តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់

បទយកការណ៍
19/05/2025 – 02:15
ដោយ៖ ចាន់ លីដា
RFI

តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់


ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃ​តន្ត្រី​ “បង្សុកូល”​ ដ៏ល្បីឈ្មោះ​របស់កម្ពុជា​ ដែលដឹកនាំនិពន្ធនិង​សម្តែង​ដោយក្រុម​សិល្បកររបស់​លោក​បណ្ឌិត ​​ហ៊ឹម សុភី​ និងសមិទ្ធិករលោក ​ប៉ាន់ រិទ្ធី​ កំពុង​ត្រៀមខ្លួនចាកចេញទៅសម្តែងថ្នាក់ពិភពលោក​ជាថ្មី​​ នៅក្នុងមហោស្រពសិល្បៈ​កម្ពុជា​ នាទីក្រុង​ម៉ុងរ៉េអាល់​។ ការប្រគំ​តន្ត្រី​ “បង្សុកូល”​ ដែល​​រួម​មានការ​សម្តែង​​ជាមួយ​សិល្បករ​​អន្តរជាតិ​​ផ្សេ​ង​ៗទៀត​ ក្នុងគោលបំណង​ឧទ្ទិសវិញ្ញាណ​ក្ខន្ត​ដល់​ជនរងគ្រោះខ្មែរ​​ក្នុង​របប​ខ្មែរក្រហម​និងការរស់ឡើងវិញ​នៃតន្ត្រី​កម្ពុជា​​ នឹង​ត្រូវ​រៀបចំធ្វើ​ឡើង​ជាថ្មី​នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥​​ខាងមុខនេះ ដោយ​អង្គការសិល្ប:ខ្មែរអមត:​​រួមសហការ​​ជាមួយ​អង្គការ​ Connexion Champa​ របស់សហគមន៍ខ្មែរនៅប្រទេសកាណាដា។ 

តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់
តន្ត្រី «បង្សុកូល» ​ដ៏ធំ​របស់កម្ពុជា​ត្រៀម​​សម្តែង​ជាថ្មី​នៅ​ទីក្រុង​​ម៉ុងរ៉េអាល់ © rfi/Cambodian Living Arts

What Next?

Recent Articles