ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ

កម្ពុជា
21/05/2025 – 11:38
ដោយ៖ ហ៊ុល រស្មី
RFI

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto បានប្រកាសក្នុងថ្ងៃអង្គារ ទី២០ ឧសភាថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ជាមួយភាគីកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា។ អ្នកតាមដានសង្គមកម្ពុជាបានវាយតម្លៃថា អនុស្សារណៈយោគយល់នេះជាជំហានដំបូងក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងទៀតក្នុងតំបន់ និងថា ភាគីទាំងពីរកម្ពុជា ឥណ្ឌូណេស៊ីក៏គួរចាប់យកយន្តការអាស៊ានដែលអាចបង្ក្រាបឧក្រិដ្ឋម្មក្នុងវិសាលភាពទូលំទូលាយមួយឈានទៅកាត់ផ្តាច់ខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។

ឥណ្ឌូណេស៊ី និងកម្ពុជាគ្រោងចុះអនុស្សារណៈយោគយល់ទប់ស្កាត់អំពើឆបោកអនឡាញ


លោក Agus Andrianto រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ីបានប្រកាសថា អនុស្សារណៈយោគយល់នឹងផ្តោតលើកិច្ចសហការរួមគ្នារវាងភាគីឥណ្ឌូណេស៊ី និងកម្ពុជាដើម្បីបំបែកសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ដូចជាការចូលលួចទិន្នន័យសំខាន់ៗ និងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ការប្រកាសរបស់រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ីដូចនេះធ្វើឡើង ស្របពេលដែលប្រតិភូរដ្ឋាភិបាលកម្ពុជាកំពុងមានវត្តមានក្នុងទីក្រុង Denpasar នៃកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានឥណ្ឌូណេស៊ី ANTARA ក៏បានរាយការណ៍ថា លោក Andrianto បានជួបជាមួយក្រុមមន្ត្រីអន្តាប្រវេសន៍កម្ពុជានៅកោះបាលីដោយបានពិភាក្សាអំពីឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហានានាដែលនាំឲ្យប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំង២ ក៏ដូចជាកិច្ចសហការផែ្នកអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន។

ទាក់ទងនឹងការលើកឡើងរបស់រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ីពេលនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុខៈ និងអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកសុខ សុមនាបាននៅឡើយទេ។ តែលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពចង់ឃើញកម្ពុជា និងឥណ្ឌូណេស៊ីបង្កើនការចាត់វិធានការជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមបណ្តាញអ៊ីនធ័រនែត បន្ទាប់ពីមានការចុះអនុស្សារណៈខាងលើ។

តាមលោក យង់ គិមអេង បណ្តាប្រទេសសមាជិកអាស៊ាន ពោលមិនមែនមានតែកម្ពុជា និងឥណ្ឌូណេស៊ីទេ គឺអាចធ្វើការរួមគ្នា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងវិធីសាស្ត្រដើម្បីទប់ទល់នឹងក្រុមឧក្រិដ្ឋជនដែលបង្កអសន្តិសុខក្នុងតំបន់អាស៊ាន។ សូមជម្រាបជូនថា ក្នុងសំណុំរឿងទប់ស្កាត់នឹងបទល្មើសបច្ចេកវិទ្យាអនឡាញនេះ ភាគីឥណ្ឌូណេស៊ីធ្លាប់បានរាយការណ៍កាលពីឆ្នាំ២០២៤ ថា មានពលរដ្ឋឥណ្ឌូណេស៊ីរាប់ម៉ឺននាក់បាន និងកំពុងធ្វើការដោយមិនបានរាយការណ៍ពីទីតាំងស្នាក់នៅរបស់ខ្លួនទៅកាន់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងថា ពួកគេភាគច្រើនកំពុងធ្វើការនៅក្នុងវិស័យហ្គេមអនឡាញខុសច្បាប់។

រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto។
រដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto។ © ANTARA

គិតត្រឹមពេលនេះ គេនៅមិនទាន់ដឹងថា តើពលរដ្ឋឥណ្ឌូណេស៊ីទាំងនោះបានចាកចេញ ឬក៏បន្តសា្នក់នៅក្នុងប្រទេសកម្ពុជាទេ។ តែបើតាមរដ្ឋមន្ត្រីអន្តោប្រវេសន៍ឥណ្ឌូណេស៊ី លោក Agus Andrianto កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូណេស៊ីគិតតាំងពីដើមឆ្នាំនេះបាននាំដល់ការធ្វើមាតុភូមនិវត្តន៍របស់ពលករឥណ្ឌូណេស៊ីចំណាកស្រុកប្រមាណ ៥០០នាក់ដែលបានជាប់ក្នុងអន្ទាក់ប្រតិបត្តិ

What Next?

Recent Articles