គណបក្សភ្លើងទៀនធ្វើសមាជវិសាមញ្ញកែសម្រួល​លក្ខន្តិកៈ​បក្ស

2025.05.27
RFA

គណបក្សភ្លើងទៀនធ្វើសមាជវិសាមញ្ញកែសម្រួល​លក្ខន្តិកៈ​បក្ស


នៅថ្ងៃទី២៥ឧសភា គណបក្សភ្លើងទៀន បានធ្វើសមាជ​វិសាមញ្ញ​ និង​បានសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ដើម្បីឱ្យស្របតាមប្រកាសចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ អង្គសមាជដែលមានមន្ត្រីតំណាងគណបក្សមកពីទូទាំងប្រទេសចូលរួម១៥០នាក់ បានបោះឆ្នោតគាំទ្រការកែប្រែលក្ខន្តិកៈគណបក្ស ត្រង់ជំពូក ៧ ស្តីពី ការធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគី ដែល​មាន​ចែង​ក្នុង​ប្រការ ៤៩ ថា «គណបក្សភ្លើងទៀន អាចធ្វើសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយមួយ ឬច្រើនបាន ដោយអនុវត្តស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

What Next?

Recent Articles