2025.05.24
RFA
១២៥៣ថ្ងៃ រដ្ឋាភិបាល «មិនអើពើដោះស្រាយវិវាទការងារឲ្យកម្មករណាហ្គាវើលដ៍»
អស់រយៈពេល ១២៥៣ថ្ងៃហើយ ដែលកូដករនៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) បានតស៊ូស្វែងរកយុត្តិធម៌ក្នុងវិវាទការងារពីថៅកែក្រុមហ៊ុន និងរដ្ឋាភិបាល។ ក្រោមតំណក់ទឹកភ្លៀង នៅខាងមុខអគារណាហ្គាវើលដ៍ទី២ ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណជាង ១០នាក់ នៅរសៀលថ្ងៃទី ២៤ ឧសភា បន្តទាមទារឱ្យភាគីពាក់ព័ន្ធចេញមុខផ្ដល់ដំណោះស្រាយតាមលក្ខខណ្ឌការងារចំនួន ៨ចំណុច។