយោជន៍អ្វីខ្លះរវាងគ្នា?
