2025.06.07
RFA
កូដករណាហ្គាវើលដ៍ខ្លះធ្លាក់ខ្លួនឈឺក្រោយតវ៉ាជាង៣ឆ្នាំគ្មានដំណោះស្រាយ
ក្រុមកូដករបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ជាច្រើននាក់កំពុងប្រឈមបញ្ហាសុខភាព និងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែកូដករមួយចំនួនបង្ខំចិត្តទៅរកការងារធ្វើកន្លែងផ្សេង និងបញ្ហាជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ដុនដាប គ្មានចំណីអាហារបរិភោគគ្រប់គ្រាន់ បន្ទាប់ពីបាត់បង់ការងារ គ្មានប្រាក់ចំណូល ក្រោយពីចេញតវ៉ាជារៀងរាល់សប្តាហ៍។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្មទារដំណោះស្រាយបញ្ចប់វិវាទការងារពីថៅកែណាហ្គាវើលដ៍ នៅថ្ងៃទី៧ ខែមិថុនា។ ពួកគាត់អះអាងថា ទោះមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្តី ក៏នៅតែបន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយការងារសមរម្យ។